ក្រសួងកសិកម្មរកការគាំទ្រសេចក្តីព្រាងច្បាប់សហករណ៍កសិកម្ម
ថ្ងៃទី១០-០៨-២០១១
bayon tv
ភ្នំពេញ៖ ក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ កំពុងស្វះស្វែងរកការគាំទ្រ សេចក្តីព្រាងច្បាប់ស្តីពី”សហករណ៍កសិកម្ម” ពីស្ថាបន័ពាក់ពន្ធ័នានា ពិសេសប្រជាសហគមន៍កសិករ និងអង្កការដៃគូជាតិនិងអន្តរជាតិ ដោយលើកឡើងថា ច្បាប់នេះមានសារៈសំខាន់បំផុតក្នុងការលើកកម្ពស់ជីវភាពកសិករនៅ កម្ពុជា។
គេហទំព័រក្រសួងកសិកម្មបានអោយដឹងថា ឯកឧត្តមបណ្ឌិតចន្ទ័ សារុនបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណជា៨០% នៃប្រជាពលរដ្ឋសរុបជាង១៤លាននាក់ដែលរស់តំបន់ជនបទ និងដែលរស់នៅអាស្រ័យលើការប្រកបមុខរបរកសិកម្មនោះ នឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីច្បាប់នេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា៖ "សេចក្តីព្រាងច្បាប់នេះ មិនមែនបង្កើតឡើងក្នុងគោលបំណងត្រួតត្រាគ្រប់គ្រង ឬចាប់បង្ខំឲបណ្តាអង្កការកសិករទាំងឡាយនោះទេ ប៉ុន្តែដើម្បីការពារផលប្រយោជន៍ របស់កសិករ និងដើម្បីឲកសិករកាន់តែទទួលបានសេវាកម្មគាំទ្រកាន់តែច្រើន ពីស្ថាបន័រដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ជាតិអន្តរជាតិ និងពីផ្នែកឯកជន៕
No comments:
Post a Comment