សមត្ថកិច្ចចំរុះខេត្តកែបចុះពង្រឹងច្បាប់ចរាចរ
ថ្ងៃទី១០-០៨-២០១១
kampucheathmey
កែប ៖ សមត្ថកិច្ចចំរុះខេត្តកែបក្នុងនោះមានប៉ូលិសចរាចរនិងមន្ត្រីសាធារណៈការខេត្តបានធ្វើយុទ្ធនាការដ៏មមាញឹកក្នុងការត្រួតពិនិត្យលើយាន្តយន្តគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៣៣។
យុទ្ធនាការបានអនុវត្តន៍នៅព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១១នៅតាមបណ្ដោយផ្លូវជាតិលេខ៣៣នៃភូមិសាស្ត្រខេត្តកែបទំាងមូល។ លោក សៀង ឌីណា ស្នងការរងទទួលបន្ទុកផ្នែកសណ្ដាប់ធ្នាប់ខេត្តកែបបានអោយកម្ពុជាថ្មីដឹងថាការត្រួតពិនិត្យលើគ្រប់មធ្យោបាយនៅលើផ្លូវសាធារណៈគឺជាគោលការណ៍ដ៏ចំបងរបស់រាជរដ្ឋាភិបាលដូចជាការត្រួតពិនិត្យលក្ខណៈបច្ចេកទេសក្នុងយានយន្តផងដែរ៕
No comments:
Post a Comment