Tuesday, August 2, 2011

កម្ពុជា បន្តទទួលរង បាតុភូត ធម្មជាតិទី៣ ដោយរង ឥទ្ធិពល ប្រព័ន្ធ សម្ពាធទាប

ថ្ងៃទី០២-០៨-២០១១
dap-news


ភ្នំពេញៈ បន្ទាប់ពី ក្រសួង ធនធានទឹក និងឩតុនិយម បានចេញ សេចក្តីប្រកាស ព័ត៌មាន
ថា ព្យុះ ណុក (NOCK-TEN) ថិននឹងបញ្ចប់នៅថ្ងៃទី២ ខែសីហានេះ តែប្រទេសកម្ពុជា
បែរជា បាន ជួប ប្រទះជាមួយបាតុភូតទី៣ គឺប្រព័ន្ធសម្ពាធទាប ITCZ មួយផ្សេងទៀត។



នាយកខុទ្ទកាល័យ ក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១១នេះថា
បច្ចុប្បន្ន ព្យុះណុកថិន ដែលប្រទេសកម្ពុជា ទទួលរងនៃឥទ្ធិពលនោះគឺបានចុះខ្សោយ ហើយតែទន្ទឹមនឹងនេះផងដែល កម្ពុជាក៏ទទួលរង នៅប្រព័ន្ធសម្ពាធទាប ITCZ មួយទៀត។

លោកបន្តថា ”ឥទ្ធិពលព្យុះណុកថិន (NOCK-TEN) ទើបតែចុះខ្សោយក៏មានឥទ្ធិពល ប្រព័ន្ធសម្ពាធទាប ITCZ ដែលពេលនេះវាកំពុង តែសិ្ថតនៅភាគខាងជើង ប្រទេសថៃ
និងឡាវ ពិសេស គឹនៅអាងទន្លេមេគង្គខាងលើ” ។

លោកបានបន្ថែមទៀតថា”ការទទួលរងនៅប្រព័ន្ធសម្ពាធទាប ITCZ នេះអាចមាន
ភ្លៀងធ្លាក់ ច្រើន ជាពិសេសនៅក្នុង អាងទឹកទន្លេមេគង្គខាងលើ អាចមានភ្លៀងធ្លាក់ខ្លាំង ជោគជាំនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចះ អាចនឹងមានកំពស់ទឹកឈាន ដល់ការ
ប្រកាស ឲ្យមានការប្រុង ប្រយ័ត្នថែមទៀតផង”។

លោកបានបញ្ជាក់ បន្ថែមទៀតថា ក្នុងអំឡុង៣ ទៅ៤ថ្ងៃទៀត ប្រសិនបើគ្មានបាតុភូតថ្មី កើតឡើងទេ ប្រទេសកម្ពុជានិងមានភ្លៀងធ្លាក់ តែ៣ទៅ៤ថ្ងៃទៀតតែប៉ុណ្ណោះ។
ទោះបីជាកម្ពស់ទឹក នៅគ្រប់បណ្ដាស្ថានីយ មានកម្រិតទាប ជាងកម្រិតកម្ពស់ប្រុង
ប្រយ័ត្នក្ដី ដោយយោងតាមការព្យាករណ៍កម្ពស់ នឹងកើនឡើងបន្ដថែមទៀត ក្នុង
រយៈពេល៤ទៅ ៥ថ្ងៃ ខាងមុខ ហើយកម្ពស់ ទឹកនៅខេត្ដស្ទឹងត្រែង និងខេត្ដក្រចេះ
នឹង អាចឡើងដល់កម្រិត កម្ពស់ប្រុងប្រយ័ត្ន ។ ម្យ៉ាងវិញទៀត ស្ថានភាពទឹកទន្លេ
នឹងហូរ ទៅគ្រប់បណ្ដាព្រែក នៅតំបន់លិច ទឹកអម ទន្លេមេគង្គ បាសាក់ និង
ទន្លេសាប ៕


No comments: