Monday, August 1, 2011

ផ្ទះ ១៧ខ្នងរលំនិងបើងដំបូលដោយខ្យល់ព្យុះ

ថ្ងៃទី០១-០៨-២០១១
         តាមបាយការណ៍ស្ថិតិប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់ព្យុះ របស់អធិការដ្ឋាននគរបាល ស្រុកដំណាក់ចង្អើរ និង របាយការណ៍របស់
សាលាស្រុកដំណាក់ចង្អើរ ខេត្តកែប បានឱ្យដឹងថា គ្រោះថ្នាក់ធម្មជាតិ
ខ្យល់ព្យុះរលំផ្ទះនិងបើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ១៨ខ្នង។


គ្រោះថ្នាក់ធម្មជាតិនេះកើតឡើងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១១ វេលា
ម៉ោង ១៣ និង៣០នាទី ស្ថិនៅក្នុងស្រុកដំណាក់់ចង្អើរ ខេត្តកែប។

របាយការណ៍ខាងលើបានឱ្យដឹងទៀតថា គ្រោះថ្នាក់ធម្មជាតិនេះកើត
មានឡើងចំនួន ០៣ឃុំ គឺឃុំពងទឹក មាន ០២ភូមិ ខូចខាតផ្ទះចំនួន ០៨
ខ្នង ឃុំអង្កោល មាន ០២ភូមិ ខូចខាតផ្ទះចំនួន ០៩ ខ្នង ចំណែក
ឃុំអូរក្រសា  ខូចខាតសំយាបផ្សារសេះសរថ្មី និងបាក់បង្គោលភ្លើង ០១ដើម។ គ្រោះថ្នាក់ធម្មជាតិខាងលើនេះ ពុំមានអ្នកណាម្នាក់ស្លាប់ និងរងបូសឡើយ៕

No comments: