Friday, August 5, 2011

ប្រកួត ជ្រើស​រើស រូបថត ស្ដីពីសុខភាព មាតា និងទារក

ថ្ងៃទី០៥-០៨-២០១១
dap-news

ភ្នំពេញ ៖ ដើម្បីរួមចំណែក​ លើកកម្ពស់ សុខភាពមាតា និងទារកនៅកម្ពុជា មូលនិធិ សហប្រជាជាតិដើម្បីប្រជាជន UNFPA សហការជាមួយមជ្ឈមណ្ឌលកម្ពុជា ដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងរៀបចំការ តាំងពិពរណ៍រូបថត ស្ដីពីស្ថានភាពសុខភាព មាតា និងទារកនៅក្នុងប្រទេសកម្ពុជា ។

លោក ម៉េត សុខជានិច្ច អ្នករៀបចំកម្ម វិធីបានឱ្យដឹងថា មូលនិធិសហប្រជាជាតិ ដើម្បីប្រជាជន UNFPA នឹងធ្វើការប្រកួត ប្រជែងរូបថតរៀបរាប់ពីសុខភាពមាតា និង ទារកនៅកម្ពុជានៅ
មជ្ឈមណ្ឌលកម្ពុជាដើម្បី ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅថ្ងៃ ទី១០ ខែសីហា ឆ្នាំ ២០១១ ខាងមុខ ចាប់ពី ម៉ោង ៤ រសៀលដល់ម៉ោង ៨ យប់។


លោកថា គ្រប់អ្នកសារព័ត៌មានទាំង អស់ គ្រប់មជ្ឈដ្ឋានជនជាតិខ្មែរទូទៅទាំង អស់ ព្រមទាំង
ជនបរទេសអាចយករូបថត របស់ខ្លួនដែលថតរៀបរាប់ពីសុខភាពមាតា និងទារកមកប្រកួត
ប្រជែងបាន ។


ក្នុងនោះផងដែរ អ្នកដែលជាប់ចំណាត់ ថ្នាក់ចំនួន ៣ រូប គឺលេខមួយ នឹងទទួលបាន ប្រាក់រង្វាន់
៣០០ដុល្លារ, ២៥០ដុល្លារ សម្រាប់ លេខពីរ និង ១៥០ដុល្លារ សម្រាប់លេខបី ផងដែរ។


លោកថា ការចូលរួមទស្សនាដោយសេរី ដើម្បីគាំទ្រនិងលើកទឹកចិត្ដដល់អ្នកសារព័ត៌មានបែប
រូបថត និងរួមចំណែកលើកកម្ពស់ សុខភាពមាតា និងទារកនៅកម្ពុជា ដោយ ចាត់ទុកថា វត្ដមាន
របស់អ្នកចូលរួម គឺចូល រួមក្នុងការអភិវឌ្ឍន៍សង្គម ៕

No comments: