Tuesday, January 31, 2012

ជំនួយ​ចំនួន​ ២៥០​តោន​ ត្រូវ​គេ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​ ក្រោយ​ពី​លោក​គីម​ ទទួល​មរណៈ​ភាព​

ផ្សាយថ្ងៃទី២៧-០១-២០១២: អន្ដរជាតិដកស្រងwww.bayontv.com.kh/news

កូរ៉េ​ខាង​ជើង​ ​៖ នៅ​ថ្ងៃ​សុក្រ​នេះ​ កូរ៉េ​ខាង​ត្បូង​ បាន​ដឹក​ជញ្ជូន​ម្សៅ​មី

​ចំនួន​ ២៥០​តោន​ តាម​រថ​យន្ត​ធំ​ចំនួន​ ៧​គ្រឿង​ ទៅ​ជួយ​ដល់​ប្រទេស​

កូរ៉េ​ខាង​ជើង​។ជំនួយ​ទាំង​នេះ​ ត្រូវ​គេ​បញ្ជាក់​ថា​ សម្រាប់​ជួយ​ដល់​កុមារ

​នៅ​ក្នុង​ប្រទេស​កំពុង​ជួប​ប្រទះ​ការ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​នេះ​។​ប្រភព​ព័ត៌​

រថយន្ត​ក្រុមហ៊ុន​ទឹកកក​អនាម័យ​និង​ទឹក​សុទ្ធ​ពន្លឺ​ព្រះច័ន្ទ​បើក​បុក​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់​

ថ្ងៃទី២៧-០១-២០១២: ដកស្រងkpt-news

ព្រះសីហនុ ​៖ ​រថយន្ត​ក្រុមហ៊ុន​ផលិត​ទឹកបរិសុទ្ធ​និង​ទឹកកក​អនាម័យ​ពន្លឺ​ព្រះច័ន្ទ​បាន​ បើក​បុក​អ្នក​ជិះ​ម៉ូតូ​ម្នាក់​ក្នុង​គោល​ដៅ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឲ្យ​ ជនរងគ្រោះ​ជា​អ្នក​បើកបរ​ម៉ូតូ​រង​របួស​ធ្ងន់​សន្ល​ប់​នៅ​និង​កន្លែង​កើត​ ហេតុ​តែ​

ស្រឡាញ់​​គ្នា​ស្មោះ​​​ប្រគល់​​ប្រាណ​ព្រឹក​ឡើង​​នគរបាល​​មក​ឃាត់​ខ្លួន​

ថ្ងៃទី២៧-០១-២០១២: ដកស្រងkohsantepheapdaily.com.kh

ខេត្តព្រះសីហនុ ៖ ​​យុវជនមា្នក់ត្រូវបាន​​

នគរបាល​​ស្រុកព្រៃនប់ចាប់ឃាត់ខ្លួន​

បញ្ជូន​ទៅ​កាន់​ ស្នង​ការ​ដ្ឋាន​ខេត្តព្រះ

សីហនុ ដោយជាប់​ចោទ​ពីបទរំលោភ

សេពសន្ថវៈ កាលពី​វេលា​ម៉ោង​២​និង

​៣០​នាទីរសៀល ថ្ងៃទី២៥ មករា ២០១២

​គ្រឿងចក្រ​បំពាក់​ម៉ាស៊ីន​ច្រូតស្រូវ​ថយក្រោយ​កិន​បុរស​ម្នាក់​ស្លាប់​

ថ្ងៃទី២៧-០១-២០១២: ដកស្រnokorwatcenter.com

ខេត្ដតាកែវ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​កាលពី​ម៉ោង​៤​និង​១៥​នាទី​ ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១២​ នៅ​ភូមិ​ស្វាយ​ពារ​ ឃុំ​អង្កាញ់​ ស្រុក​ព្រៃកប្បាស​ ខេត្ដ​តាកែវ​ ខណៈ​ដែល​គ្រឿងចក្រ​

ក្រសួង​សេ​ដ្ឋកិច្ច និង​ ហិរញ្ញវត្ថុ និង​ទេសចរណ៍​ពិភាក្សា​លើ​សេចក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​

ថ្ងៃទី២៧-០១-២០១២: ដកស្រងwww.bayontv.com.kh/news

​​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​គាត ឈន់ ​រដ្ឋមន្ត្រី​ក្រសួង​សេ​ដ្ឋកិច្ច និង​ 

ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​ ២៥ ​ខែមករា ឆ្នាំ ២០១២ ​បាន​ដឹកនាំ​កិច្ចប្រជុំ​

មួយ​ ដើម្បី​ពិនិត្យ​ ពិភាក្សា​លើ​សេចក្តី​ព្រាង​ផែនការ​យុទ្ធ​សាស្ត្រ​អភិ

វឌ្ឍ ​ទេសចរណ៍ ​ដែល​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍ ​ក្នុង​គោល

​បំណង​សម្រិត​សម្រាំង​ឯកសារ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​នេះ​

មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​ជម្ងឺ​គ្រុន​ចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ​បើក​សិក្ខា​សិលា​ណែ​នាំ​ការ​បែង​ចែក​ មុង​ជ្រលក់​ថ្នាំ​ជូន​ដល់​គ្រួសារ​ប្រជាជន​គោល​ដៅ​ និង​ប្រជាជ​នច​ល័ត​ដែ​ល​ប្រឈម​និង​ការ​ចំលង​ជំងឺ​គ្រុន​ចាញ់​ ជំហាន​ទី២​

ថ្ងៃទី២៧-០១-២០១២: ដកស្រង.bayontv.com.kh/news

សីហនុ៖ ​សិក្ខា​សិលា​ស្តី​ពី​ការ​ណែនាំ​ បែង​ចែក​មុង​ជ្រលក់​ថ្នាំ​ជូន​ដល់ 

​គ្រួសារ​ប្រជា​ជន​គោល​ដៅ ​និង​ប្រជាជន​ចល័ត ​ដែល​ប្រឈម​ទៅ​នឹង

​ការ​ចំលង​ជំងឺ​គ្រុន​ចាញ់ ​ជំហាន​ទី២ ​ដែល​រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល ​

ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់​ប៉ារ៉ា​ស៊ីត​សាស្រ្ត ​និង​បាណក​សាស្រ្ត​​ (CNM)​ 

មាន​​រយះ​ពេល​២​ ថ្ងៃ​ចាប់​ពី​ថ្ងៃទី ​២៦ ​ដល់​ថ្ងៃទី ​២៧ ​ខែ​មករា​ ឆ្នាំ២០១២

​នៅ​សណ្ឋា​គា​ហ្គោល​ដិន​ស៊ី​ ខេត្ត​ព្រះ​សីហនុ​ ដល់​មន្រ្តី​សុខាភិបាល​មក​

ពី​បណ្ដា​ខេត្ត​ចំនួន៧ ​រួម​មាន​៖ ខេត្ត​ព្រះ​សីហនុ ​កំពត​ កោះ​កុង ​រតនៈគិរី ​មណ្ឌលគិរី ​និង​ខេត្ត​តាកែវ​។លោក​វេជ្ជបណ្ឌិត ​ច ​ម៉េងចួ ​ប្រធាន​មជ្ឈ​

នារីវ័យ​​ជំទង់​​ម្នាក់ត្រូវ​​ក្មេង​ទំនើង​​​៤​នាក់​ចាប់រំលោភ​​សេព​សន្ថវៈ​​ប្តូរ​វេន​​គ្នា​រហូត​សន្លប់​​ដល់​ទៅ​ពីរ​លើក​

ថ្ងៃទី២៧-០១-២០១២: ដកស្រងkohsantepheapdaily.com.kh
ខេត្តកំពត ៖ ​​​នគរបាល​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​​កម្រិត
ធ្ងន់​​នៃ​ស្នងការ​​ដ្ឋាន​នគរបាល ​​ខេត្ត​បាន​ទទួល​ពាក្យ​​
បណ្តឹង​​ពីអាណា​ព្យា​បាល​​នារី​រង​គ្រោះ​​ កាលពីថ្ងៃទី​
១៨ មករា ២០១២ ​កន្លង​មក​នេះ ​ដោយ​ប្តឹង​ថា ​នារីរង
គ្រោះ​​ត្រូវ​ក្មេង​​ទំនើង​​៤​នាក់ ចាប់​រំលោភ​​សេព​សន្ថវៈ​​
រហូតបាន​សម្រេច​កាលពី​​វេលា​ម៉ោង​​​១១​យប់​ថ្ងៃទី​
១៤ មករា នៅ​ខេត្ត​ត្រាត ប្រទេសថៃ ។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពួក​ទីបេ​និង​រដ្ឋាភិបាល​រាល​ដាល​នៅ​ក្នុង​ប្រទេស​ចិន​

ថ្ងៃទី២៦-០១-២០១២: ព័ត៌មានអន្ដរជាតិៈ ដកស្រងkpt-news.com

រដ្ឋាភិបាល​និង​ក្រុម​សកម្មជន​បរទេស​មួយ​ក្រុម​បាន​និយាយ​កាល​ពី​ថ្ងៃ​ 

ពុធ​ថា ​ការ​ប៉ះ​ទង្គិច​គ្នា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​​​រវាង​ពួក​ ជនជាតិ

ភាគតិច​ទី​បេ​ និង​កង​កម្លាំង​សន្តិសុខ​ចិន​បាន​​រាល​ដាល​ទៅដល់​តំបន់

​ទី​២​នៅក្នុង​ប្រ​ ទេស​ចិន​ភាគ​និរតី។​ក្រុម Free Tibel និយាយ​ថា ជន

ជាតិ​ទី​បេ២នាក់​ត្រូវបាន​គេ​សម្លាប់ និង​ច្រើន​នាក់​ទៀត​របួស​កាលពី​ថ្ងៃ​

អង្គារ​នៅពេល​កក​កម្លាំង​សន្តិសុខ​បាន​ ធ្វើ​ការ​បាញ់​រះ​ទៅលើ​បាតុករ

​មួយ​ក្រុម​នៅក្នុង​ស្រុក​សេ​ដា​នៅក្នុង​តំបន់ ​ហ្កា​ន់​ហ្ស៊ី ដែល​មានការ​ប្រទាញប្រទង់​នយោបាយ​នៅក្នុង​ខេត្ត ស៊ី​ឈួន។ គេ​បាន​ដកស្រង់​សំ

ដី​ប្រភព​ព័ត៌មាន​ក្នុងស្រុក​និយាយ​ថា តំបន់​នោះ​ស្ថិត​នៅ​ក្រោម​បំរាម​

ជិះ​ម៉ូតូ​ទៅ​លេង​ឆ្នេរ​កែប​មិន​ទាន់​ដល់​បុក​សត្វ​ឆ្កែ​របួស​ធ្ងន់​

ផ្សាយថ្ងៃទី២៦-០១-២០១២: ដកស្រង kpt-news.com

កែប៖ ​គ្រោះថ្នាក់​នឹកស្មាន​មិន​ដល់​មួយ​បាន​កើត

ឡើង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង ​របួស​ធ្ងន់ ​ខណៈ​ពេល​

ស្ត្រី​រងគ្រោះ​និង​ក្រុម​គ្រួសារ​បបួលគ្នា​ជិះ​ម៉ូតូ​ដឹក​កូនចៅ​ បំណង​ទៅលេង​

ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប​តែ​មិនទាន់​ទៅដល់​គោលដៅ​ផង​ស្រាប់តែ 

