Thursday, August 11, 2011

ចំនួនទេសចរកើនឡើងនៅខេត្ដកែប

ថ្ងៃទី១១-០៨-២០១១
everyday.com

សណ្ឋាគារផ្ទះសំណាក់នៅខេត្ដកែបមានចំនួនកើនឡើងបន្ទាប់ពីមានភ្ញៀវកើនឡើងហើយគ្មានកន្លែង
ស្នាក់នៅ។លោកហៀមឃួនអភិបាលរង ខេត្ដកែបនិយាយនៅថ្ងៃទី ៨ សីហា ឆ្នាំ២០១១ ថាភ្ញៀវ
ទេសចរជាតិ និងអន្ដរជាតិ នៅខេត្ដកែប សព្វថ្ងៃមានការកើនឡើងជាលំដាប់កោះនានា ជាពិសេស
កោះទន្សាយជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្ដរជាតិច្រើនជាងគេ។ ចំនួនភ្ញៀវបរទេសនឹងកើន
ឡើងថែមទៀតនៅពេលច្រកទ្វារព្រំដែនផ្លូវទឹកបើកឱ្យដំណើរការនា ពេលខាងមុខនេះ។ ប្រភព
ខាងលើនេះបានឱ្យដឹងទៀតថារយៈពេល ៦ ខែដើមឆ្នាំ២០១១ នេះ ភ្ញៀវជាតិនិងអន្ដរជាតិដែលបាន
មកដល់ខេត្ដកែបមាន ប្រមាណជា ៤១២.៥០០នាក់ គឺកើនឡើង ១៧៥.៥៣១ នាប់បើធៀបរយៈ
ពេលដូចគ្នាទៅនឹងឆ្នាំមុន៕

No comments: