កម្ពុជា រក្សាអតិផរណា ឱ្យនៅត្រឹម ១២ភាគរយ
ថ្ងៃទី១៨-០៨-២០១១
dap-news
ភ្នំពេញ ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១១ ថា កម្ពុជានឹងរក្សានូវអតិផរណា នៅត្រឹម១២ភាគរយ ។ អគ្គនាយកធនាគារជាតិកម្ពុជា ហៅកាត់ “ NBC” លោកស្រី ងួន សុខា បានប្រាប់ដល់ទីភ្នាក់ងារខាងលើថា ធនាគារជាតិកម្ពុជា បានសម្រេចមិនឱ្យ អតិផរណា កើនឡើងខ្ពស់នោះទេ បើសិនជាកើនឡើងអាចត្រឹមតែ ១២-១៦ភាគរយ ប៉ុណ្ណោះ បើទោះបីជាអតិផរណានៅក្នុងស្រុកបន្ដ កើនឡើងជាហូរហែក៏ដោយ ។
ស្រីបានបញ្ជាក់ប្រាប់ ទីភ្នាក់ងារស៊ិនហួថា “បន្ទាប់ពីមានកិច្ចប្រជុំក្រុមប្រឹក្សា រូបិយប័ណ្ណ នៃធនាគារជាតិកម្ពុជា ដែលដឹកនាំដោយលោកប្រធាន ជា ចាន់តូ ក្រុមប្រឹក្សាបានសម្រេច រក្សានូវអតិផរណា ដោយឱ្យនៅត្រឹម១២ភាគរយ” ។
លោកស្រីបានបន្ដថា “នេះជាការសម្រេចចិត្ដមួយ ដើម្បីជួយដល់កំណើន សេដ្ឋកិច្ចនៅក្នុង
ប្រទេសឱ្យកើនឡើងពី ៧-៨ភាគរយ នៅក្នុងឆ្នាំនេះ” ។
លោកស្រី សុខា បានបញ្ជាក់ថា ក្រុមប្រឹក្សាបានព្រមព្រៀងគ្នាថា អតិផរណា បានបន្ដកើន
ឡើងគិតចាប់ពីដើមឆ្នាំនេះ ប៉ុន្ដែអតិផរណាទាំងនោះ ត្រូវបានតាមដាន យ៉ាងមុតមាំបំផុត ។
លោកស្រី បានសង្កត់ធ្ងន់ថា “អតិផរណានៅក្នុងប្រទេស នៅក្នុងឆ្នាំនេះ ផ្អែកតាមការព្យាករណ៍ ប្រមាណ៦.៥ភាគរយ ។ ប៉ុន្ដែវាត្រូវបានតាមដាន យ៉ាងយកចិត្ដទុកដាក់ និងហើយវាស្របពេល ដែលការព្យាករណ៍ឃើញផងដែរ ពីសំណាក់មូលនិធិរូបិយវត្ថុអន្ដរជាតិ” ។
ធនាគារជាតិកម្ពុជា បានប្រកាសថា គិតចាប់ពីដើមខែនេះ អតិផរណាបានកើនឡើង ដល់១៦ភាគរយ ដែលនេះជា កំណើនមួយ និងអាចបង្កឱ្យសេដ្ឋកិច្ច ថមថយទៀតផង ៕
No comments:
Post a Comment