​មក​ជួប​ហេតុការណ៍​អាក្រក់​ដោយសារ​មាន​ឆ្កែ១ក្បាល​រត់​ចូល​ម៉ូតូ​ដួល

Friday, January 27, 2012

ថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស ក្នុង​ពិធី​ចូលឆ្នាំ​ចិន​-​វៀតណាម មាន ៩៤ ករណី ស្លាប់ ២៤ នាក់ របួស ១៧៦ នាក់

ថ្ងៃទី២៦-០១-២០១២: ដកស្រងcen.com
ភ្នំពេញ: អំឡុងពេល​ចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម រយៈពេល ៤ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២២ ដល់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១២ មាន​ករណី​គ្រោះថ្នាក់​ចរា
ចរណ៍​នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៩៤ ករណី​។ ចំនួន​នេះ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១១ មានការ​ថយចុះ ៩ ភាគរយ

ក្រុមហ៊ុន​វិនិយោក​របស់​កូរ៉េ​មាន​បំណង​ចង់​វិនិយោគ​លើវិស័យ​ធន​ធានរ៉ែ​ និង​ថាមពល​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​

ថ្ងៃទី២៦-០១-២០១២: ដកស្រងbayontv.com

ភ្នំពេញ​៖ នៅ​ក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គមហាសេនា​បតីតេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា

ចក្រ​កម្ពុជា​ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋមន្ត្រី​ កាលពី​ព្រឹកថ្ងៃទី​២៦​ ខែមករា​នេះ​ ឯកឧត្តម​ ជេយុន​ ហ៊្សិន​ (JAE YUN SHIN) ឯកអគ្គ​រដ្ឋទូត​ សំរាប់​កិច្ច​សហប្រតិបត្តិការ​លើ​

មនុស្យ​នាក់​បាន​រង​រ​បួស​ធ្ងន់​ដោយ​សារតែ​រឺ​ម៉ក់​ម៉ូតូ​ដឹក​ជ្រូក​បុក​ពេញ​ទំហឹង​

ថ្ងៃទី២៦-០១-២០១២: ដកស្រងkpt-news

កំពត​ ៖ ​ហេតុ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើត​ឡើង​បណ្ដាល​ឲ្យ​មនុស្សម្នា​ក់​បាន​រង​ របួស​យ៉ាង​ធ្ងន់​បែក​ក្បាល​ត្រូវ​បាន​សម

ត្ថកិច្ច​ប៉ូលិស​ចរាចរ​ក្រុង​ដឹក​ទៅ ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​។ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ ម៉ោង​

សមត្ថកិច្ច​ខេត្ត​កំពត​បំបែក​សំបុក​ចែក​ចាយ​គ្រឿងញៀន​មួយ​កន្លែង​ឃាត់​ខ្លួន​មនុស្ស​៤​នាក់

ថ្ងៃទី២៦-០១-២០១២: ដកស្រងkpt-news

កំពត ៖ សមត្ថកិច្ច​ការិយាល័យ​កណ្តាល​នគរបាល​យុត្តិធម៌  សហការ​ជាមួយ​កំលាំង​នគរបាល​​នៃ​អធិការដ្ឋាន​ស្រុក​កំពង់ត្រាច​កាល​ពី​យប់​ ថ្ងៃទី២៥ខែមករា ឆ្នាំ២០១២​វេលាម៉ោង​១៩​និង​២០​នាទី បាន​ស្រាវជ្រាវ​បង្ក្រាប​ទី​តាំង​

ដើរ​មក​ពី​មើល​គេ​រាំ​ធុង​បាស់​ត្រូវ​ម៉ូតូ​​បុក​ពី​ក្រោយ​​ប្រេះ​លលាដ៍​ក្បាល និង​​ឈាម​កក​ក្នុង​ខួរ​ក្បាល​

ថ្ងៃទី២៦-០១-២០១២: ដកស្រង kohsantepheapdaily

ខេត្តកំពត ៖ ​​បុរស​ម្នាក់​រង​របួស

ក្បាល​​ធ្ងន់​ធ្ងរ​រហូត​លែង​មាន​

សង្ឃឹម​ប្រពន្ធ​កូន​ បម្រុង​យក​ចេញពី​មន្ទីរពេទ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​​បុរស​​នោះ​​ដើរមក​ពី​មើល​គេ​រាំ​ធុងបាស់​ក្នុងភូមិ​ត្រូវ​ម៉ូតូ ​បុក​ពីក្រោយ​

ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​តំបន់​រមណីយដ្ឋាន​ភ្នំ​បូកគោ​ឆ្នាំនេះ​មាន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ជាង​ឆ្នាំ​២០១០-​២០១១ ​

ថ្ងៃទី២៦-០១-២០១២: ដកស្រងkpt-news

កំពត​ ៖ ​តំបន់​រម្មណី​យ​ដ្ឋា​ន​ឧទ្យាន​ជាតិ​បូកគោ​ឆ្នាំនេះ​ទទួល​ភ្ញៀវ​ទេសចរ​បាន​ កើន​ឡើង​ជាង​ឆ្នាំ២០១១ ​ថ្ងៃ​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​វៀតណាម​ដែល​ជា​ប្រពៃណី​តាំងពី​បុរាណ​មក​អ្នក ​ដែល​មាន​ខ្សែ​ស្រឡាយ​គេ​តែងតែ​ប្រ​ព្រឹត្តតៗគ្នា​ ហើ

Thursday, January 26, 2012

៣​នាក់​ស្លាប់​និង​របួស​ច្រើន​នាក់​ពេល​ចូល​ឆ្នាំ​ចិន​នៅ​ថៃ

ថ្ងៃទី២៥-០១-២០១២: ព័ត៌មានអន្ដរជាតិៈ ដកស្រង kpt-news.com
ថៃ ៖ ​កាលពី​ថ្ងៃ​អង្គា​រ៍ ប៉ូលិស​បាន​និយាយ​ថា ​យ៉ាង​ហោច​ណាស់​មនុស្ស​៣​នាក់​បាន​បាត់​បង់
ជីវិត​ និង​មនុស្ស​ចំនួន​៤០​នាក់​ផ្សេង​ទៀត​បាន​រងរបួស​នៅ​ពេល​ដែល​ដុត​កាំជ្រួច​ ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន​នៅ​ក្នុង​ប្រទេស​ថៃ​ ភាគ​ខាងជើង​ទីក្រុង​បាំង​កក។​
រន្ទះភ្លើង​នៃ​ការផ្ទុះ​កាំជ្រួច​បាន​ផ្ទុះ​ចុះក្រោម​ទៅ​ចំ​អ្នកភូមិ ខាងក្រោយ​វត្ត​មួយ​ដែល​រៀបចំ​ពិធី
បុណ្យ​ចូលឆ្នាំ​ចិន​នៅក្នុង​ខេត្ត សូ​ផាន​បូរី ភាគ​ខាងជើង​ទីក្រុង​បាំង​កក ដែលជា​កន្លែង​មន្ត្រី​ចូល
រួម​រៀបចំ​ពិធី។លោក រី​រ៉ា បុត្រ​ផូ (ReeraButrpho)អធិការ​ប៉ូលិស​ប្រចាំ​មូលដ្ឋាន​បាន​និយាយថា

ទូត​អ៊ីរ៉ង់​ចប់​អាណត្តិ​បង្ហាញ​ពី​ជំហរ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ថ្ងៃទី២៥-០១-២០១២ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ​៖ លោក​ សាយ៉េដ​ ចាវ៉ាដ​ ហ្គាវ៉ាម​ សាហ៊ីឌី​ (Sayed​ Javad Ghavam Shahidi) ឯកអគ្គ​រដ្ឋទូត​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​ ដែល​ចប់​អាណត្តិ​ការទូត 

បាន​បញ្ជាក់​បា្រប់​ក្នុងសវនាការ​ជាមួយ​សម្ដេច​អគ្គមហាពញា​ចក្រី​ ហេង​

សំរិន​ ប្រធាន​រដ្ឋសភា​កម្ពុជា​ កាលពី​ព្រឹក​ថ្ងៃទី២៤​ ខែ​មករា​ថា​ បើ​ទោះ​

បី​ជា​លោក​បាន​បញ្ចប់​អាណត្តិ​ការទូត​នៅ​កម្ពុជា​ក្ដី​ ប៉ុន្តែ​លោក​នឹង​ខិតខំ​

ធ្វើ​យ៉ាង​ណា​បន្ត​ថែម​ទៀត​លើ​ទំនាក់​ទំនង​កិច្ច​ សហប្រតិបត្តិការ​រវាង​

អ៊ីរ៉ង់​ និង​កម្ពុជា​អោយ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។លោក​ឯកអគ្គ​រដ្ឋទូត​បាន​លើកឡើង​ថា​ រដ្ឋសភា​កម្ពុជា​បាន​ដំណើរ​ការ​ងារ​យ៉ាង​ល្អ​ ហើយ​មាន

​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជម្រុញ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ ចំពោះ​ប្រ

ទេស​ជាតិ​ ដោយ​ឡែក​តែ​ចំពោះ​ស្ថានការណ៍​នៅ​អ៊ីរ៉ង់​វិញ​កំពុង​រង​

សម្ពាធ​ការ​គាប​ សង្កត់​ពី​សហគមន៍​អឺរ៉ុប​ និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ 

ប៉ុន្តែ​អ៊ីរ៉ង់​នៅ​តែ​មាន​ជំហរ​ធ្វើ​យ៉ាង​ណា​ ដើម្បី​អោយ​ដំណើរ​ការ​បាន​

ល្អ​ប្រសើរ​។ លោក​ សាយ៉េដ ចាវ៉ាដ ហ្គាវ៉ាម សាហ៊ីឌី​ ក៏​បាន​សុំការ

កម្ពុជា​ស្នើ​អោយ​រុស្ស៊ី​ជួយ​ន្ថែម​ទៀត​លើ​វិស័យ​កសិកម្ម ​ថាម​ពល ​និង​ការ​ហោះ​ហើរ​ត្រង់​ពី​មូ​ស្គូ ​មក​កាន់​រាជ​ធានី​ភ្នំ​ពេញ

ថ្ងៃទី២៥-០១-២០១២: ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ៖នៅ​ព្រឹក​ថ្ងៃ​ទី២៥​ខែ​ មករា​ ឆ្នាំ​២០១២​នេះ ​ឯក​ឧត្តម​អ៊ូច​ បូរិទ្ធ​រដ្ឋ​

មន្រ្តី​ស្តី​ទី​នៃ​ក្រសួង​ការ​បរទេស ​និង​សហប្រតិ​បត្តិការ​អន្តរ​ជាតិ ​បាន​

អនុញ្ញាតិ​អោយ​ឯក​ឧត្តម​ A.V.Radkov ប្រធាន​ទី​ភ្នាក់​ងារ​ទេសចរណ៍

​និ​ងជា​សហ​ប្រធាន​គណៈ​កម្មការ​អន្តរ​រដ្ឋាភិបាល​កម្ពុជា-​រុស្ស៊ី​ សម្រាប់​

សហ​ប្រតិ​បត្តិ​ការ​ពាណិជ្ជ​កម្ម ​សេដ្ឋ​កិច្ច ​វិទ្យា​សាស្រ្ត ​និង​បច្ចេក​ទេស

ក្រសួង​កសិកម្ម​បាន​បង្ហាញ​ថា​ កាលពីឆ្នាំ​២០១១​ កម្ពុជា​នាំ​ចេញ​អង្ករ​ជាង​១៧​ម៉ឺន​តោន

