Chevron បង្ហាញពីភាពជឿជាក់របស់ខ្លួនក្នុងការរុករកប្រេងនៅប្រទេសកម្ពុជា
ថ្ងៃទី០៥-០៨-២០១១
postkhmer.com
ភ្នំពេញៈ ជារឿយៗរដ្ឋាភិបាលកម្ពុជាបានអះអាងម្តងហើយម្តងទៀតថា តំណក់ប្រេងដំបូងរបស់កម្ពុជា នឹងធ្លាក់មកនៅថ្ងៃទី ១២ ខែ ១២ ឆ្នាំ២០១២ នៅវេលាម៉ោង១២។ ការកំណត់របស់រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យក្រុមហ៊ុនរុករកប្រេង ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាកំពុងបង្កើនតែ ល្បឿន បេសកកម្មរបស់ខ្លួន។
កាលពីពេលថ្មីៗនេះក្រុមហ៊ុនតូតាល់ ដែលទទួលបានសិទ្ធរុករកប្រេងនៅកម្ពុជាដែរនោះ បានឲ្យដឹងថា ក្រុមហ៊ុនខ្លួនចាំអ៊ុតមើលលទ្ធផលនៃការដោះស្រាយជម្លោះរវាង កម្ពុជា និងថៃ ជាពិសេសនៅលើតំបន់សមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរដែលគេ អះអាងថាមានធនធានប្រេងដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងសមុទ្រកម្ពុជា។
ក្រុមហ៊ុនរុករកប្រេង Chevron Overseas Petroleum (កម្ពុជា) បាននិងកំពុងរុករកប្រេងនៅប្លុក A នៅក្នុងសមុទ្រកម្ពុជា ហើយបានដាក់ពាក្យសុំលិខិតអនុញ្ញាត ដើម្បីចាប់ផ្តើមការរុករកប្រេង ពីអាជ្ញាធរពាក់ព័ន្ធក្នុងរដ្ឋាភិបាល។ កាលពីម្សិលមិញ ភ្នំពេញ ប៉ុស្តិ៍ បានជួបជាមួយលោក Steve Glick អគ្គនាយកក្រុមហ៊ុន Chevron ដែលបានកាន់តំណែងនេះ បានប្រហែល ៣ខែ ដើម្បីពិភាក្សាអំពីដំណើរការរបស់ក្រុមហ៊ុននេះ នៅកម្ពុជានិងបញ្ហាដែលប៉ះពាល់ដល់ឧស្សាហកម្មរុករកប្រេង និងឧស្ម័ននៅកម្ពុជា៕
No comments:
Post a Comment