ចិនផលិតថ្នាំបង្កើនកម្លាំងពីសពទារក?
ថ្ងៃទី១១-០៨-២០១១
អន្ដរជាតិ
nokorwatnews

តាមសារព័ត៌មានឆាយណាដេលីបានផ្សព្វផ្សាយថា ក្រសួងសុខាភិបាលចិនបានបើកយុទ្ធនាការស្រាវជ្រាវក្រោយពេលមានព័ត៌មានរបស់កូរ៉េខាងត្បូងបានផ្សព្វផ្សាយថា ថ្នាំបង្កើនកម្លាំងដែលនាំចូលពីចិនគឺផលិតចេញពីសពទារក ។
លោក Deng Haihua អ្នកនាំពាក្យក្រសួងសុខាភិបាលចិនបានប្រកាសនៅថ្ងៃទី១០ សីហា ក្រសួងបានចេញបញ្ជាឱ្យមន្ដ្រីខុសត្រូវនៅតាមបណ្ដាខេត្ដត្រួតពិនិត្យទៅលើព័ត៌មានខាងលើ ។ តាមប្រសាសន៍លោក Deng Haihua ចិនបានគ្រប់គ្រងយ៉ាងយកចិត្ដទុកដាក់តឹងតែងក្នុងការបោះចោលសាកសពទារក។ “រាល់សកម្មភាពណាមួយដើម្បីរក្សានូវវត្ថុខាងលើដូចជាសពទារកកាកសំណល់ពេទ្យត្រូវហាមប្រាមយ៉ាងដាច់ខាត ។ តាមច្បាប់របស់ចិន បុគ្គលិកសុខាភិបាលហាមលក់សាកសពទារកដែលស្លាប់នៅមន្ទីរពេទ្យនោះ ។
កាលពីដើមសប្ដាហ៍កន្លងមកសារព័ត៌មានចិន ក៏ដូចជាបណ្ដាញទូរទស្សន៍ SBS របស់កូរ៉េខាងត្បូងបានផ្សព្វផ្សាយថា កាលពីថ្ងៃទី៦ សីហា បានប្រទះខ្សែអាត់មួយស្ដីអំពីវត្ដមានថ្នាំប៉ូវកម្លាំងដែលផលិតឡើងពីសាកសពទារកនាំចូលពីប្រទេសចិន ។ តាមបណ្ដាញ ទូរទស្សន៍ SBS ក៏បានព្រមានដល់មនុស្សមួយចំនួននៅកូរ៉េដែលបានប្រើប្រាស់ថ្នាំខាងលើ ។ ក្រុមអ្នកផលិតភាពយន្ដបានឱ្យដឹងថា ក្រុមរបស់ពួកគេបានទៅដល់ប្រទេសចិន ហើយចៃដន្យឃើញមន្ទីរពេទ្យមួយលក់សាកសពក្មេងៗ ។ ទន្ទឹមនឹងនោះក៏បានលួចថតវីដេអូស្ដីពី ដំណាក់កាលនៃការផលិតថ្នាំប៉ូវកម្លាំងពីសាកសពទារកផងដែរ ។
បណ្ដាញទូរទស្សន៍SBSបានបញ្ជាក់ថា ប្រភេទថ្នាំប៉ូវកម្លាំងបាននាំទៅកាន់កូរ៉េខាងត្បូងតាមរយៈក្រុមមនុស្សរបស់កូរ៉េខាងជើងដែលរស់នៅក្នុងប្រទេសចិន ។
វេជ្ជបណ្ឌិតនៅឯសាលាពេទ្យប្រទេសចិនបានឱ្យដឹងថា លោកមិនធ្លាប់ឮករណីដូចខាងលើនេះឡើយរយៈពេល២០ឆ្នាំកន្លងមកដែលលោកធ្វើការងារនេះ ។ “ពិបាកនឹងវិភាគដោយសារតែវាដូចនូវអ្វីដែលពាក្យចចាមអារ៉ាមបានលើកឡើង ។ ពឹងផ្អែកទៅលើបទពិសោធន៍របស់ខ្ញុំ រឿងនោះមិនអាចនឹងកើតមានឡើងនោះឡើយ” ។
អ្នកឯកទេសសុខាភិបាលមកពីទីក្រុងប៉េកាំងនិងសៀងហៃបាននិយាយថា ពួកគាត់មិនធ្លាប់ឮការផលិតថ្នាំដោយយកសាច់ទារកដែលស្លាប់នោះឡើយ ហើយព័ត៌មានខាងលើពិជាមិនសមស្របទាល់ តែសោះ ។
នៅតំបន់មួយចំនួនរបស់ចិនដែលមានបុរាណកាលទម្លាប់ស៊ីសាច់គ្នាទៅវិញទៅមក ដោយសារតែក្រុមកុលសម្ព័ន្ធនោះយល់ថាមានសារៈសំខាន់និងល្អដល់ឈាម ៕
No comments:
Post a Comment