ថ្ងៃទី២៥-០១-២០១២: ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ៖ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ ទៅ​ក្រៅ​ប្រទេស​ នៅ​ឆ្នាំ​២០១១

​ មាន​រហូត​ដល់​ជាង​ ១៧​ម៉ឺន​តោន​ ចំនួន​នេះ​ បាន​កើន​ឡើង​ជាង​ ២១

​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១០​នេះ​ បើ​តាម​ទិន្ន័យ​របស់​ក្រសួង​ពាណិជ្ជ

កម្ម​ដែល​បាន​លើក​ឡើង​។នៅ​ក្នុង​របាយការណ៍​បង្ហាញ​ថា​ ការ​នាំ​អង្ករ

​ចេញ​នៅ​២០១១​ មាន​ប្រមាណ​១សែន​ ៧ម៉ឺន​ ៧៧២​តោន​ កើន​ឡើង​

២១,៧២​ ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១០​ ដែល​មាន​ត្រឹម​តែ​ ១សែន​ 

៤ម៉ឺន​ ២៩៧ តោន​។ ចំណែក​តម្លៃ​នៃ​ការនាំ​ចេញ​អង្ករ​ ក៏​បាន​កើន

​ឡើង​ពី​ ៣៥,២៦ លាន​ដុល្លា​នៅ​ឆ្នាំ​២០១០​ ទៅ​ដល់​ ១០៣​,៨៧ លាន

ទូត​ចក្រ​ភព​អង់​គ្លេស​កោត​សរសើរ​និង​គាំ​​ទ្រ​វិស័យ​សុខា​ភិបាល​នៅ​កម្ពុជា​ដែល​មាន​ការ​រីក​ចម្រើន​គួរ​អោយ​កត់​សំគាល់​

ថ្ងៃទី២៥-០១-២០១២: ដកស្រង kpt-news.com

ភ្នំពេញ៖ ​ កាល​ពី​រសៀល​​ថ្ងៃ​ទី​២៤ ​ខែ​មករា ​ឆ្នាំ ​២០១២ ​ឯកឧត្តម ​ម៉ម ​

ប៊ុនហេង​ រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ​បាន​អនុញ្ញាត​អោយ​ឯកឧត្តម 

​ម៉ាក ​ហ្គោឌីង ​ឯក​អគ្គ​រាជ​ទូត​ថ្មី ​នៃ​ចក្រ​ភព​អង់​គ្លេស​ប្រចាំ​កម្ពុជា​ចូល

​ជួប​សំដែង​ការ​គួរសម ​និង​ពិ​ភាក្សា​ការងារ ​នៅ​ទីស្ដី​ការ​ក្រសួង​។

នៅ​ក្នុង​ជំនួប​នេះ ​ឯកឧត្តម ​ម៉ម ​ប៊ុនហេង​ បាន​លើក​ឡើង​ពី​ការ​ខិត​ខំ​

ភ្ញៀវ​ទេសចរ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន​-វៀតណាម​២០១២​កើន​ឡើង​ជាង​ឆ្នាំ​២០១១​

ថ្ងៃទី២៥-០១-២០១២: ដកស្រង.kpt-news.com

ព្រះសីហនុ ​៖ ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន-

វៀតណាម​ឆ្នាំ​២០១២​ឆ្នាំ​ថ្មី​នេះ​ខេត្ត ​ព្រះ​សីហនុ

​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត​ច្រើនជាង​ឆ្នាំ​២០១១​ កន្លង

ទៅ​។នេះ​បើ​តាម​ការ​អះអាង​ប្រាប់​ឲ្យ​ដឹង​ពី​មន្ត្រី​មន្ទីរ​ទេសចរ​ ខេត្ត។​
មន្ត្រី​មន្ទីរ​ទេសចរ​ខេត្ត​បាន​ឲ្យ​ដឹងថា​ថ្វីត្បិតតែ​មានផ្ទះ​សំណាក់​ឬ ​ផ្ទះ

មណីយដ្ឋាន​ទឹកឈូរ​មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​មក​កម្សាន្ត​យ៉ាង​ច្រើ​នកុះ​ករ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណា

ថ្ងៃទី២៥-០១-២០១២: ដកស្រង nokorwatcenter.com

ខេត្តកំពត​៖នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម

​ឆ្នាំ​២០១២​ ភ្ញៀវ​ទេសចរ​រាប់រយ​

នាក់​បាន​សម្រុក​មក​លេង​តំបន់រមណីយដ្ឋាន​ទឹកឈូរ​ 

យ៉ាងច្រើន​កុះករ​ដែល​មក​ពី​តាម​បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ ព្រះរាជា

ណាចក្រ​កម្ពុជា​ក្នុង​នោះ​ក៏​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ចូលរួម​ 

កម្សាន្ត​ច្រើន​កុះករ​ផង​ដែរ​​។

ការ​ប្រយុទ្ធ​ដើម្បី​ត្រួតត្រា​សមុទ្រ​នៅ​អាស៊ី​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រោម​ទឹក​

ថ្ងៃទី២០-០១-២០១២: អន្ដរជាតិ ដកស្រង kpt-news
វា​កាន់​តែ​មាន​សភាព​ចង្អៀត​ថែម​ទៀត​នៅ​ក្រោម​ទឹក​នៅ​អាស៊ី​ជា​កន្លែង​ ដែល​មេបញ្ជាការអែន​ឌ្រូ​ភី​ធ័​រ​សុន​ បញ្ជា​អាវុធ​ដ៏​មាន​អនុភាព​បំផុត​មួយ​
នៅ​​លើ​ពិភពលោក​នោះ​​គឺ​នាវា​មុជ​ទឹក​ នុយក្លេអ៊ែរ​​តម្លៃ​២​ពាន់​លាន​ដុល្លារ​
ជា​មួយ​នឹង​ការ​ចំបាំង​ខ្លួន​ដោយ​ គ្មាន​គូប្រជែង​ព្រម​ទាំង​កាំជ្រួច​ដែល​អាច​​បំផ្លាញ​គោលដៅ​ទាំងឡាយ​បាន​ ក្នុង​ចម្ងាយ​រាប់​រយ​គី​ឡូម៉ែត្រ។​នាវាមុជទឹក​ដែល​មាន​បច្ចេកវិទ្យា​
ខ្ពស់​ដ៏​កំពូល​ដូចជា​នាវាមុជទឹក Cmdr. Peterson's USS Oklahoma City បានធ្វើ​ឲ្យ​នាវា​ទាំងឡាយ​នៅ​

របួស​ធ្ងន់​ស្រាល​ដោយ​សារ​រថយន្ត​មិន​អត្ត​សញ្ញាណ​បើក​បុក​

ថ្ងៃទី២០-០១-២០១២: ដកស្រង kpt-news

ព្រះសីហនុ​៖ ​មនុស្ស​ម្នាក់​បាន​ទទួល​រង​របួស​ស្រាល

​និង​ម្នាក់ទៀត​រង​របួស​ធ្ងន់​សន្លប់ ​ស្តូក​ស្តឹង​នៅ​និង​កន្លែង​កើត​ហេតុ​តែ​ម្តង​ខណៈ​ពេល​ពួកគេ​ទាំងពីរ​នាក់​ ជិះ​ម៉ូតូ១​គ្រឿង​ឌុប​គ្នា​ហើយ​ត្រូវ​រថយន្ត​បើក​បុក​ចំ​ពីមុខ។​ ហេតុការណ៍​នេះ​បាកើតឡើង​

នៅវេលា​ម៉ោង០១និង៤០នាទី​យប់​ទៀបភ្លឺ​ ថ្ងៃទី២០ខែមករា​ឆ្នាំ២០១២នៅតាម​

Wednesday, January 25, 2012

កម្ពុជា​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​ចង់​អោយ​តំបន់​អាស៊ាន​ទាំង​មូល​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ​

ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រងwww.bayontv.com.kh/news

ភ្នំពេញ​៖ ប្រទេស​កម្ពុជា​ក្នុង​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២​នេះ ​បាន

​បង្ហាញ​ជំហរ​របស់​ខ្លួន ​ក្នុង​ការ​ធ្វើ​អោយ​តំបន់​អាស៊ាន​ទាំង​មូល​ក្លាយ​

ទៅ​ជា​តំបន់​ដែល​គ្មាន​ អាវុធ​នុយ​ក្លេ​អ៊ែរ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​គំ

រាម​គំហែង​ដល់​សន្តិសុខ​តំបន់ ​និង​ពិភ​ពលោក​ទាំង​មូល​។

      ទន្ទឹម​នឹង​នេះ​ឯក​ឧត្តម​ឧបនាយក​រដ្ឋ​មន្រ្តី​ហោ ​ណាំហុង​រដ្ឋ​មន្រ្តី​

ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​ទី​២០

​ខែ​មករា​ ឆ្នាំ​២០១២​នេះ​បាន​អញ្ជើញ​តំណាង​ប្រទេស​មហា​អំណាយ​

ទាំង​៥​ក្នុង​ពិភព​លោក ​រួម​មាន​៖បារាំង ​សហរដ្ឋ​អាមេរិក​ រុស្ស៊ី​ ចិន​

និង​អង់​គ្លេស ​ដើម្បី​ពាំនាំ​បំណង​របស់​កម្ពុជា ​ដែល​ជា​ប្រធាន​អាស៊ាន

​ទៅ​ប្រាប់​រាជ​រដ្ឋា​ភិបាល ​និង​រដ្ឋាភិ​បាល​របស់​ខ្លួន​ពី​បំណង​របស់​កម្ពុជា​

ក្នុង​ផ្តល់​ពិធី​សារ​ ស្តី​ពី​តំបន់​អាស៊ាន​គ្មាន​អាវុធ​នុយ​ក្លេ​អ៊ែរ និង​ដើម្បី​រួម​

ចំណែក​ដល់​ពិភព​លោក​ទាំង​មូល​ស្តី​ពីការ​គោរព​អនុសញ្ញា​មិន​ រីក

​សាយ​ភាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​។

      អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា ​ឯក​ឧត្តម​កុយ​ គួង​បាន​ប្រាប់​

ក្រុម​អ្នកកាសែត​ក្រោយ​ជំនួយ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តីការ​ ក្រសួង​ការ​បរ

ទេស​ថា​ កម្ពុជា​បាន​ដាក់​សំណើរ​ចំនួន​៣​ទៅ​តំណាង​ប្រទេស​មហា​អំណាច

​ទាំង​នោះ ​តែ​ឯក​ឧត្តម​មិន​បាន​បញ្ជាក់​ថា ​សំណើរ​នោះ​មាន​ខ្លឹម​សារ​យ៉ាង​ណាទេ ​គ្រាន់​តែ​ប្រាប់​ថា ​សំណើរ​ទាំង​៣​នោះ​មាន​លក្ខណៈ​បច្ចេក​ទេស​។

