មើលទូរទស្សន៍ច្រើន កាត់បន្ថយអាយុ
ថ្ងៃទី១៨-០៨-២០១១
សុខភាព
khmersarika

ការ សិក្សាថ្មីមួយបានធ្វើការព្រមានថា ការមើលទូរទស្សន៍ច្រើនពេក អាចធ្វើឲ្យអ្នកមានអាយុខ្លី ពោលគឺអ្នកនឹងថយអាយុដល់ទៅ៥ឆ្នាំ។ មិនត្រឹមតែការសិក្សានេះទេ ដែលរកឃើញពីផលប៉ះ
ពាល់ដោយសារការមើលទូរទស្សន៍ច្រើនពេកនោះ ការស្រាវជ្រាវមុនៗ ក៏បានបញ្ជាក់ពីផលប៉ះ
ពាល់ចំពោះសុខភាពផងដែរ ដូចជា កើតជំងឺភ្នែក ជំងឺបេះដូង ទឹកនោមផ្អែមក៏ដូចជាការធាត់លើស
ទម្ងន់។
ការសិក្សាថ្មីចុងក្រោយបំផុត ដែលរកឃើញពីការស្លាប់មុនអាយុដោយសារការមើលទូរ
ទស្សន៍ច្រើននេះ បានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិអូស្រ្ដាលី។ លោកវេជ្ជបណ្ឌិត
J. Lennert Veerman មកពីសាកលវិទ្យាល័យ Queensland និងសហការីរបស់គាត់ បានរកឃើញថា ការមើលទូរទស្សន៍ពីមួយម៉ោងទៅមួយម៉ោង បានធ្វើឲ្យអាយុសង្ឃឹមរស់របស់
មនុស្សធ្លាក់ចុះចំនួន២២នាទី សម្រាប់អ្នកដែលមានអាយុចាប់ពី២៥ឆ្នាំឡើងទៅ។
ក្រោយពីធ្វើការវិភាពទៅលើទិន្នន័យនៃជនជាតិអូស្រ្ដាលីរួចមក ក្រុមអ្នកស្រាវជ្រាវទាំងនេះ បាន
បញ្ចេញឲ្យដឹងថា ការមើលទូរទស្សន៍រយៈពេល ៦ម៉ោងជារៀងរាល់ថ្ងៃ អាចធ្វើឲ្យអ្នកថយអាយុ
អស់៥ឆ្នាំ។ ការអង្គុយមើលទូរទស្សន៍យូរៗបែបនេះ គឺមិនសូវខុសគ្នាពីការមិនហាត់ប្រាណ ការធាត់ជ្រុល និងការជក់បារីប៉ុន្មាននោះទេ។
ដើម្បីរកឲ្យឃើញលទ្ធផលបែបនេះ ក្រុមអ្នកស្រាវជ្រាវនេះ បានធ្វើការសិក្សាទៅលើទិន្នន័យនៃអ្នក
ចូលរួមចំនួន ១១២៤៧នាក់ ដែលមានអាយុលើស២៥ឆ្នាំ។
ជាលទ្ធផលគឺដូចអ្វីដែលបានបញ្ជាក់ខាងលើហើយ ពោលគឺមើលទូរទស្សន៍មួយម៉ោង កាត់បន្ថយ
អាយុ២២នាទី។ ហើយបើគណនាទៅ អ្នកដែលមើលទូរទស្សន៍ជាមធ្យម៦ម៉ោងក្នុងមួយថ្ងៃ នឹងត្រូវខាតអាយុអស់ជិត៥ឆ្នាំ បើប្រៀបធៀបជាមួយអ្នកដែលមិនមើលទូរទស្សន៍ច្រើន។ សរុប
មកវិញ ប្រសិនបើអ្នកមានពេលទំនេរច្រើន គួរតែហាត់ប្រាណ ឬធ្វើសកម្មភាពនានា ជំនួសឲ្យការ
អង្គុយសំលឹងកញ្ចក់ទូរទស្សន៍វិញ ទើបប្រសើរ ព្រោះការហាត់ប្រាណមានប្រយោជន៍ច្រើនណាស់ ដូចអ្វីដែលខ្មែរសារិកាបានលើកយកនិយាយក្នុងពេលកន្លងមកនោះ (ហាត់ប្រាណ១៥នាទីបង្កើន
អាយុបានបីឆ្នាំ)៕
No comments:
Post a Comment