ថ្ងៃទី០២-០៨-២០១១
kohsantepheapdaily
kohsantepheapdaily
ខេត្តកំពត ៖ នារី២នាក់បានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយរវាង ម៉ូតូ និងម៉ូតូ
បុកគ្នាយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ កក្កដា លើកំណាត់ផ្លូវជាតិ
លេខ៣១ ត្រង់ចំណុចភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គជ័យ ។

តាមព័ត៌មានពីលោកទូច ចាន់ធី អធិការរងប៉ូលិសស្រុកអង្គរជ័យ បានឱ្យដឹងថា កាលពីថ្ងៃ
ទី៣០ កក្កដា កន្លងមក មនុស្ស២នាក់ត្រូវស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបានកើត
ឡើងរវាងម៉ូតូ និងម៉ូតូដែលបើកបរបញ្ច្រាសទិសគ្នា ។ មុនពេលកើតហេតុម៉ូតូធុនសង់កូរ៉េ
ពណ៌ក្រហមគ្មានស្លាកលេខបាន បើកក្នុងទិសដៅពីជើងទៅត្បូង ខណៈមានភ្លៀងហើយក៏
ជ្រុលទៅបុកជាមួយម៉ូតូធុន C125 ស៊េរីឆ្នាំ២០០៨ ឌុបគ្នា២នាក់បងប្អូនមកពីទិសខាងត្បូង
ឆ្ពោះទៅជើង បណ្តាលឱ្យស្លាប់ទាំង២នាក់បងប្អូនដែលម្នាក់ឈ្មោះស៊ីវ នេង អាយុ២២ឆ្នាំ
ជាអ្នកបើកម៉ូតូ និងឈ្មោះស៊ីវ នាង អាយុ២០ឆ្នាំ ជាប្អូនដែលជិះពីក្រោយ ។

ពួកគេបានស្លាប់ពេលបញ្ជូនជិតដល់មន្ទីរពេទ្យ ស្រុកកំពង់ត្រាច ចំណែកឯអ្នកបើកបរម៉ូតូ
សង់កូរ៉េឈ្មោះយន្ត សុភ័ក្ត ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិច្រកឃ្លៃ ឃុំទូកមាសខាងលិច
ស្រុកបន្ទាយមាស រងរបួសធ្ងន់ត្រូវបានដឹកមកកាន់មន្ទីរពេទ្យខេត្តកំពត៕

No comments:
Post a Comment