ការចុះត្រួតពិនិត្យព្រំប្រទល់របស់ស្រុកដំណាក់ចង្អើរ
ផ្សាយថ្ងៃទី៣០-០៨-២០១១
ដោយ kepcommunity
លោក ទេព យុទ្ធី អភិលបាលស្រុកដំណាក់ចង្អើរខេត្ដកែប ដឹកនាំកម្លាំងអធិការដ្ឋាន កម្មាំងបញ្ជាការដ្ឋាន កងរាជវុធហត្ថ កម្លាំផ្នែកសិករង ការិយាល័យចំនុះឱ្យសាលាស្រុក និងការិយាល័យជុំវិញស្រុកដំណាក់ចង្អើរ ព្រមទាំងលោកមេឃុំ និងជំទក់ឃុំ ចុះត្រួតពិនិត្យព្រំប្រទល់ភូមិចំការបី ភូមិចំការចេក និងភូមិអន្ទង់ស ប្រព្រឹត្តិឡើងនា
ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១១។
លោក ទេព យុទ្ធី អភិបាលស្រុកដំណាក់ចង្អើរ បានឱ្យដឹងថា ការចុះត្រួតពិនិត្យព្រំប្រទល់
ភូមិសាស្រ្ដនេះ ធ្វើឡើងផ្អែកទៅលើ ប្រកាសរបស់ក្រសួងមហាផ្ទៃ បំបែកភូមិចំការបី របស់ឃុំពងទឹក ជា៣ ភូមិ គឺភូមិចំការបីភូមិចំការចេក និងភូមិអន្ទង់ស ដើម្បីធានាដល់
ការងារគ្រប់គ្រងរដ្ឋបាល ក៏ដូចជាគ្រប់គ្រងសន្ដិសុខ។
លោក ទេព យុទ្ធី បានប្រសាសន៍ឱ្យដឹងទៀតថា ស្រុកបានកំណត់ចេញនូវ គោលការណ៍
vvសម្រាប់អភិវឌ្ឍន៍ ក្រោយពីបានពិនិត្យភូមិសាស្រ្ដរួមហើយ ជំនាញពាក់ព័ន្ធទាំងអស់ នឹងចុះស្រង់យកទិន្ន័យ ដែលពាក់ព័ន្ធវិស័យរបស់ការងាររបស់ខ្លួន ដើម្បីកសាងនូវផែន
ការសម្រាប់អភិវឌ្ឍន៍ខាងមុខ។
គួរកត់សម្គាល់ ក្រោយពីបានបំបែកភូមិចំការនេះ ជាបីភូមិ គឺលក្ខណភូមិសាស្រ្ដគឺ មាន
លក្ខណៈប្រហាក់ ប្រហែលគ្នាទេ ប៉ុន្ដែសក្ដានុពលដោយឡែកៗពីគ្នា គឺភូមចំការចេក សក្ដានុពលអំណោយផលទៅលើការផលិតស្រូវ ដោយសារភូមិនេះ វាមានផ្ទៃដីស្រែ
ច្រើន ហើយប្រព័ន្ធធានាសាស្រ្ដ គឺធានាទៅលើការផ្គត់ផ្គង់លើការផលិតស្រូវបាន ផ្ទុយ
ទៅវិញភូមចំការចេកនេះ ទាក់ទងទៅនឹងវិស័យអប់រំវិញគឺ ខ្លះសាលាបឋមសិក្សា។
ចំណែកឯភូមអន្ទង់សវិញ គឺមានសក្ដានុពលអំណោយផលទៅលើ ការផលិតស្រូវមួយ និងដំណាំហូបផ្លែមួយផ្នែក គឺការបង្ករបង្កើតផលមានលក្ខណៈល្អប្រសើរ ដោយសារវា
ទំនប់ទឺក ដែលអាចស្រោចស្របទៅលើការបង្កបង្កើតផល បានមួយផ្នែកធំ។ ភូមិអន្ទង់សនេះ ផ្នែកសង្គមកិច្ចគឺមានលក្ខលៈល្អប្រសើ គឺដោយសារវាមាន
សាលាបឋមសិក្សា និងប៉ុស្ដិ៍សុខភាពសម្រាប់ព្យាបាលជួនប្រជាពលរដ្ឋ។
ក្នុងការបផលិតស្រូវភូមិចំការបីគឺពុំមានផ្ទៃដីស្រែក្នុងការផលិតស្រូវទេ ប៉ុន្ដែមានផ្ទៃដីចំការ គឺមានដំណាំហូបផ្លែនិងដំណាំកសិហស្សាហកម្មមួយចំនួនធំ។ ផ្នែកសង្គមចិក្ចគឺភូមិចំការ
បីគឺមានលក្ខណៈល្អប្រើ គឺមានសាលាបឋមសិក្សាគឺមាន២ កន្លែង វត្ដព្រះពុទ្ធសាសនា
មួយកន្លែង៕
No comments:
Post a Comment