នាវារុស្ស៊ីចូលចតផែព្រះសីហនុខែកញ្ញា
ផ្សាយថ្ងៃទី៣០-០៨-២០១១
ដកស្រងពី
everyday.com
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតរុស្ស៊ីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី២៩សីហាបាន
ឱ្យដឹងថានាវាកងទ័ពជើង ទឹករុស្ស៊ីប្រចាំនៅ មហាសមុទ្រប៉ាស៊ីហ្វិក នឹងចូលចតនៅឯ
កំពង់ផែក្រុងព្រះសីហនុក្នុងខែកញ្ញាខាងមុខនេះ។សេចក្ដីប្រកាស ព័ត៌មានបានឱ្យដឹង
ថានាវានោះនឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅថ្ងៃទី៨ដល់ថ្ងៃទី១៣កញ្ញាក្នុង
គោលបំណងពង្រឹងកិច្ចសហប្រតិបត្ដិការយោធារវាងកងទ័ពជើងទឹកកម្ពុជានិងកងទ័ព
ជើងទឹករុស្ស៊ី។ សេចក្ដីប្រកាសព័ត៌មាន និយាយថានេះជា ការធ្វើទស្សនកិច្ចជាប្រវត្ដិ
សាស្ដ្រមួយរបស់កង ទ័ពជើងទឹករុស្ស៊ីមកកាន់ កម្ពុជាហើយជាការកត់សម្គាល់នូវការ
បើកទំព័រថ្មីនៃទំនាក់ទំនងយោធារវាងកម្ពុជានិងរុស្ស៊ី៕
No comments:
Post a Comment