      ឯក​ឧត្តម​បញ្ជាក់​ថា ​ក្នុង​ដែន​សមត្ថកិច្ច​កម្ពុជា​ជា​ប្រធាន​នៅ​ឆ្នាំ​២០១២​

នេះ ​នឹង​ប្រឹង​ធ្វើ​យ៉ាង​ណា​អោយ​កិច្ច​ខិត​ខំប្រឹង​នេះ​បាន​ទទួល​ជោគ​ជ័យ​ 

ដើម្បី​បំបាត់​ភាព​ភ័យ​ខ្លាច​របស់​ពិភព​លោក​ពី​រឿង​អាវុធ​នុយ​ក្លេ​អ៊ែរ​ នេះ៕

7Technology goodnews1 ​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​កោះ​អណ្ដែត​បញ្ជូន​ជនសង្ស័យ​៥​នាក់​មក​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​តាកែវ​

ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រkpt-news.com

តាកែវ ​៖ ​ជនសង្ស័យ​វ័យ​១៦​ទៅ​១៧​ឆ្នាំ​ចំនួន​៥​នាក់​

ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក ​កោះអណ្ដែត​ធ្វើការ​​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការ​នគរបាល​ខេត្ត​តាកែវ​ 

តាម​ពាក្យបណ្ដឹង​របស់​ជនរងគ្រោះ​ពី​បទ​ប្រើ​​អំពើ​ហិង្សា​ទៅ​លើ​ជនរង

ម៉ូតូ​ព្រលះ​ក្បាល​អា​ឆ្លាម​ទាំង​កំរោល​របួសធ្ងន់​ស្រាល​២​នាក់​

ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រងkpt-news.com

កែប ៖​ បុរស​ម្នាក់​ខណៈ​ពេល​បើក​ម៉ូតូ​C100​កូរ៉េ​បត់​

ចូល​ផ្លូវ​ភ្លោះ​ផ្នែក​ខាង​ ឆ្វេង ​ក៏បាន​វ៉ា​ក់​អ៊ើ​នឹង​រថយន្ត​

ឆ្លាម​មួយ​គ្រឿង​បើក​មកពី​ទិសដៅ​បញ្ច្រាស​ រួច​ក៏​ព្រលះ​គ្នា​ប្រាវ​បណ្ដាល

​ឱ្យ​បុរស​ជា​ម្ចាស់​ម៉ូតូ​រង​របួស​ធ្ងន់​ ដោយ​ឡែក​ក្នុង​ហេតុការណ៍​នោះ​ព្រះ​

សង្ឃ​ដែល​រួម​ដំណើរ​មួយ​អង្គ​ក៏​ទទួលរង​ គ្រោះ​ផង​ដែរ។​

ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​- អង់គ្លេស​ត្រូវ​បាន​ពង្រឹង​និង​ពង្រីក

ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រង www.bayontv.com.kh/news

ភ្នំពេញ៖ សម្តេច​អគ្គ​មហា​ពញា​ចក្រីហេង សំរិនប្រធានរដ្ឋសភា​នៃ​ព្រះ

​រា​ជា​​ណា​ចក្រ​កម្ពុជា មាន​ប្រសាសន៍​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​ទំនាក់​

ទំនង​កិច្ច​សហ​ប្រតិបត្តិការ​​រវាង​​កម្ពុជា និង​ចក្រ​ភព​អង់គ្លេស​កាន់​តែ​ត្រូវ​

បាន​ពង្រឹង​និង​ពង្រីក​លើ​​គ្រប់​​ វិស័យ ទាំង​លើ​វិស័យ​យោធា ការ​បរទេស ពាណិជ្ជកម្ម អប់រំ សុខាភិបាល ជាដើម ។

7Technology goodnews1 បុណ្យ​ចូល​ឆ្នាំ​ចិន​នា​ពេល​ខាង​មុខ​នេះ​មន្ត្រី​បសុ​ពេទ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ត្រួត​ពិនិត្យ​បក្សី​

ផ្សាយថ្ងៃទី២០-០១-២០១២: ដកស្រងkpt-news.com

ភ្នំពេញ​៖ ​ក្រៅ​ពី​សាច់​ជ្រូក​និង​ជ្រូក​ខ្វៃ ​មាន់​គឺ​ជា​តំរូវ​

ការ​ដ៏​ចាំ​បាច់​បំផុត​សំរាប់​ប្រជា​ជន​ចិន​និង​កូន​កាត់ 

​ចិន​ដែល​ត្រូវ​តែ​ទិញ​យក​ទៅ​សែន​ នៅ​ក្នុង​ឱកាស

Friday, January 20, 2012

អាមេរិក​កំពុង​បោះ​ជំហាន​ មក​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​តំបន់​អាស៊ី​

ថ្ងៃទី១៧-០១-២០១២: ព័ត៌មានអន្ដរជាតិៈ

អាមេរិក​​៖ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​​ សមា​ជិក​ព្រឹត្ត​សភា​សហ​រដ្ឋ​អាមេរិក

​ចំនួន​ ៤​ រូប​ ដឹក​នាំ​ដោយ​លោក​ ចន​ ម៉ាក​ខេ​ (John Me Cain) បាន​ជួប​ជា

មួយ​ក្រុម​មន្ត្រី​ប្រទេស​ហ្វីលី​ពីន​ នៅ ទីក្រុង​ម៉ានីល​ ក្នុង​ពេល​បំពេញ​ដំណើរ​ទស្សន​កិច្ច​រយៈ​ពេល​ ៣​ ថ្ងៃ​ ក្នុង​ប្រទេស​នេះ​។​
    ​ក្នុង​ដំណើរ​ទស្ស​នកិច្ច​មក​កាន់​ប្រទេស​នេះ​ ក្រុម​សមា​ជិក​សភា​អាមេរិក​មាន​បំណង​ពិភាក្សា​អំពី​ការ​លើក​តម្កើង​ទំនាក់​ ទំនង​ជា​ទ្វេ​ភាគី​របស់​ប្រទេស​

ទាំង​ពីរ​ និង​អំពី​បញ្ហា​តាម​ព្រំ​ដែន​ទឹក​រវាង​ចិន​ និង​ហ្វីលី​ពីន​។​

ការ​គំរាម​កំហែង​ប្រព្រឹត្ត​អំពើ​ភេរវ​កម្ម​សំលាប់​មនុស្ស​ កំពុង​ក្លាយ​ទៅ​ជា​បញ្ហា​ដ៏​រសើប​នៅ​ក្នុង​ប្រទេស​ថៃ

ថៃ៖ នៅ​ក្នុង​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មករា​ដើម​ឆ្នាំ​២០១២​នេះ​ ប្រជា​ពល​រដ្ឋ​

របស់​ប្រទេស​ថៃ​ បាន​បង្ហាញ​នូវ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ស្ថាន​

ភាព​សន្តិ​សុខ​ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ដែល​ត្រូវ​បាន​គំរាម​កំហែង

​ដោយ​ក្រុម​ភេរវ​ករ​ជា​ញឹក​ញាប់​គួរ​អោយ​ព្រួយ​ បារម្ភ​បំផុត​។

​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​កាន់​តំបន់​ជម្លោះ​ព្រំដែនកម្ពុជា​-ថៃ ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​

ថ្ងៃទី១៨-០១-២០១២: ដកស្រង www.bayontv.com.kh

ភ្នំពេញ៖ មន្រ្តី​នៃ​ប្រទេស​ឥណ្ឌូ​ នេស៊ី ​បាន​បង្ហាញ​អំពី​គម្រោង​ការ​របស់​ឥណ្ឌូនេស៊ី​ជា​លើក​ដំបូង​ ក្នុង​ការ​បញ្ជូន​អ្នក​សង្កេត​ការណ៍​យោធា​មក​កាន់​ប្រទេស​កម្ពុជា​ និង​ប្រទេស​ថៃ ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​ដែល​គម្រោង​ការ​នេះ ​ត្រូវ​មន្រ្តី​កម្ពុជា​ចាត់​ទុក​ថា ​ជា​សញ្ញា​ថ្មី​មួយ​ នៃ​ការ​ជឿន​លឿន​ក្នុង​ការ​អនុវត្តន៍​នូវ​សាល​ដីកា​របស់​តុលា​ការ​យុត្តិធម៌​ អន្តរ​ជាតិ​ទីក្រុង​ឡាអេ​ កាល​ពី​ឆ្នាំ​មុន​។

        បើ​យោង​តាម​កាសែត​ហ្សាការតា​ប៉ុស្តិ៍​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​នៅ​ថ្ងៃទី​ ១៧​ខែ​មក​រានេះ​បាន​ឲ្យ​ដឹង​ថា ​ឥណ្ឌូនេស៊ី​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​យោធា​របស់​ខ្លួន​ដើម្បី​សម្រប​ សម្រួល​បញ្ហា ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា ​តាម​ការ​ដែល​ប្រទេស​ជិត​ខាង​ទាំង​ពីរ​នេះ ​បាន​ ឯក​ភាព​គ្នា​ស្នើ​សុំ​ឲ្យ​ខ្លួន​ជួយ​នោះ​។

        រដ្ឋ​មន្រ្តី​ការពារ​ជាតិ​ឥណ្ឌូ​នេ​ស៊ី ​ឯក​ឧត្តម​ Purnomo Yusgiatoro បាន​មាន​ប្រសាសន៍​កាល​ ពី​ថ្ងៃ​ច័ន្ទ​ទី​១៦ ​ខែមករា​ថា ​រដ្ឋ​មន្រ្តី​ការ​បរទេស​ឥណ្ឌូនេ​ស៊ី ​បាន​ប្រាប់​ឯក​ឧត្តម​អំពី ​គម្រោង​ការ​នេះ។

      ឯក​ឧត្តម​ Purnomo Yusgiatoro ថ្លែង​ប្រាប់​សន្និ​សីទ​កាសែត​មួយ​ថា ​យើង​បាន​រៀប​ចំ​ខ្លះៗ​ ហើយ​តាំង​ពីឆ្នាំ​មុន​ ហើយ​យើង​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​ទាំង​នោះ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ។ ​

       ឯក​ឧត្តម​ Purnomo Yusgiatoro មាន​ប្រសាសន៍​ថា ​កាល​ពី​ឆ្នាំ​មុន​កម្ពុជា​បាន​ព្រម​ព្រៀង ​ឲ្យ​ឥណ្ឌូនេ​ស៊ី​ជាប់​ទាក់​ទង​ក្នុង​ការ​ជួយ​សម្រប​សម្រួល​បញ្ហា​ជម្លោះ​ នោះ ​ក៏​ប៉ុន្តែ​ថា ​ថៃ​មិន​បាន​ឆ្លើយ​តប​ដោយ​សារ​មាន​ការផ្លាស់​ប្តូរ​ក្នុង​រដ្ឋាភិបាល​ ហើយ​ឯក​ឧត្តម​បន្តថា​ ឥឡូវ​នេះ​ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា ហើយ​អ្វី​ដែល​យើង​ត្រូវ​ការ​ គឺរៀប​ចំ​ធន​ធាន​មនុស្ស​របស់​យើង​។


បើ ​យោង​តាម​លោក​ឧត្តម​សេនីយ​ Agus Suhartono មេ​បញ្ជាការ​កង​ទ័ព​ឥណ្ឌូ​នេស៊ី   គឺ​ឥណ្ឌូ​នេស៊ី​នឹង​បញ្ជូន​បុគ្គលិក​យោធា​មក​នៅ​ថ្ងៃទី​ ០២ ​ខែ​ឧសភា​យ៉ាង​យូរ​បំផុត​ ។

