តម្លៃមាសធ្លាក់ចុះក្រោយឡើងកប់ពពក៤ថ្ងៃជាប់គ្នា
ថ្ងៃទី១២-០៨-២០១១
អន្ដរជាតិ
postkhmer
អតិថិជន ម្នាក់សម្លឹងមើលខ្សែកមាសនៅក្នុងហាងលក់មាស
មួយកន្លែងក្នុង រដ្ឋធានីហាណូយនៅថ្ងៃព្រហស្បតិ៍ ទី១១
ខែសីហា ឆ្នាំ២០១១។ Reutersសិង្ហបុរីៈ មាសបានធ្លាក់ថ្លៃពីតម្លៃខ្ពស់បំផុត ១៨០០ដុល្លារក្នុងមួយអោន(៨,៣ជី)បន្ទាប់ពីក្រុម
ហ៊ុន CME Group Inc បានបង្កើនដល់ប្រាក់ចំណេញនៅលើកិច្ចសន្យាអនាគត ដោយជំរុញឲ្យវិនិយោគិនមួយចំនួនលក់មាស បន្ទាប់ពីតម្លៃមាសបានឡើងថ្លៃរយៈពេលបួនថ្ងៃជាប់គ្នា។
តម្លៃមាសដុំសម្រាប់ទិញលក់ភ្លាមៗបានធ្លាក់ចុះ ០,៨ភាគរយដល់ ១៧៧៩,២០ដុល្លារក្នុងមួយអោន និងទិញលក់នៅតម្លៃ ១ ៧៨៣,៦៥ដុល្លារនៅម៉ោង ២:៤៧ល្ងាចនៅប្រទេសសិង្ហបុរី។ ពេលថ្មីៗនេះ មាសបានឡើងថ្លៃ ១,២ភាគរយ ពោលគឺឡើងដល់ ១៨១៤,៩៥ដុល្លារ ដោយសារក្តីបារម្ភថា កំណើនសេដ្ឋកិច្ចពិភពលោក កំពុងនៅទ្រឹងពីព្រោះតែរដ្ឋាភិបាលអាមេរិក និងអឺរ៉ុប នៅតែមានឧបសគ្គដោយសារបំណុល៕
No comments:
Post a Comment