ប្រជុំបូកសរុបការងារអនុស្សារណៈកិច្ចប្រតិបត្ដិការការពារសន្ដិសុខនៅចំនុចព្រំប្រទល់ស្រុកទាំង៥
ផ្សាយថ្ងៃទី២៦-០៨-២០១
kepcommunity
នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ សាលាស្រុកដំណាក់ចង្អើរ បានរៀបចំកិច្ចប្រជុំស្ដីអំពី
ផែនការអនុស្សារណៈនៃកិច្ចប្រត្ដិការពារសន្ដិសុខសណ្ដាប់ធ្នាប់នៅចំណុចព្រំប្រទល់ស្រុក
ក្រុងទាំង០៥ ដោយមានការចូលរួមពីសំណាក់លោកអធិការ អធិការងស្រុក ក្រុង មេបញ្ជាការ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹក ខេត្តស្រុក កំលាំងប្រដាប់អាវុធ កងរាជអាវុធហត្ថ លោកមេឃុំ មេភូមិ និងមន្រ្តីពាក់ព័ន្ធជុំវិញតំបន់។
លោក ទេព យុទ្ធី ប្រធានអនុស្សារណៈ នឹងជាអភិបាលស្រុកដំណាក់ចង្អើរ ខេត្ដកែបបាន
ឱ្យដឹងថា ផ្អែកលើ ផែនការអនុស្សារណៈ មានការកែរសម្រួល ទីមួយគឺបានរៀបចំនៅ
ផែនការអនុស្សារណៈនេះ ចាប់តាំងថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ នៅពេលនោះ មានកិច្ច
សហការរវាងស្រុកភ្ជាប់ព្រំប្រទល់តែ ៣ ទេ គឺស្រុកដំណាក់ចង្អើរ ស្រុកកំពង់ត្រាច និងស្រុកដង់ទង់ ប៉ុន្ដែដោយភូមសាស្រ្ដមានការស្មុកស្មាញ គ្រប់ដណ្ដាប់ទៅដល់ក្រុងកែប និងស្រុកទឹកឈូ ទើបគណៈមេបញ្ជាការតំបត់ប្រតិបត្ដិការសិក ដោយមានការឯកភាព
ពីយុទ្ធភូមិភាគទី៣ ទើប បានពង្រីកភូមិសាស្រ្ដធ្វើសកម្មភាពបន្ថែមនូវស្រុកក្រុងពីរទៀត
គឺក្រុងកែប និងស្រុកទឹកឈូ។ ដោយឡែកស្រុកទាំង ៥នេះ គឺមានព្រំប្រទល់ប្រសព្វគ្នា ហើយគ្របដណ្ដប់ទៅលើតំបន់ភ្នំវល្លិ៍ទាំងមូល។
លោកបានបន្ដឱ្យទៀតថា នៅតំបន់ភ្នំវល្លិ៍គឺជាចំនុចមួយ ដែលបង្ករលក្ខណៈងាយស្រួយ
ដល់ជនខិលខូច ពួកអាណាធិបតេយ្យ សម្ងំលាក់ខ្លួន ធ្វើសកម្មភាពអសន្ដិសុខ ប៉ះពាល់
ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាក់ស្ដែង តំបន់ភ្នំវលិ៍នោះគឺជាតំបន់ព្រៃភ្នំ ។
ក្រោយកិច្ចពិភាក្សានិងបញ្ចេញមតិយបល់រួចមក ក្នុងកិច្ចប្រជុំទទូលបានលទ្ធផល គឺអនុវត្ដ
ឡើងវិញ នូវផែនការ អនុស្សារណៈស្ដីពីកិច្ចសហប្រតិបត្ដិការ ការពារសន្ដិសុខ សុវត្ថិភាព
សណ្ដាប់ធ្នាប់នៅចំនុចព្រំប្រទល់ ដែលបានដាច់ជិតអស់រយៈមួយឆ្នាំមកហើយនោះ។ ជាក់ស្ដែងការបង្កើតផែនការអនុស្សារណៈនេះ គឺជាភូមិ សាស្រ្ដ ដែលហុំព័ទ្ធនៅចំណុច
ភ្នំវល្លិ៍ ត្រូវបានកាត់បន្ថយ បទល្មើសផ្សេងៗ បើធៀបនឹងឆ្នាំមុនៗ៕
សរសេរដោយ ឌុល
No comments:
Post a Comment