តម្លៃប្រេងឆៅ បន្តដាំក្បាលចុះ ក្នុងទីផ្សារអាមេរិក ខណៈអ៊ឺរ៉ុបមាន វិបត្តិបំណុល
ថ្ងៃទី១២-០៨-២០១១
អន្ដរជាតិ
dap-news
តម្លៃប្រេងឆៅក្នុងទីក្រុងញូយ៉ក បានធ្លាក់ ដែលក្លាយជាក្តីកង្វល់ របស់សហរដ្ឋអាមេរិក ខណៈ វិបត្តិបំណុលរបស់អ៊ឺរ៉ុប កាន់តែអាក្រក់ បានធ្វើប្រេងឆៅធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការវិនិយោគប្រេងកាតរបស់ អាមេរិកចាប់តាំងពី ខែធ្នូឆ្នាំមុន។
យោងតាមគេហទំព័រសេដ្ឋកិច្ច Bloomberg បានឱ្យដឹងនៅថ្ងៃទី១២ ខែសីហា នេះថាតាម ប្រភពពី អ្នកវិនិយោគ ដែលជិតស្និតជាមួយ ប្រតិបត្តិការ ខាងវិស័យនេះបានឱ្យដឹងថា ការធ្លាក់ចុះ តម្លៃប្រេងឆៅ ជាបន្តបន្ទាប់ ដល់ ២,១ ភាគរយ ក្រោយពីភាគហ៊ុនរបស់ អាមេរិក បាន ធ្លាក់ផងដែរ ។
ធនាគារ អ៊ឺរ៉ុបបាន ទិញប័ណ្ណបំណុល របស់រដ្ឋាភិបាល អ៊ីតាលីនិង អេស្ប៉ាញ ជាច្រើនដើម្បី ជួយ កាត់បន្ថយតម្លៃកម្ចីប្រាក់ ជាច្រើន។ នាយកក្រុមហ៊ុន Commodity Broking Services Pty នៅទីក្រុងស៊ីដនី (Sydney) ប្រទេស អូស្រ្តាលី បានអះអាងការព្យាករណ៍ ក្នុងទី ផ្សារប្រេង New York Mercantile ថា តម្លៃប្រេងឆៅ មានតម្លៃជាមធ្យមស្មើនឹង ១០០ដុល្លារ ក្នុងឆ្នាំ២០១១ នេះ។ លោកមាន សុទិដ្ឋិនិយមថា “វាជាល្បែង ដ៏អាថ៌កំបាំងមួយនៅ ខណៈនេះ។”
តម្លៃប្រេងឆៅសម្រាប់ខែកញ្ញាខាងមុខ នឹង ទទួលការធ្លាក់ចុះយ៉ាងច្រើនចំនួន១,៧៥ដុល្លារ គឺ ៨១,១៤ដុល្លារអាមេរិក ក្នុងមួយបារែល ក្នុងម៉ាស៊ីនពាណិជ្ជកម្មអេឡូត្រូនិច នៃផ្សារ New York Mercantile ហើយតម្លៃនៅពេលបច្ចុប្បន្ននេះ ស្ថិតនៅត្រឹមតែ ៨២,៥០ដុល្លារ។ ចំណែកក្រុមហ៊ុន លក់ប្រេងឆៅ Brent oil វិញ សម្រាប់ខែកញ្ញាខាងមុខនេះផងដែរ បានថា ចុះតែ០,៣ភាគរយ គឺ ១០៦,៣៧ដុល្លារអាមេរិក ក្នុង១បារែលក្នុងទីផ្សារប្រេងកាត ICE Futures Europe នៅទីក្រុង ឡុងដ៏ ប្រទេសអង់គ្លេស។
ប្រធានផ្នែកស្រាវជ្រាវតម្លៃទំនិញនៃក្រុមហ៊ុន Australia & New Zealand Banking Group Ltd ក្នុងទីក្រុងមែលប៊ន Melbourne លោក Mark Pervan បាននិយាយថា ខាងក្រុមហ៊ុន របស់ លោក ធ្វើការវាយតម្លែប្រេងកាត ក្នុងទីផ្សារក្រុងញូយ៉ក់ថា នឹងមានតម្លៃជាមធ្យមត្រឹម ១០០ ដុល្លារ ក្នុង១បារែលក្នុងត្រីមាសទី៣ក្នុងឆ្នាំនេះ។
តាមប្រភពរបាយការណ៍ របស់នាយកដ្ឋានថាមពល បានឱ្យដឹងការវិនិយោគ ប្រេងកាតរបស់ អាមេរិកជាច្រើនបានធ្លាក់ចុះ ចំនួន៥,២៣លានបារែលគឺ ស្មើ៣៤៩ កាលពីសប្តាហ៍មុន ។ វាជា ការធ្លាក់ចុះយ៉ាងធំជាងគេចាប់ពីចុង ខែធ្នូឆ្នាំមុន។ អ្នកវិនិយោគជាច្រើនបានព្យាករណ៍ថា វានឹង កើនឡើងចំនូន១,៣៥លានបារែលវិញ ដោយយោងតាមការវិភាគនៃស្ទាប់ស្ទង់ព័ត៌មាន Bloomberg៕
No comments:
Post a Comment