នាវាខ្នាតយក្សនាំភ្លៀវអន្តរជាតិជាងពីរពាន់នាក់ចូលមកទស្សនាក្រុងព្រះសីហនុ
ផ្សាយថ្ងៃទី២៦-០៨-២០១
kohsantepheapdaily
ខេត្តព្រះសីហនុ ៖ នាព្រឹកព្រលឹមថ្ងៃទី២៦ សីហា ២០១១ នៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ពោរពេញទៅដោយភ្ញៀវទេសចរអន្តរជាតិប្រមាណ២.៥០០នាក់ បានធ្វើដំណើរចាកចេញពីកំពង់ផែមកដើរកម្សាន្តក្នុងក្រុងព្រះសីហនុ បន្ទាប់ពីនាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងបានចូលចតកាលពីវេលាម៉ោង៦និង៣០នាទីនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ។
លោកម៉ៃ ម៉ារិទ្ធ នាយកនាវាចរណ៍ និងកណ្ណធានៃកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់ឱ្យដឹងថា នាវាទេសចរណ៍ដែលបានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនាព្រឹកថ្ងៃទី២៦ សីហា ២០១១ វេលាម៉ោង៦និង៣០នាទីនោះមានឈ្មោះ SUN PRINCESS ជាកម្មសិទ្ធិរបស់ប្រទេស BERMUDA (បឺមូដា) មានបណ្តោយជាង២៦០ម៉ែត្រ មានទទឹង៣២,២០ម៉ែត្រ មាននាវឹកសរុប៨៥៩នាក់ ចំនួនភ្ញៀវទេសចរ២.៥០០នាក់។
នាវានេះបានចាកចេញពីកំពង់ផែនៃប្រទេសវៀតណាមមកកាន់កម្ពុជា និងបន្តដំណើរទៅកាន់ប្រទេសថៃ នៅវេលាម៉ោង១៦ថ្ងៃទី២៦ កក្កដា ២០១១៕
No comments:
Post a Comment