អ្នកនាំពាក្យរដ្ឋាភិបាល៖ សិស្សគ្រប់កម្រិតនៅកម្ពុជាមាន ៣,៥ លាននាក់
ផ្សាយថ្ងៃទី២៦-០៨-២០១
cen.com
ភ្នំពេញ: លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាស ក្នុងបណ្ដាញទំនាក់ទំនងសង្គម Facebook ដ៏ពេញនិយមរបស់លោកថា ចំនួនសិស្សនៅគ្រប់កម្រិត ទូទាំងប្រទេសកម្ពុជា មានចំនួន ៣,៥ លាននាក់។ មានន័យថា ក្នុងចំណោមប្រជាជនកម្ពុជាសរុប ( ជាង១៤ លាននាក់ ) គឺមនុស្ស ៤ នាក់ មានម្នាក់ បានចូលសិក្សា។
ចំនួនសិស្សចូលសាលារៀនខាងលើនេះ ត្រូវបានលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ដកស្រង់មកចុះផ្សាយ នៅថ្ងៃទី២៦ សីហា ឆ្នាំ២០១១ ដោយផ្អែកតាមសេចក្តីរាយការណ៍របស់លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕
No comments:
Post a Comment