Wednesday, August 31, 2011

ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជានៅសល់ប្រមាណជា២៥,៨ភាគរយ

ផ្សាយថ្ងៃទី៣០-០៨-២០១១
ដកស្រងពី everyday.com

ការសិក្សាមួយដែលធ្វើឡើងដោយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេស
កម្ពុជាបានឱ្យដឹងថា ភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជាគឺនៅសល់ប្រមាណជា២៥,៨ភាគ
រយតែប៉ុណ្ណោះ ។

របាយការណ៍មូលធនមនុស្សលើកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងពេលអនាគតដែលធ្វើឡើងដោយ
អង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជាដែលបានចេញផ្សាយកាលពីពេលថ្មីៗ
កន្លងទៅនេះបានឱ្យដឹងថាមកដល់ឆ្នាំ២០១០ភាពក្រីក្រនៅទូទាំងប្រទេសកម្ពុជាគឺនៅសល់ត្រឹម
តែប្រមាណជា២៥,៨ភាគរយតែប៉ុណ្ណោះហើយនៅក្នុងចំណោមខេត្ដក្រុងទាំង២៤របាយការណ៍
បានឱ្យដឹងថាទីក្រុងភ្នំពេញដែលជារដ្ឋធានីរបស់ប្រទេសស្ទើរតែមិនមានភាពក្រីក្ររីឯខេត្ដដែល
មានភាពក្រីក្រធ្ងន់ធ្ងរខ្លាំងជាងគេនោះគឺព្រះវិហារ ។

ប្រភពដដែលនោះបានឱ្យដឹងថារបាយការណ៍ដែលគេបានប្រមូលព័ត៌មានពីតាមឃុំនៅទូទាំង
ប្រទេសនោះបានរកឃើញថា ភាពក្រីក្រនៅក្នុងខេត្ដព្រះវិហារគឺមានរហូតដល់ទៅ៤១,៥ភាគរយ
ហើយខេត្ដដែលមានតួលេខអ្នកក្រីក្របន្ទាប ់នោះគឺខេត្ដរតនគិរីនៅក្នុងអត្រាប្រមាណ
ជា៤១,២ភាគរយហើយខេត្ដដែលមានភាពក្រីក្រខ្ពស់ជាងគេលំដាប់ទីបីនោះគឺស្ទឹងត្រែង
ប្រមាណជា៤១,១ភាគរយ ។

ដោយឡែកសម្រាប់ខេត្ដក្រុងដែលមានភាពក្រីក្រតិចជាងគេនោះរបាយការណ៍ដដែលនោះ
បានឱ្យដឹងថាគឺនៅទីក្រុងភ្នំពេញកណ្ដាលនិងកំពត។របាយការណ៍ដដែលនោះបានឱ្យដឹងថា
ភាពក្រីក្រនៅក្នុងទីក្រុងភ្នំពេញគឺមានត្រឹមតែ០,១ភាគរយតែប៉ុណ្ណោះរីឯនៅក្នុងខេត្ដកណ្ដា*វិញ
នោះគឺភាពក្រីក្រមានប្រមាណជា១៥,៩ភាគរយហើយនៅខេត្ដកំពតវិញនោះគឺមាន១៩,១ភាគរយ ។កាលពីឆ្នាំ២០០៤ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជានៅទូទាំងប្រទេសត្រូវបានគេអះអាងថា មានរហូតដល់ទៅ៣៥,១ភាគរយ ហើយបានបន្ដថយចុះ៣៤,២ភាគរយនៅក្នុងឆ្នាំ២០០៥
ហើយបានថយចុះរហូតដល់ទៅ៣២,៩ភាគរយនៅក្នុងឆ្នាំ២០០៦បន្ដថយចុះមកនៅត្រឹម៣០,៧
ភាគរយនៅក្នុងឆ្នាំ២០០៧ ហើយនៅក្នុងឆ្នាំ២០០៨វាបានថយចុះមកនៅត្រឹម២៩,៣ភាគ
រយរួចធ្លាក់ចុះមកនៅត្រឹម២៧,៤ភាគរយ៕

No comments: