វិស័យទេសចរណ៍ផ្ដល់ការងារធ្វើដល់ពលរដ្ឋកម្ពុជាជាង៥ម៉ឺននាក់
ផ្សាយថ្ងៃទី២៩-០៨-២០១១
everyday.com
វិស័យទេសចរណ៍នៅក្នុងប្រទេសដែលបានរួមចំណែកប្រមាណជា១៣ភាគរយនៃអត្រា
ផលិតផលនៅក្នុងស្រុកសរុបរបស់កម្ពុជានោះបានរួមចំណែកផ្ដល់ការងារធ្វើដល់ប្រជាពល
រដ្ឋប្រមាណជា៥៤.៩៦៥នាក់ ។
របាយការណ៍មូលធនមនុស្សលើកំណើនសេដ្ឋកិច្ចនៅកម្ពុជាក្នុងពេលអនាគតដែលធ្វើឡើង
ដោយអង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិនៅកម្ពុជាដែលបានចេញផ្សាយកាល
ពីពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថាវិស័យទេសចរណ៍នេះបានផ្ដល់ការងារទៅដល់
ប្រជាពលរដ្ឋកម្ពុជានៅលើសេវាកម្មចំនួន៨ផ្នែកធំៗដូចជាស្នាក់នៅអាហារនិងភេសជ្ជៈ
ហាងទំនើបដឹកជញ្ជូនមគ្គុទ្ទេសក៍ព្រលានយន្ដហោះនិងទីភ្នាក់ងារទេសចរណ៍ ។
ប្រភពដដែលនោះបានឱ្យដឹងថាសេវាកម្មស្នាក់នៅនេះបានផ្ដល់ការងារធ្វើដល់ប្រជាពល
រដ្ឋកម្ពុជាប្រមាណជា១១.១១៧នាក់ ។ លើផ្នែកអាហារនិងភេសជ្ជៈវិញនោះ គឺផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋប្រមាណ៨.២៨៧នាក់ ។សម្រាប់អ្នកដែលធ្វើការនៅតាមហាងទំនើបវិញនោះគឺមានចំនួនប្រមាណជា
១០.៤១៧នាក់ ។ចំពោះផ្នែកមគ្គុទ្ទេសក៍ទេសចរណ៍វិញនោះ គឺផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋប្រមាណជា២.២៣៥នាក់ ។
ដោយឡែកអាកាសយានដ្ឋានដែលជាច្រកចេញចូលភ្ញៀវទេសចរមួយដែរនោះបានផ្ដល់
ការងារធ្វើដល់ពលរដ្ឋកម្ពុជាប្រមាណជា៥.២៧៤នាក់ខណៈដែលទីភ្នាក់ងារទេសចរណ៍
ដែលមាននៅក្នុងប្រទេសកំពុងតែផ្ដល់ការងារធ្វើដល់ពលរដ្ឋប្រមាណជា២.៦៦០នាក់ ។ក្រៅសេវាកម្មធំៗទាំងនេះនៅមានសេវាកម្មមួយចំនួនទៀតដែលកំពុងតែផ្ដល់ការងារ
ធ្វើដល់ពលរដ្ឋប្រមាណជា៥.៧៦៣នាក់ ។
លោកអាន គឹមអៀងប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានអះអាងតាមទូរស័ព្ទ
កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះថាវិស័យទេសចរណ៍នៅក្នុងប្រទេសគឺជាវិស័យ
ដ៏មានសក្ដានុពលទាំងនៅក្នុងពេលបច្ចុប្បន្ននិងពេលទៅអនាគត ។
លោកបានឱ្យដឹងថានៅពេលអនាគតនៅពេលដែលទីផ្សារទេសចរណ៍កម្ពុជាកាន់តែរីក
ចម្រើននោះវានឹងផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនឡើងថែមទៀត ។
កាលពីឆ្នាំ២០១០កន្លងទៅនេះកម្ពុជាអាចទាក់ទាញភ្ញៀវទេសចរបានត្រឹមតែប្រមាណ
ជា២,៥លាននាក់តែប៉ុណ្ណោះ ប៉ុន្ដែកម្ពុជាមាន
ផែនការនឹងទាក់ទាញភ្ញៀវទេសចរឱ្យបាន២,៨លាននាក់នៅក្នុងឆ្នាំ២០១១ទៅដល់៤,៥លាន
នាក់នៅក្នុងឆ្នាំ២០១៥ និងជំរុញឱ្យបាន ៧លាននាក់នៅក្នុងឆ្នាំ២០២០ខាងមុខនេះ៕
No comments:
Post a Comment