Thursday, August 11, 2011

ក្រសួងផ្សព្វផ្សាយច្បាប់របបហិរញ្ញវត្ថុ

ថ្ងៃទី១១-០៨-២០១១
everyday.com

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីថ្ងៃទី១០សីហាឆ្នាំ២០១១នេះបានធ្វើការផ្សព្វផ្សាយច្បាប់ស្ដី
អំពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្ដិ របស់ថ្នាក់ក្រោមជាតិ (ឃុំ-សង្កាត់)ដែលរដ្ឋា
ភិបាលទើប បានប្រកាសឱ្យ ប្រើកាលពីខែមិថុនាឆ្នាំ២០១១កន្លងមកថ្មីៗ នេះដល់ បណ្ដាមន្ដ្រី
និងអាជ្ញា ធរដែន ដីទាំងអស់ ឱ្យបានយល់ដឹង និងពិភាក្សាគ្នាមុនពេលនាំយកទៅអនុវត្ដ ។
លោកឧបនាយករដ្ឋមន្ដ្រីគាតឈន់រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា
ច្បាប់ស្ដីអំពីរបបហិរញ្ញវត្ថុនិងការគ្រប់គ្រងទ្រព្យសម្បត្ដិរបស់ថ្នាក់ក្រោមជាតិនិងច្បាប់ស្ដីពីការ
គ្រប់គ្រងរដ្ឋបាលរាជធានីខេត្ដក្រុងស្រុកខណ្ឌទាំងពីរនេះ ជាឧបករណ៍គតិយុត្ដិដ៏សំខាន់ជួយត្រួស
ត្រាយផ្លូវឱ្យមានដំណើរការ ពិនិត្យផ្ទេរប្រគល់មុខ ងារនិងធនធាន ពីក្រសួងស្ថាប័នពីរដ្ឋបាលថ្នាក់
ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

No comments: