ថ្ងៃទី០២-០៨-២០១១
អន្ដរជាតិ
dap-news

កិច្ចសង្រ្គោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមត្រូវបានរាជរដ្ឋាភិបាល
យកចិត្តទុក្ខ ដាក់បំផុតហើយបានបញ្ជូលទៅក្នុងផែនការយុទ្ធសាស្ត្រជាតិ សម្រាប់សកម្មភាព
មីន និងបានដាក់បញ្ជូលបញ្ហាជនពិការទាំងនេះ ចូលក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍ នានាមានសិទ្ធស្មើរគ្នាតាមរយៈកិច្ចសហការល្អរវាងក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងដៃគូអភិវឌ្ឍន៍។
ជាការលើកកម្ពស់ដល់ជីវភាពជនពិការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិង
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតបានកសាងតំបន់អភិវឌ្ឍន៍លំនៅដ្ឋាន ជនពិការនៅតាកែនកោះ
ស្លាខេត្តកំពត មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧គូលេន ខេត្តសៀមរាប និងតំបន់
ផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា ហើយអតីតយុទ្ធជនពិការដោយសារសង្គ្រាមបានទទួល របបឧបត្ថម្ភពីរាជរដ្ឋាភិបាល។
ឯកឧត្តម ជុំ ប៊ុនរ៉ុង អគ្គលេខាធិការអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីននិងសង្គ្រោះ
ជនពិការដោយសារមីន បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើក
កម្ពស់លើវិស័យពិការភាពដើម្បី លើកកម្ពស់សិទ្ធជនពិការដោយធ្វើសហរណកម្មជនពិការ
ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមដោយសមភាពនិងថ្លៃថ្នូរ និងផ្សព្វផ្សាយពីផែនការ
សកម្មភាពកាតាហេណាដល់ក្រសួងស្ថាប័ននិងដៃ គូអភិវឌ្ឍន៍ពីផលប៉ះពាល់ដោយសារ
មីន៕
អន្ដរជាតិ
dap-news

ភ្នំពេញ៖ នេះគឺជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាក្នុង ពិធិបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពីការផ្សព្វផ្សាយផែនការសកម្មភាព កាតាហេណា ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីននិងសំណល់ជាតិផ្ទុះពី សង្គ្រាមនៅក្នុងសណ្ឋាគារសាន់វេ នៅព្រឹកថ្ងៃទី០២ខែសីហានេះ ។
កិច្ចសង្រ្គោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមត្រូវបានរាជរដ្ឋាភិបាល
យកចិត្តទុក្ខ ដាក់បំផុតហើយបានបញ្ជូលទៅក្នុងផែនការយុទ្ធសាស្ត្រជាតិ សម្រាប់សកម្មភាព
មីន និងបានដាក់បញ្ជូលបញ្ហាជនពិការទាំងនេះ ចូលក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ក៏ដូចជាកម្មវិធីអភិវឌ្ឍន៍ នានាមានសិទ្ធស្មើរគ្នាតាមរយៈកិច្ចសហការល្អរវាងក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទានិងដៃគូអភិវឌ្ឍន៍។
ជាការលើកកម្ពស់ដល់ជីវភាពជនពិការសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននិង
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតបានកសាងតំបន់អភិវឌ្ឍន៍លំនៅដ្ឋាន ជនពិការនៅតាកែនកោះ
ស្លាខេត្តកំពត មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧គូលេន ខេត្តសៀមរាប និងតំបន់
ផ្សេងៗទៀត ក្នុងប្រទេសកម្ពុជា ហើយអតីតយុទ្ធជនពិការដោយសារសង្គ្រាមបានទទួល របបឧបត្ថម្ភពីរាជរដ្ឋាភិបាល។
ឯកឧត្តម ជុំ ប៊ុនរ៉ុង អគ្គលេខាធិការអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពមីននិងសង្គ្រោះ
ជនពិការដោយសារមីន បានលើកឡើងថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើក
កម្ពស់លើវិស័យពិការភាពដើម្បី លើកកម្ពស់សិទ្ធជនពិការដោយធ្វើសហរណកម្មជនពិការ
ចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សង្គមដោយសមភាពនិងថ្លៃថ្នូរ និងផ្សព្វផ្សាយពីផែនការ
សកម្មភាពកាតាហេណាដល់ក្រសួងស្ថាប័ននិងដៃ គូអភិវឌ្ឍន៍ពីផលប៉ះពាល់ដោយសារ
មីន៕
No comments:
Post a Comment