        លោក​ឧត្តមសេ​នីយ​ Agus Suhartono មានប្រសាសន៌ថា ក្រុមអ្នកសង្កេតការណ៌កំពុង ទទួល​ការបណ្តុះបណ្តាលនៅឯមជ្ឈមណ្ឌលសន្តិសុខ និង សន្តិភាព ។

      ចំណែកលោក Michael Tene អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូនេស៊ី បានបញ្ជាក់អំពី គម្រោង​ការនោះ ដោយលោកមានប្រសាសន៍ថា ប្រទេសឥណ្ឌូនេស៊ីនឹងជួយប្រទេសថៃ និង ប្រទេស​កម្ពុជា​បង្កើត​នូវសន្តិភាពនៅតាមព្រំដែនរបស់ពួកគេ។

      ឯកឧត្តមឧត្តមសេនីយឯក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានមាន ប្រសាសន៌​ប្រាប់​ទូរទស្សន៌បាយ័នព័ត៌មាននៅថ្ងៃទី១៧ខែមករាម្សិលមិញ​នេះថា​ កម្ពុជាសូម​ស្វាគមន៌​ចំពោះការ​សម្រេច​​ ណាមួយរបស់ឥណ្ឌូនេស៊ីក្នុងការបញ្ជូនអ្នកសង្កេតការណ៌មកកាន់​តំបន់​​ ជម្លោះឲ្យបាន​ឆាប់​រហ័ស ។  

     ជាមួយគ្នានេះ ឯកឧត្តម ឈុំ សុជាតិ ក៏បានចាត់ទុកថា នេះជាសញ្ញាថ្មីមួយនៃការ ជឿនលឿន​ ក្នុងការអនុវត្តន៌នូវសាលដីការបសតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ក្រោយកិច្ចប្រជុំគណៈកម្មា​ធិការ​​​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ហៅកាត់ថា GBC​ ។

       សូមបញ្ជាក់ថា កាលពីថ្ងៃពុធទី​ ២១ ខែធ្នូ ឆ្នាំ ២០១១ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋ​មន្រ្តី​ការពារជាតិ និង ឯកឧត្តម យុទ្ធ​សក្ដិ សា​ស៊ី​ប្រា​ផា រដ្ឋមន្រ្តីការពារជាតិថៃ បានជួបប្រជុំគ្នានៅក្នុង​កិច្ច​ប្រជុំ​លើកទី ៨ នៃគណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ ហៅកាត់ថា GBC ដែលបានប្រារព្ធ​ធ្វើនៅ​ក្នុង​ រាជធានីភ្នំពេញនៃប្រទេសកម្ពុជាដែលក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានឯកភាពគ្នាលើ​បញ្ហា​ជា​ច្រើន​ចំណុច ពិសេសគឺបានសន្យា​អនុវត្ត​ឲ្យ​បាន​ពេញលេញ និង ​ជាបន្ទាន់​តាម​សាលដីការបស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ។

      បន្ទាប់ពីសំណើរបស់កម្ពុជាតុលាការ​យុត្តិធម៌​អន្តរជាតិ​ កាលពី​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១១ បាន​សម្រេចជាច្រើនចំណុច ក្នុងនោះរួមមានទាំងការបង្គាប់ឲ្យកម្ពុជា និង ថៃ ធ្វើការដក ជា​បន្ទាន់​នូវ​បុគ្គលិក​ យោធាដែលមានវត្តមាននៅក្នុងតំបន់គ្មានយោធាជាបណ្តោះអាសន្នទប់ស្កាត់ មិន​ឲ្យមានវត្តមានយោធាក្នុង​តំបន់នោះ និង មិនឲ្យមានសកម្មភាពប្រដាប់អាវុធណាមួយតម្រង់ទៅ កាន់តំបន់នោះឡើយ។

         លើសពីនេះទៅទៀត តុលាការ​យុត្តិធម៌​អន្តរជាតិក៏បានសម្រេចឲ្យភាគីទាំងពីរត្រូវបន្តសហ​ ប្រតិបត្តិ​ការ​ ដែលពួកគេបានព្រមព្រៀងនៅក្នុងក្របខ័ណ្ឌអាស៊ានដែលឥណ្ឌូនេស៊ីត្រូវវេនធ្វើជា​ ប្រ​ធាន​​​អាស៊ាន នៅ​ក្នុងឆ្នាំ ២០១១នោះ និង​ ជាពិសេសអនុញ្ញាតឲ្យអ្នកសង្កេតការណ៌ដែលត្រូវ​បាន​តែង​តាំងដោយអង្គការ​នេះ ឲ្យចូលទៅកាន់តំបន់គ្មានយោធាជាបណ្តោះអាសន្ន៕

ម៉ាស៊ីន​ស្គែ​ន​១៧​គ្រឿង​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រគល់​ជូន​កម្ពុជា​នៅ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​

ថ្ងៃទី១៨-០១-២០១២: ដកស្រងwww.nokorwatcenter.com

ខេត្ត​ព្រះ ​សីហ​នុ៖ លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈ​ន់​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានថ្លែង​ក្នុង​​ពិធី​ប្រគល់​-​ទទួល​ម៉ាស៊ីន​ស្គែ​ន​១៧​ គ្រឿង ​នៅ​ក្នុង​បរិវេណ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះ​សីហ​នុ​កាលពី​​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែមករា​ ឆ្នាំ​២០១២​នេះ​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ម៉ាស៊ីន​ស្គែ​ន​១០​គ្រឿង​​ពី​ រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​ក្នុង​នោះ​មាន​ម៉ាស៊ីន​ស្គែ​ន ​កុងតឺន័រ​៣​គ្រឿង​ ​និង​ប្រព័ន្ធ​ត្រួតពិនិត្យ​លើ​ខ្លួន​មនុស្ស​ និង​ម៉ាស៊ីន​ស្គែ​ន​សម្ភារៈ​ផ្ទាល់ខ្លួន​៧​គ្រឿង​ ។​

Thursday, January 19, 2012

ផ្សារដែក​ទាក់​ខ្សែកាបឆក់​​ស្លាប់​​ខ្លួន​ឯង​

ថ្ងៃទី១៨-០១-២០១២: ដកស្រងkohsantepheapdaily

ខេត្តតាកែវ ៖ យុវជន​​​ម្នាក់​​​បាន​ស្លាប់​​ ខណៈ​​ពេល​ដែល​រូបគេ​បាន​ឡើង​ផ្សា​រ​ដំបូល​អគារ​​ក្នុង​មន្ទីរ​ព័ត៌​មាន​ ខេត្ត​​ ហើយ​​បាន​លើក​ដែក​​ទៅ​ប៉ះ​នឹង​ខ្សែ​កាប​​អគ្គិ​សនី​​​បណ្តាល​ឱ្យ​​​ ឆក់ធ្លាក់​ពី​ជាន់​ទី២ មក​ដល់​ដី​របួស​ឆេះ​ខ្លោច​​ក្បាល​ពោះ​ និង​ភ្លៅ​យ៉ាង​ធ្ងន់​ធ្ងរ

ភ្លៀង​តែ​មួយ​ម៉ោង​បណ្ដាល​ឲ្យ​ផ្លូវ​ជុំវិញ​ផ្សារ​ទី​រួម​ខេត្ត​លិច​ដោយសារ​តែ​​ស្ទះ​ប្រព័ន្ធ​លូ​

ថ្ងៃទី១៨-០១-២០១២: ដកស្រង kpt-news

កំពត ៖ ជុំវិញ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​កំពត​បន្ទាប់​ពី​ភ្លៀង​រយៈ​ពេល​មួយ​ម៉ោង ​ត្រូវ​បាន​លិច​គ្រប់​ទី​កន្លែង​ដោយ​សារ​តែ​ប្រពន្ឋ័​លូ​ស្ទះ​ព្រោះ​អ្នក​ ម៉ៅ​ការ​ផ្សារ​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​កាយ​ប្រព័ន្ឋ​លូ​​ទើប​បណ្ដាល​ឲ្យ​ ទឹក​លិច​យ៉ាង​​ដូច្នេះ។

បើក​រថយន្ត​ជ្រែ​នៅ​ពេល​កំពុង​ភ្លៀង​រអិល​ក្រឡាប់​​បុក​ក្បាល​នាគ​ក្លោង​ទ្វារ​វត្ត​បាក់​ខ្ទេច​​

ថ្ងៃទី១៨-០១-២០១២: ដកស្រង kpt-news

កំពត ​៖ ​រថយន្ត​កូរ៉េ​ចំណុះ​២​តោន​កន្លះ​១​គ្រឿង​ខណៈ​ពេល​កំពុង​បោះពួយ​ក្នុង​ល្បឿន ​ដូច​ព្យុះ​សង្ឃរា​​ស្រាប់តែ​ភ្លាត់​ស្នៀត​រេ​ចង្កូត​ខុស​គន្លង​ផ្លូវ​រួច​ ជ្រុល​ទៅ​បុក​ក្បាល​នាគ​ក្លោងទ្វារ​វត្ត​ទាំង​កំរោល​បួន​ជ្រុង​​ហើយ​ក្រឡាប់ ​បះ​ជើង​បង្ក​ការ​ភ្ញាក់ផ្អើល​

Wednesday, January 18, 2012

ស្ថាន​ភាព​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ អាច​ធ្លាក់​ចុះ​តិច​តួច​ តែ​ការ​ព្យាករណ៍​ថា​កើន​ឡើង​

ថ្ងៃទី១៧-០១-២០១២: ព័ត៌មានអន្ដរជាតិៈ ដកស្រងwww.bayontv.com.kh

ចិន​ ​សន្ទុះ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​តិច​តួច​ដល់​ទៅ​២​

ឆ្នាំ​កន្លះ​ បើ​ផ្អែក​លើ​តួ​លេខ​នៃ​សន្ទុះ​កំណើន​សេដ្ឋ​កិច្ច​នៅ​ក្នុង​ត្រី​មាស​ចុង​ ក្រោយ​ ដែល​បង្ហាញ​ឱ្យ​ដឹង​ថា​ មាន​កំណើន​កើន​ឡើង​យឺត​ ហើយ​ការ​កើន​

ឡើង​យឺត​នេះ​ ដោយ​សារ​តែ​តម្រូវ​ការ​នៃ​ការ​នាំ​ចេញ​ថយ​ចុះ ​និង​ទីផ្សារ​អ

ចលន​ទ្រព្យ​ធ្លាក់​ចុះ​បន្ដិច​ដែរ​។ គួរ​រំលឹក​ថា ​នៅ​ក្នុង​ត្រីមាស​ទី​៤ ​ក្នុង​ឆ្នាំ​២០១១

