ថៃរៀបចំពិភាក្សាតំបន់ប្រេងជាមួយកម្ពុជា
ថ្ងៃទី០៥-០៨-២០១១
everyday.com
រដ្ឋាភិបាលថៃកំពុងរៀបចំសើរើឡើងវិញនូវកិច្ចពិភាក្សាជាមួយកម្ពុជាលើការរុករក
ប្រេងនៅតំបន់សមុទ្រត្រួតស៊ីគ្នាដែលមានជម្លោះបន្ទាប់ពីបានជាប់គាំងកាលពី៥ឆ្នាំមុន។
បើតាមលោកសុងផបប៉ូឡាចាន់អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលរ៉ែបានឱ្យដឹង
ថានាយកដ្ឋានថាមពលរ៉ែរបស់ថៃកំពុងរៀបចំព័ត៌មានសម្រាប់រដ្ឋមន្ដ្រីក្រសួងថាមពល
ថ្មីពិភាក្សាជាមួយកម្ពុជា។កម្ពុជាថៃបានចុះអនុស្សរណៈយោគ យល់គ្នាមួយកាលពីឆ្នាំ
២០០១លើការអភិវឌ្ឍន៍រួមគ្នាក្នុងតំបន់សមុទ្រត្រួតស៊ីគ្នា។ កិច្ចព្រមព្រៀងស្ដីពីតំបន់
សមុទ្រត្រួតស៊ី គ្នានេះស្ទើរតែត្រូវ ដោះស្រាយទៅហើយ មុនការធ្វើរដ្ឋប្រហារទម្លាក់
លោកថាក់ស៊ីនកាលពីឆ្នាំ២០០៦។ តែទីក្រុងបាងកកបានលុប ចោលកិច្ចព្រមព្រៀង
នេះកាលពីឆ្នាំ២០០៩ ដោយសារតែកម្ពុជា បានតែងតាំងលោកថាក់ ស៊ីនជាទីប្រឹក្សា
សេដ្ឋកិច្ចរបស់ខ្លួន៕
No comments:
Post a Comment