Thursday, August 18, 2011

លោកថាក់ស៊ីន មកកាន់កម្ពុជាថ្ងៃទី១៩ សីហា ពិភាក្សាបញ្ហាសន្តិសុខតាមព្រំដែន

ថ្ងៃទី១៨-០៨-២០១១
kohsantepheapdaily

ចំពោះការ​ធ្វើដំណើរ​​របស់​លោកថាក់ស៊ីន ​​​កាន់​ប្រទេស​​​កម្ពុជា​នៅថ្ងៃ​ទី​១៩ សីហា ​២០១១ ស្អែក​នេះ ត្រូវ​បាន​លោករដ្ឋ​មន្ត្រី​ការពារជាតិ​​ថៃ យុទ្ធ​សក្តិ​ សាស៊ីប្រាផា បញ្ជាក់​​ថា ​​គឺ​ដើម្បី​ចូល​រួម​​ប្រជុំ​​​ស្តីពី​សន្តិសុខ​​​តាមព្រំដែន​​ជាមួយ​កម្ពុជា ​​ប៉ុណ្ណោះ​គ្មាន​ពាក់ព័ន្ធ​​​​លើ​ហេតុការណ៍​​​ធ្លាក់​យន្ត​ហោះ​​​​ស៊ើប​​ការណ៍​​នោះឡើយ ។ ព័ត៌មាន​​ជុំវិញ​លោក​ថាក់ស៊ីននោះ មិនត្រូវ​​បាន​មន្ត្រី​​កម្ពុជា ​អះ​អាង​ជាផ្លូវការ​​​នោះទេ។​ ​​ទាក់ទង​ទៅនឹង​ព័ត៌​មាន​ លោក​ថាក់​ស៊ីន ​បានទទួល​​ទិដ្ឋ​ការ​​​ចូល​ប្រទេស​​​​ជប៉ុន​​នោះ លោករដ្ឋមន្ត្រី​ការពារជាតិ​ថៃ​រូប​នេះ​​ប្រាប់​ថា ​​មិនបានដឹង​ទេ ៕

No comments: