ស្ថានភាពអាកាសធាតុថ្ងៃទី១១ខែសីហាឆ្នាំ២០១១
ថ្ងៃទី១១-០៨-២០១១
kampucheathmey
អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានពពកច្រើនអាចមានភ្លៀងផ្គររន្ទះនៅខេត្តមួយចំនួន
ដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ
មានជ័យ ឧត្តរមានជ័យ សៀមរាប ព្រៃវែង និងខេត្តស្វាយរៀង នេះបើតាមការព្យាករណ៍នាយកដ្ឋានឧតុនិយមរបស់ក្រសួងធនធានទឹកនិងឧតុនិយម។
ក្រួសួងធនធានទឹកក៏បានព្យាករណ៍អោយដឹងទៀតថាសីតុណ្ហភាពមាននៅតំបន់ខ្ពង់រាបមានកំរិត
ពី២៣-៣៣អង្សាសេ ផ្ទៃមេឃមានពពកពីតិចទៅមធ្យមខ្យល់បក់ពីទិសនិរតីមានល្បឿន ២-៤m/s មានភ្លៀងផ្គរនិងរន្ទះតាមបណ្ដាខេត្តរតនៈគិរី ក្រចេះ ស្ទឹងត្រែង កំពង់ចាម និងព្រះវិហារ។ ចំណែកនៅតំបន់មាត់សមុទ្រវិញសីតុណ្ហភាពមានកំរិត២១-៣២អង្សាសេ ខ្យល់បក់ពីទិសនិរតីមានល្បឿន៣-៥m/s រលកទឹកសមុទ្រមានកំពស់ពី ០,៥-១.០០m ៕
No comments:
Post a Comment