ឆាក​ជីវិត​ជោគជ័យ​ក្រោយ​ពី​ឈប់​លេង​ល្បែង​ស៊ី​សង​មក​ប្រកប​មុខរបរ​ក្រួច​អាំង​

ថ្ងៃទី១៧-០១-២០១២: ដកស្រងwww.blogger.com

កំពត ៖​ យើង​ទាំង​អស់​គ្នា​បាន​ឃើញ​ជាក់ស្ដែង​ហើយ​

នៅ​ក្បែរ​ខ្លួន​លោក​ ខូ​យ សុផាត ​ដែល​គាត់​កំពុងតែ​មមាញឹក​ដៃ​អាង​សាច់​ក្រក​គោ​និង​សត្វ​ក្រួច​ដើម្បី​ ចិញ្ចឹមជីវិត​ថ្មី​បន្ទាប់ពី​រូប​គាត់​បាន​លះ​បង់​នូវ​ល្បែង​ស៊ី​សង​មក​ ជ្រើស​ប្រកបមុខរបរ​លក់​ក្រួច​វិញ​ក្នុង​ឆាក​ជីវិត​ដ៏​ជោគជ័យ​ថ្មី។​
តាមរយៈ​ទឹកមុខ​និង​កាយវិការ​ដែល​បានបង្ហាញ​ពី​ភាពក្លាហាន​និង​

សមាគមន៍ចិននៅក្នុងប្រទេសកម្ពុជាត្រៀម លក្ខណៈអបអរបុណ្យចូលឆ្នាំ ចិនដែលនឹងប្រព្រឹត្តទៅនៅចុងសប្តាហ៍នេះនិងដើមសប្តាហ៍ក្រោយ

ថ្ងៃទី១៧-០១-២០១២: ដកស្រងwww.bayontv.com.kh

ភ្នំពេញ៖ នៅ​សល់​តែ​៦ ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​នឹង​ឈាន​ចូល​មក​ដល់​ ។ប្រជា​ជន​ចិន ​និង​កូន​កាត់​ចិន​នៅ​ទូទាំង​ពិភព​លោក​ 

កំពុង​តែ​រង់​ចាំ​ថ្ងៃ​នោះ​យ៉ាង​អន្ទះ​សារ ​ដោយ​ឆ្នាំ​ថ្មី​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ​គឺ​ជា​ឆ្នាំ​នាគ​ ដែល​តាម​ជំនឿ​ជន​ជាតិ​ចិន​ តំណាង​អោយ​ឬទ្ធានុភាព​ដ៏​ខ្លាំង​ក្លារ​។ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជាពល​រដ្ឋ​ខ្មែរ​កូន​

កាត់​ចិន​ក៏​កំពុង​តែ​ត្រៀម​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ​ ដូច​ជា​ការ​សំអាត​

គេហ​ដ្ឋាន​ ការ​ទិញ​វត្ថុ​ចាំ​បាច់​តុប​តែង​ផ្ទះ​និង​វត្ថុ​សែន​ព្រេន​ដល់​ជី​ដូន​

ជីតាកុង​ម៉ា ​និង​អ្នក​ដែល​បាន​ចែកដ្ឋាន​ទៅ​ទាំង​អស់ ​។ល។និង។ល។

ការ​អភិវឌ្ឍន៍​ខេត្ត​កែប​មាន​ការ​ប្រែ​មុខមាត់​ថ្មី​ទៅ​មុខ​សន្សឹមៗ​

ថ្ងៃទី១៧-០១-២០១២: ដកស្រងkpt-news.com
កំពត៖​ បច្ចុប្បន្ន​ការ​ដំណើរការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត​កែប​បាន​មាន​
សន្ទុះ​ទៅមុខ​ ដោយ​សន្សឹមៗ​នូវ​ហេដ្ឋារ​ចនាសម្ព័ន្ធ​ក្នុង​ក្រុង​ត្រូវ
បាន​កែលំអ​ពោរ​ពេញ​ ទៅ​ដោយ​សោភ័ណ​ភាព​ស្រស់​បំព្រង​នា​ពេល​នេះ​ក្នុង​ទីប្រជុំ​ជន​ត្រូវបាន​ ស្ដារ​អភិវឌ្ឍន៍​គ្រប់​សោភ័ណ​ភាព​សម្រាប់​ទាក់​ទាញ​ភ្ញៀវ​ជាតិ​និង​ភ្ញៀវ​ អន្ដជាតិ​ចាប់​អារម្មណ៍​ជាងគេ​

មន្រ្តី​នគរ​បាល​និយាយ​ថា ​ពុំ​មាន​របាយ​ការណ៍​ថា កម្ពុជា​រ​ងគ្រោះ​ដោយ​សារ​បំណែក ​នៃ​យាន​អវកាស​របស់​ប្រទេស​រុស្ស៊ី​ទេ

ថ្ងៃទី១៧-០១-២០១២: ដកស្រងwww.bayontv.com.kh

ភ្នំពេញ៖ មន្រ្តី​ផ្លូវ​ការណ៍​ក្រសួង​មហា​ផ្ទៃ​នៃ​ប្រទេស​កម្ពុជា​ បាន​អះ​អាង​

ថា ​ប្រទេស​កម្ពុជា​ពុំ​បាន​ទទួល​ រង​នូវ​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​បំ

ណែក​នៃ​យាន​អវកាស​របស់​ប្រទេស​ រុស្ស៊ី ​រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ

ទី១៦​ខែ​មករា​ ។កាល​ពី​ថ្ងៃទី​១៤ខែ​មករា​ក្រសួង​មហា​ផ្ទៃ​កម្ពុជា​បាន​

ចេញ​ផ្សាយ​នូវ​សេច​ ក្តី​ជូន​ព័ត៌​មាន​មួយ​ដោយ​បង្ហាញ​ថា​ យោង​តាម​

ព័ត៌​មាន​ផ្តល់​ដោយ​ស្ថាន​ទូត​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​នៅ​កម្ពុជា​ បំណែក ​

មួយ​ចំនួន​នៃ​យាន​អាវកាស​ដែល​ខូច​នឹង​ធ្លាក់​ចុះ​មក​ភព​ផែន​ដី​ 

នៅ​ចន្លោះ​ពេល​ពី​ថ្ងៃ​ទី ​១៤​ ខែ​មករា

7Technology goodnews1 អធិការ​ដ្ឋាន​ឈូង​សមុទ្រ​សហការ​ការ​ជាមួយ​សង្កាត់​ព្រៃឈើ​ស្រុក​កំពង់​ត្រាច​បង្ក្រាប​រថយន្ត​ដឹក​ឈើ​គ្រញូង​មួយ​គ្រឿង​

ថ្ងៃទី១៧-០១-២០១២: ដកស្រង www.blogger.com

កំពត៖ ​ឈើ​គ្រញូង​មួយ​រថយន្ត​បំណង​លោតឆ័ត្រ​

ទៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​កំលាំង​ អធិការដ្ឋាន​ឈូង​

សមុ​ទ្រ​សហការ​ជា​មួយ​នឹង​យោធា​ភូមិភាគ៣​ព្រម​

ទាំង​សង្កាត់ ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់​ត្រាច​ចាប់​បង្ក្រាប​កាល​ពី​រាត្រី​រំលង​

Tuesday, January 17, 2012

រដ្ឋ​មន្រ្តី​ក្រសួង​សុខា​ភិបាល​ព្រមាន​សា​ជា​ថ្មី​អំ​ពី​ជម្ងឺ​ផ្តា​សាយ​ បក្សី​ក្រោយ​ពី​ជម្ងឺ​នេះ​បាន​ផ្ទុះ​ឡើង​ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​២០១២​នេះ​

ថ្ងៃទី១៦-០១-២០១២: ដកស្រងbayontv

ភ្នំពេញ៖ មន្រ្តី​ជាន់​ខ្ពស់​ ក្រសួង​សុខា​ភិបាលបាន​ព្រមាន​ជា​ថ្មី​ម្តង​ទៀត​ថា ​ជម្ងឺ​ផ្តាសាយ​បក្សី​H5N1​នៅ​តែ​បន្ត​គំរាម​គំហែង​ដល់​ប្រជាពល​រដ្ឋ​ក្នុង​ ប្រទេស​កម្ពុជា​ដដែល​រហូត​មក​ដល់​ឆ្នាំ ​២០១២​នេះ ​បន្ទាប់​ពី​ជម្ងឺ​នេះ​បាន​សម្លាប់​ប្រជា​ពល​រដ្ឋ​កម្ពុជា​អស់​ជាង​ ១០​ នាក់ ​កាល​ពី​ឆ្នាំ​​២០១១​កន្លង​

ពេល​ស្រវឹង​ស្រា​ឃើញ​ក្រមុំ​ចាស់​នៅផ្ទះ​តែឯង​ចូល​ចាប់​រំលោភ​ទី​បំផុត​ជាប់​ខ្នោះ​

ថ្ងៃទី១៦-០១-២០១២: ដកស្រង kpt-news

កំពត​ ៖ ​បុរស​ម្នាក់​ពេល​ផឹក​ស្រា​ស្រវឹង​បែរជា​ដាច់​ដាប​

ទៅ​ចាប់​ក្រមុំ​ចាស់​ប៉ង​ រំលោភ​ តែ​មិនទាន់​បាន​សំរេច​ដោយ​សា​រ​ស្ត្រី​ក្រមុំ​រងគ្រោះ​ស្រែក​ឱ្យ​គេ​ជួយ​ គាប់​ជួន​ឪពុកមា​ទៅ​ទាន់​វាយ២​-៣ដៃ​ទៅលើ​បុរស​កំហូច ​ហើយ​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​តែ​ម្តង​។ បុរស​សង្ស័យ​ពីបទ

ជនបរទេស​​ត្រូវ​បុក​ខ្ទាត​ទៅ​ទើរ​​លើ​ដំបូល​​ ហើយ​រថយន្ត​​ទៅ​មុខ​ចម្ងាយ​៥០០​ម៉ែត្រ

ថ្ងៃទី១៦-០១-២០១២: ដកស្រងkohsantepheapdaily

ខេត្តព្រះសីហនុ ៖សំណាងមួយ

ក្នុង១​ពាន់គ្រោះថ្នាក់ដែលអ្នក

ឃើញហេតុការណ៍នឹក​ខណៈ

ជន​បរទេសម្នាក់ទើរលើ​​រថយន្ត​​​ចម្ងាយ៥០០ម៉ែត្រ​ក្នុង

គិត​ត្រឹម​វេលា​ម៉ោង​5ល្ងាច​មិន​ទាន់មាន​បំណែក​យាន​អវកាស​ណា​មួយ​ធ្លាក់​លើ​ដីកម្ពុជា​ទេ

ថ្ងៃទី១៦-០១-២០១២: ដកស្រងkohsantepheapdaily

រាជធានីភ្នំពេញ ៖ ​រហូត​មកដល់

ម៉ោង​៥ល្ងាច​ថ្ងៃទី១៥ មករា ​មិន​

មាន​ព័ត៌មាន​ណាមួយ​ត្រូវ​បាន​​​ប្រកាស​ឱ្យ​​ដឹង​ពីបំណែក​​យានអវកាស​​​ រុស្ស៊ី​​​ធ្លាក់មក​លើ​ទឹកដី​កម្ពុជា​នោះ​ទេ ​។ ទោះ​បីជា​បែបណា ​​បើ​យោងតាម​​ការ​ប្រកាស​របស់​​​

Friday, January 13, 2012

អាកាសធាតុ​ត្រជាក់​ខុស​ប្រក្រតី​សម្លាប់​មនុស្ស​ជិត​១៤០​នាក់​នៅ​ឥណ្ឌា​

ថ្ងៃទី១២-០១-២០១២: ដកស្រង nokorwatcenter

ឥណ្ឌា៖ ​អាកាសធាតុ​ត្រជាក់​ខុស​ប្រក្រតី​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​ អូស​បន្លាយ​តាំងពី​ខែធ្នូ​ ២០១១​ មក​ទល់​ពេល​នេះ​បាន​សម្លាប់​មនុស្ស​១៣៩​នាក់​ ។​​ពេល​ថ្មីៗ​នេះ​នៅ​រដ្ឋ​ចា​មូ​ និង​កា​ស្មៀ​រ​ មាន​ពលរដ្ឋ​២​នាក់​ទៀត​ស្លាប់​ដោយ​អាកាសធាតុ​ត្រជាក់​ ។​ នៅ​តំបន់​កា​ស្មៀ​រ​ ទាំងមូល​សីតុណ្ហភាព​ធ្លាក់​ចុះ​ក្រោម​សូន្យ​រហូត​ដល់​១១​អង្សា​សេ​ ធ្វើ​ឱ្យ​តំបន់​ជា​ច្រើន​ត្រូវ​

អគ្គី​ភ័យ​ឆេះ​ហាង​លក់ដូរ​នៅ​តាម​មាត់​សមុទ្រ​ឆ្នេរ​អូរ​ឈើទាល​ សំណាងល្អ​ពន្លត់​ទាន់​ពេលវេលា​

ថ្ងៃទី១២-០១-២០១២: ដកស្រងnokorwatcenter

ខេត្ត​ព្រះ​សីហ​នុ​ ៖​ នៅ​វេលា​ម៉ោង​ប្រមាណ​៥​ជិត​ភ្លឺ​ ថ្ងៃ​ទី​១២​ខែមករា​នេះ​ មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​តូប​លក់ដូរ​មួយ​នៅ​តាម​មាត់សមុទ្រ​ឆ្នេរ​ អូ​ឈើទាល​ តែ​សំណាងល្អ​ណាស់​មិន​បណ្តាល​ឲ្យឆេះ​រាលដាល​ដល់​តូប​អ្នក​ដ៏​ទៃ​ឡើយ​ ដោយសារ​តែ​រថយន្ត​ពន្លត់​អគ្គី​ភ​យ័រ​បស់​ស្នងការ​ដ្ខា​ន​នគរបាល​ខេត្ត​ ព្រះ​សីហ​នុ​ចំនួន​ ២​គ្រឿង​ និង​ម្ចាស់​តូប​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ជិតខាង​បាន​ជួយ​ធ្វើ​ អន្តរាគមន៍​ទាន់​ពេលវេលា​។​

ដឹក​កូន​ទៅ​បញ្ជាក់​សំបុត្រ​អាពាហ៍​ពិពាហ៍​នៅ​ផ្ទះ​កូន​ក្រមុំ​មក​ជួប​ហេតុការណ៍​​អាក្រក់​ ដោយសារ​ជិះ​ម៉ូតូ​បុក​បង្គោល​សញ្ញា​ផ្លូវ​ស្លាប់​មួយ​រំពេច​​

ថ្ងៃទី១២-០១-២០១២: ដកស្រង kpt-news

កែប ​៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ចំណែក​បុរស​ជា​កូន​ក៏​ត្រូវ​ទទួល​រង​របួស​ផង​ដែរ​ដោយសារ​ជិះ​ម៉ូតូ​បុក​ បង្គោល​ផ្លាក​សញ្ញា​សម្គាល់​ផ្លូវ។​
គ្រោះ​ថ្នាក់​នេះ​បន្ទាប់​ពី​កើត​ឡើង ​ត្រូវ​បាន​កូន​បង្កើត​របស់​បុរស​រង​គ្រោះ ​ប្រាប់​ឲ្យ​ដឹង​ថា ​ពីរ​នាក់​ឪពុក​និង​កូន​ធ្វើ​ដំណើរ​តាំង​ពី​នាយ​មក​ដល់​អាយ​ដើម្បី​យក​ សំបុត្រ​អាពាហ៍ពិពាហ៍​​ទៅ​បញ្ជាក់​ពី​អាជ្ញាធរ​នៅ​ផ្ទះ​ខាង​

កម្ពុជា​ត្រៀម​ខ្លួនក្លាយ​ជា​​មជ្ឈ​មណ្ឌល​​បច្ចេក​វិទ្យា​ព័ត៌​មាន​​អាស៊ាន

ថ្ងៃទី១២-០១-២០១២: ដកស្រងkohsantepheapdaily

រាជ​ធានី​ភ្នំ​ពេញ​ ៖ ប្រទេសកម្ពុជាត្រៀម​ខ្លួន​ក្លាយជាមជ្ឈមណ្ឌលបច្ចេក

វិទ្យាព័ត៌មាន(IT) ដ៏សំខាន់មួយដែលតភ្ជាប់បណ្ដាប្រទេសនានានៅក្នុងស

មាគមអាស៊ានមិនលើសពី​ឆ្នាំ២០១៥នោះ​ឡើយនេះបើតាមការឲ្យដឹងរប

ស់ក្រុមហ៊ុនផ្ដល់​សេវាសារគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា។យោង
តាមក្រុមហ៊ុន Ezecom ស្ថានភាពភូមិសាស្ត្ររបស់កម្ពុជាដែលនៅចំបេះដូង

​ប្រកាសអាសន្ន​ស៊ូណាមី​​លុបចោល​វិញ​​នៅ​ឥណ្ឌូណេស៊ី​​​ក្រោយ​រញ្ជួយ​ដី​​​ខ្លាំង​មួយ

ថ្ងៃទី១១-០១-២០១២: ដកស្រង kohsantepheapdaily
​​

រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​​បានលុបចោល​​​ការ​ ប្រកាសអាសន្ន​​ស៊ូណាមី ​កាលពីយប់ថ្ងៃទី​​​​១០ មករា ក្រោយ​​ការ​រញ្ជួយដី​​មាន​កម្លាំង​​​​៧,៣រីស្ទ័រ ក្នុង

ដែន​ទឹក​នៃកោះ​ស៊ូម៉ាត្រា​។ យោងតាម​​មជ្ឈមណ្ឌល​​​សិក្សា​​​​ការរញ្ជួយដី​​​​អា

មេ​រិក ​USGS ថា ការរញ្ជួយដី​នេះកើត​មាន​ក្នុង​​​​​មហាសមុទ្រ​ឥណ្ឌា​​នាវេលា

ម៉ោង​​​​២​និង​​​ ៣៧​នាទី​​​រំលងអធ្រាត្រ​​ម៉ោងក្នុងស្រុក នៅ​កន្លែង​មួយ​​ចម្ងាយ​​៤

នគរ​បាល​ក្រុង​កំពត​ឃាត់​ខ្លួន​ជន​សង្ស័យ​​ពីរ​នាក់​​ពាក់​ព័ន្ធ​​ករណី​ប្រ​ព្រឹត្ត​​អំពើ​ហិង្សា​​ប្លន់

ថ្ងៃទី១១-០១-២០១២: ដកស្រង kohsantepheapdaily

ខេត្ត​កំពត ៖​ ​ជន​សង្ស័យ​ពីរ​នាក់​ត្រូវ​បាន​​​នគរ​បាល​យុត្តិ​ធម៌​ក្រុង​កំពត ​នៃ​អធិ​ការ​ដ្ឋាន​នគរ​បាល​ក្រុង​​​​ក​​សាង​សំណុំ​រឿង​បញ្ជូនទៅ​កាន់​ស្នង​ ការ​ដ្ឋាន​នគរ​បាល​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​១០ មក​រា ២០១២ ​ពី​បទ​ប្រ​ព្រឹត្ត​អំពើ​ហិង្សា​​ប្លន់​ទៅ​លើ​ជន​រង​គ្រោះ​ ។
យោ​ង​តាម​ពាក្យ​បណ្តឹង​​របស់​ពី​ជន​រង​គ្រោះ​ឈ្មោះ​អ៊ឹង ឆាវ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទី​លំ​នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អម្ពិល ​​ក្រុង​កំពត ​​បាន​​ដាក់​ពាក្យ​បណ្តឹ

មន្រ្តី​ពន្ធ​ដារ​ព្យាករណ៍​ថា ​ចំណូល​មក​ពី​ការ​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​នឹង​មាន​កំណើន​កើន​ឡើង​

ថ្ងៃទី១១-០១-២០១២: ដកស្រង bayontv

ភ្នំពេញ៖ មន្រ្តី​ពន្ធដារ​នៃ​ ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ​បាន​ដាក់​ក្តី​រំពឹង​ថា ចំណូល​បាន​មក​ពី​ការ​ប្រមូល​ពន្ធ​អចលន​ទ្រព្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ក្នុង

​ឆ្នាំ​២០១២ នេះ ​នឹង​មាន​ការ​ កើន​ឡើង​បន្ថែម​ទៀត​ បន្ទាប់​ពី​ក្រុម​មន្រ្តី​ពន្ធដារ​ទទួល​បាន​លទ្ធ​ផល​តាម​ការ​គ្រោង​ទុក​ ចំពោះ​ការ​ប្រមូល​ពន្ធ​អចលន​ទ្រព្យ

អង្គការ​មូល​និធិ​អាស៊ី​ប្រចាំ​កម្ពុជា​គាំទ្រ​គោល​នយោបាយ​នាំ​ចេញ​អង្ករ​

ថ្ងៃទី១១-០១-២០១២: ដកស្រងbayontv

ភ្នំពេញ៖ តំណាង​អង្គការ​មូល​និធិ ​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​លោក​ហ្គាវិន ឌ្រីដបាន​គាំទ្រ​គោលនយោ​បាយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​ក្នុង​ការ​ជំរុញ​ផលិត ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ។ការ​ថ្លែង​បែប​នេះ បាន​ធ្វើ​ឡើង​នៅក្នុង​ឱកាស​លោក ហ្គាវិន ឌ្រីដ​ ចូល​ជួប​សំដែង​ការ​គួរ​សម ​និង​ពិភាក្សា​ការ

មូល​និធិ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ផ្តល់​ប្រាក់​ដើម្បី​ពង្រឹង​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​

ថ្ងៃទី១១-០១-២០១២: ដកស្រង.bayontv

ភ្នំពេញ៖ តាម​រយៈ​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី ​ADB ក្រោម​គម្រោង​មូល​និធិ​អភិ

វឌ្ឍន៍​បច្ចេក​វិទ្យា​( Techno​logy Development Fund-TDF ) អគ្គនាយក​ឧស្សាហ​

កម្ម នៃ​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល បាន​ជូនដំណឹង​ដល់​ម្ចាស់​រោង​ចក្រ​-​សិប្បកម្ម និង​  សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​គោល​បំណង​បង្កើន​ភាពប្រ

ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ការអនុវត្ត​គោល​នយោបាយ​របប​ធានា​រ៉ាប់រង​ហានិភ័យ​ការងារ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​

ថ្ងៃទី១១-០១-២០១២: ដកស្រង kpt-news

កំពត៖ ​នា​ព្រឹក​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១២​នៅ​វេលា​ម៉ោង​

៨​ព្រឹក​សាល​ប្រជុំ​ សាលា​ខេត្ត​កំពត​បាន​រៀបចំ​ពិធី​ប្រជុំ​ផ្ស​ព្វផ្សាយ​ស្ដីពី​នីតិវិធី​ អនុវត្ត​គោល​នយោបាយ​រ៉ាប់រង​ហានិ

ភ័យ​ការងារ​និង​បេឡា​ជាតិ​របប​សន្តិសុខ​ សង្គម​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​

Thursday, January 12, 2012

ក្រសួងការបរទេសថៃ បកស្រាយពីការចុះ ត្រួតពិនិត្យ តំបន់ប្រាសាទព្រះវិហារ ពីខាងភាគីកម្ពុជា

ថ្ងៃទី០៥-០១-២០១២: ដកស្រងdap-news.

