Wednesday, August 10, 2011

តម្លៃអង្ករកើនឡើង៥ភាគរយនៅកម្ពុជា

ថ្ងៃទី១០-០៨-២០១១
TVK

តម្លៃអង្ករនាំចេញរបស់កម្ពុជា មានការកើនឡើង៥ភាគរយ ក្នុងរយៈពេលជាង១ខែ គិតចាប់ពីខែ កក្កដាមក នេះគឺជាសញ្ញាល្អសម្រាប់កសិករ ហើយវាមិនមែនជាឧបសគ្គរបស់កម្ពុជា ក្នុងការនាំ អង្ករចេញនោះឡើយ។ ឯកឧត្ដម ចន្ទ តុងអ៊ីវ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការឡើងថ្លៃ នៃតម្លៃអង្ករនៅខណៈនេះ មិនបង្កការប៉ះពាល់
ដល់ការនាំចេញអង្កររបស់កម្ពុជាឡើយ ផ្ទុយទៅវិញវាជាសញ្ញាល្អ សម្រាប់ប្រជាកសិករ។ ឯកឧត្ដមបន្ដថា ឥលូវនេះក្រុមហ៊ុនបរទេសជាច្រើន កំពុងតែសម្លឹងរកការវិនិយោគទៅលើ អាជីវកម្មអង្ករនៅកម្ពុជា ការស្ទុះឡើងនៃតម្លៃអង្ករមិនជាឧបសគ្គ ដល់ដំណើរការនាំចេញអង្ករទេ។ កាកើនឡើង នៃតម្លៃអង្ករបណ្ដាលមកពីកំណើនតម្រូវការ របស់ពិភពលោកមានការកើនឡើង៕

No comments: