ថ្ងៃទី០២-០៨-២០១១
postkhmer.com

កំពត/កែប/ព្រះសីហនុៈ ព្យុះភ្លៀងដែលបណ្តាលពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបនៅថ្ងៃចុង សប្តាហ៍នេះ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋក្រីក្រជាង២០ខ្នង នៅខេត្តជាប់មាត់សមុទ្ររងការខូច
ខាត ហើយផ្លូវជាតិមួយចំនួនត្រូវទឹកជន់លិច ប៉ុន្តែ មិនបង្កការរាំង ស្ទះដល់ដំណើរការអាជីវ
កម្មនិង បណ្តាលឲ្យមនុស្សស្លាប់និងរងរបួសឡើយ។
លោក កែន សត្ថា អភិបាលរងខេត្តកែបបានថ្លែងឲ្យដឹងកាល ពីម្សិលមិញថា ភ្លៀងនិងព្យុះ
ដែលបណ្តាលមកពីឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ពិសេសនៅថ្ងៃ
ទី៣០ ខែកក្កដាបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១៩ គ្រួសារ នៅឃុំពងទឹក ឃុំអូរក្រសារ
និងឃុំអង្កោល ក្នុងស្រុកដំណាក់ចង្អើរ ត្រូវដួលរលំ របើកដំបូល និងបានបង្កការខូចខាត
ដល់ផលដំណាំមួយចំនួនថែមទៀត។
លោកបានថ្លែងថា៖ «ទោះជាបែបណា មិនមានប្រជាពលរដ្ឋណាម្នាក់ស្លាប់និងរបួស
ឡើយ»។ លោកបន្តថា ពីព្រឹកម្សិលមិញ ខេត្តបាននាំយកសម្ភារប្រើប្រាស់គ្រឿងសំណង់
និងគ្រឿងឧបភោគបរិភោគមួយចំនួនទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះក្នុងឧប្បត្តិ
ហេតុនេះផងដែរ។
ដូចគ្នានេះដែរ នៅឯខេត្តកំពត ផ្ទះប្រជាពលរដ្ឋចំនួនបីខ្នងក្នុងភូមិតាដឹប សង្កាត់អណ្តូងខ្មែរ
ក៏ត្រូវភ្លៀង និងខ្យល់បក់ឲ្យរបើកដំបូល និងដួលរលំផងដែរកាលពីរសៀលថ្ងៃសៅរ៍ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសឬស្លាប់ឡើយ។ នេះបើតាមការអះអាងរបស់លោក រស់ សែ ប្រធានមន្ទីរព័ត៌មានខេត្តកំពត។
រីឯនៅខេត្តព្រះសីហនុវិញ ត្រូវបានគេរាយការណ៍ថា ជំនន់ទឹកភ្លៀងក្នុងរយៈពេលបីថ្ងៃនេះ ពិសេសកាលពីព្រឹកថ្ងៃសៅរ៍ បានជន់លិចផ្លូវជាតិលេខ៤នៅម្តុំស្ពានសំរោង ឃុំអូរបាក់រទេះ
ស្រុកកំពង់សិលា និងបានបង្កភាពកកស្ទះចរាចរណ៍អស់រយៈពេលជាច្រើនម៉ោង។
លោក សំ សាមាន មេបញ្ជាការយោធាផ្នែកសឹករងស្រុកកំពង់សិលាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍
កាលពីព្រឹកម្សិលមិញថា ជំនន់ទឹកភ្លៀងកាលពីព្រឹកថ្ងៃសៅរ៍ បានបង្កការស្ទះចរាចរណ៍តាម
ដងផ្លូវជាតិនេះ អស់រយៈពេលជាច្រើនម៉ោង ដោយសារតែទឹកភ្លៀងជន់លិចកំណាត់ផ្លូវនេះ
ចម្ងាយជាង១០ម៉ែត្រ នៅចំណុចស្ពានសំរោង ឃុំអូរបាក់រទេះ ។
លោកបានថ្លែងថា៖ «នៅថ្ងៃ នេះចរាចរណ៍បានប្រព្រឹត្តទៅតាមធម្មតាវិញ បន្ទាប់ពីជំនន់ទឹក
ភ្លៀងបានហូរចុះទៅតាមទឹកអូរអស់ពីល្ងាចថ្ងៃសៅរ៍ហើយផ្លូវក៏មិន មានការខូចខាតអ្វីដែរ»។
ទោះជាបែបណា លោកបានឲ្យដឹងផងដែរថា ពីថ្ងៃសៅរ៍រថយន្តដឹកទំនិញធំៗមួយចំនួនត្រូវក្រុមហ៊ុន AZ ដែលទទួលបន្ទុកថែទាំផ្លូវនេះបានស្នើសុំឲ្យផ្អាកចរាចរណ៍ឆ្លង កាត់នៅចំណុចមានទឹកហូរកាត់ជាបណ្តោះអាសន្ន ដើម្បីការពារផ្លូវកុំឲ្យបាក់ស្រុត។
លោក អ៊ិត ហៀង មន្ត្រីក្រុមហ៊ុន AZ ទទួលបន្ទុកត្រួតពិនិត្យស្ថានភាពផ្លូវជាតិលេខ៤ នៅក្នុងតំបន់នោះបានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា កាលពីថ្ងៃសៅរ៍ក្រុមហ៊ុនបានស្នើដល់អ្នកបើកបររថយន្តដឹកទំ និញធុនធ្ងន់មួយចំនួន ផ្អាកការឆ្លងកាត់កំណាត់ផ្លូវដែលមានទឹកហូរកាត់ផ្លូវ ជាបណ្តោះអាសន្នដើម្បីការពារការបាក់ស្រុតផ្លូវ។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែយើងមិនមានការហាមឃាត់នោះទេ គឺគ្រាន់តែឲ្យរង់ចាំការត្រួតពិនិត្យពីស្ថានភាពផ្លូវ និងទឹកហូរស្រកអស់តែប៉ុណ្ណោះ យើងបានបើកឲ្យរថយន្តដឹកទំនិញធុន
ធ្ងន់ទាំងនោះចរាចរណ៍ ធម្មតាវិញតាំងពីល្ងាចថ្ងៃសៅរ៍មកម្ល៉េះ»៕

No comments:
Post a Comment