បាងកក៖ អ្នកនាំពាក្យក្រសួង ការបរទេសថៃ បានថ្លែងថា ករណីកម្ពុជា

នាំតំណាងអន្តរជាតិ តំបន់ប្រាសាទ ព្រះវិហារ មិនសិ្ថតនៅក្នុងក្របខណ្ឌ អង្គការយូណេស្កូនោះទេ។លោក ថានី ថងភក្តី អ្នកនាំពាក្យក្រសួងការបរទេសថៃ ត្រូវបាន

សារព័ត៌មាន INN ដកស្រង់នៅថ្ងៃ ព្រហស្បតិ៍ ទី៥ ខែមករា នេះថា មានមជ្ឈដ្ឋាមួយចំនួន ពិតជាមាការ

យល់ប្រឡំ និងមិនបានដឹងច្បាស់អំពី ការ អនុវត្តន៍ផែនការផ្សេងៗ ដែលពាក់ ព័ន្ធនឹងការចុះត្រួតពិនិត្យ

ជនពិការ នឹងមានជីវភាព ធូរធារដោយសារ មូលនិធិសម្រាប់ ជួយលើក កម្ពស់ជនពិការ

ថ្ងៃទី០៥-០១-២០១២ ដកស្រងdap-news

ភ្នំពេញ ជនពិការ នៅទូទាំងប្រ

ទេស នឹងលែងព្រួយបារម្ភ ទៀត

ហើយ ព្រមទាំងមានជីវភាព សម

រម្យ ដោយ សារក្រសួង សង្គមកិច្ច នឹងអនុវត្តន៍គម្រោង សាកល្បងដើម្បី

 

ប្រើប្រាស់ មូលនិធិជនពិការ សម្រាប់ជួយដល់ជនពិកាដែលគេប៉ាន់ប្រមាណ

ថ្ងៃ៧មករា នៅតែ ស្ថិត​ជាប់ក្នុង បេះដូង របស់ជន រួមជាតិខ្មែរ

ថ្ងៃទី០៥-០១-២០១២: ដកស្រង dap-news

កំពង់ចាម ៖ នៅចំពោះមុខ ប្រជាពលរដ្ឋ ជាច្រើនកុះករ ក្នុងទីក្រុងកំពង់

ចាម ខេត្ដ កំពង់ចាម រដ្ឋបុរសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹក នូវប្រវត្ដិដ៏ជូរចត់ម្ដង វិញទៀតនិងជាថ្ងៃដ៏ជោគជ័យសម្រាប់ជន  រួមជាតិ

កម្ពុជា ដែលរួចផុតពីរបបដ៏ឃោរ ឃៅគឺថ្ងៃ៧មករា ដែលថ្ងៃនេះហើយជា

ថ្ងៃ ប្រជាពលរដ្ឋខ្មែរ រស់រានមានជីវិតលើកទី២ ឡើងវិញ ។នៅក្នុងមិទ្ទីញ

ស្ថានភាព កុមារកម្ពុជា ត្រូវការ យកចិត្តទុកដាក់ បន្ថែមទៀត

ថ្ងៃទី០៥-០១-២០១២: ដកស្រងdap-news

ភ្នំពេញៈ កុមារខ្មែរ បានទទួល

ការយកចិត្តទុកដាក់ ពីរាជរដ្ឋា

ភិបាល និងអង្គការសង្គមស៊ីវិល

ជាតិ និងអន្តរជាតិជាច្រើន ក្នុងការ

ជំរុញឱ្យពួកគេ ទទួលបានការអប់រំ ការរស់រានមានជីវិត និងការចូលរួម

ភ្នំ​ជុប​បាន​រលាយ​,​ ភ្នំ​លក​កំពុង​ជីក​កាយ​យ៉ាង​អនាធិបតេយ្យ​

ថ្ងៃទី០៥-០១-២០១២: ដកស្រង www.nokorwatnews.com

ខេត្ដកំពត​ ៖​ ភ្នំ​ចំនួន​២​ គឺ​ភ្នំ​ជុប​

ស្ថិត​ ក្នុងស្រុក​ទឹកឈូ​ និង​ភ្នំ​ល

ក​ ស្ថិត​ក្នុង​ ស្រុក​កំពង់ត្រាច​បា

ន​និង​កំពុង​កាប់​ ជីក​ពង្រាប​យក​អាចម៍ដី​យ៉ាង​ អនាធិបតេយ្យ​គ្មាន​ច្បាប់ទម្លាប់​ត្រឹម​ ត្រូវ​ទេ​ ។​ អាជីវកម្ម​ថ្ម​សំណង់​នៅ​ តំបន់​ភ្នំ​ជុប​ ភូមិ​វត្ដ​ពោធិ​ 

Friday, January 6, 2012

កងរាជអាវុធហត្ថ​​ឡោមព័ទ្ធ​​​ផ្ទះជួល​​មួយ​កន្លែង​​​ឃាត់ខ្លួន​​មនុស្ស​​​៣នាក់​​​ពីបទ​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​

ថ្ងៃទី០៥-០១-២០១២: ដកស្រងkohsantepheapdaily.com.kh

ខេត្តព្រះសីហនុ​​​​​ ៖ ក្រោមបទបញ្ជាររបស់លោកឧត្តមសេនីយត្រី
ហៀង និន មេបញ្ជា​ការ​កងរាជអាវុធហត្ថខេត្ត បានបញ្ជាអោយ
លោកវរ​សេនីយ៍ឯក​ហេង ប៊ុនទី មេបញ្ជាការរងកង​រាជ​អាវុធហត្ថនិងជានាយសេនាធិការនៃ​កងរាជ​អាវុធ​ហត្ថ ខេត្តព្រះសីហនុ ក្រោមកិច្ចសហការ​ជាមួយលោក​ប៊ូ ប៊ុន​ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្ត ​ចុះ​ឡោមព័ទ្ធផ្ទះ​ជួល​មួយ​កន្លែង​​​ឆែកឆេរ និង​ឃាត់ខ្លួន​​មនុស្សចំនួន៣នាក់ ក្នុងនោះស្រី២នាក់ ​កាលពី​វេលាម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី៥ ​មករា​២០១២នៅចំណុច​ផ្ទះជួលស្ថិតក្នុង ក្រុម២ ភូមិ​៣ សង្កាត់៤ ក្រុងព្រះសីហនុ ​ពីបទ​ចែកចាយនិងប្រើប្រាស់​គ្រឿង​ញៀន  ។

លោកវរ​​សេនីយ៍ឯក​ហេង ប៊ុនទី ​បានអោយ​ដឹងភ្លាមៗនោះថា

ប្រតិភូ​ក្រសួង​ធនធាន​ទឹក​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​អភិវឌ្ឍន៍​នូវ​គម្រោង​ប្រព័ន្ធ​ស្រោច​ស្រព​ស្ទឹង​កែវ​ ខេត្ត​កំពត​

ថ្ងៃទី០៥-០១-២០១២: ដកស្រងbayontv

កំពត៖ ​ឯកឧត្តម ​វេង ​សុខុន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម​ បាន​ចុះ​ត្រួត​ពិនិត្យ​លទ្ធ​ផល​នៃ​គម្រោង​ប្រព័ន្ធ​ស្រោច​ស្រព ​ស្ទឹង​កែវ ​ខេត្ត​កំពត ​កាល​ពី​ថ្ងៃ​ទី​០៣ ​ខែមករា ​ឆ្នាំ​ ២០១២​។គម្រោង​សិក្សា ​និង​ស្ដារ​ឡើង​វិញ​ប្រព័ន្ធ

ស្រោច​ស្រព​ ស្ទឹង​កែវ ​នេះ​គឺ​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ឥណ​ទាន​សម្បទាន​រវាង​ សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ​និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល

យុទ្ធ​ជន​ស្ម័គ្រ​​ចិត្ត​៥២​រូប ​ត្រូវ​បញ្ជូន​​ទៅ​ហ្វឹក​ហ្វឺន​​នៅ​កំពង់​ស្ពឺ

ថ្ងៃទី០៥-០១-២០១២ ដកស្រងkohsantepheapdaily

ខេត្តកំពត ៖ នៅសាលា​​ខេត្ត​កំពត ​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​៥ មករា ២០១២ ​មាន​រៀបចំ​​ពិធី​​ជួប​ជុំ​​យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​​កង​ទ័ព​​ ផ្នែក​

កង​រថក្រោះ​​ចំន​ួន​៥២​នាក់ ក្រោម​អធិបតី​​ភាព​លោក​សូត្រ ​យា អភិ​បាល​​ខេ

ត្ត​កំពត និង​លោក​ឧត្តម​សេនីយ៍​ត្រី អ៊ុង ​វណ្ណ​រិទ្ធ ​មេ​បញ្ជា​ការ​​ប្រតិ​បត្តិ​​ការ​​សឹក​

រង​​កំពត ។លោក​សូត្រ យា បាន​សម្តែង​​ការ​កោត​សរសើរ​​ចំពោះ​ទឹក​ចិត្ត​​យុទ្ធ​ជ

កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​មនុស្ស​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​មុន​គោលដៅ​សហស្សវត្ស​

ថ្ងៃទី០៥-០១-២០១២: ដកស្រង.bayontv

ភ្នំពេញ៖ ​លោកវេជ្ជបណ្ឌិត​ច ម៉េង​ចួ ​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​បាន​មាន​ប្រសា​សន៍​ថា​ យើង​ទទួល​បាន​ជោគជ័យ​លើ​ការ​កាត់បន្ថ

យ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់ ​មុន​គោលដៅ​សហស្សវត្ស​ឆ្នាំ​២០១៥។
លោក​បាន​បន្ត​ថា តាម​ទិសដៅ សហស្សវត្ស​បានកំណត់​ថា ធ្វើយ៉ាងណា​កាត់

បន្ថយ​អត្រា​ស្លាប់​ក្នុងចំណោម​អ្នកជំងឺ​ដោយសារ​គ្រុនចាញ់​ ឲ្យ​បាន​ត្រឹម០,៤០

ជនជាតិ​រុ​ស្ស៊ី​ម្នាក់​ស្លាប់​ដោយសារ​ជំងឺ​រលាក​លំពែង​

ថ្ងៃទី០៤-០១-២០១២: ដកស្រង nokorwatnews.com
ខេត្ដ​ព្រះ​សីហ​នុៈ​ សេចក្ដីរាយការណ៍​បានឱ្យ​ដឹងថា​ ជនជាតិ​រុ​ស្ស៊ី​ម្នាក់​បាន​ស្លាប់​ បន្ទាប់​ពី​   ម៉ូតូឌុបមួយ​គ្រឿង​បាន​ដឹក​យក​ ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ក្រុងព្រះសីហនុ​ ប៉ុន្ដែ​ក្រុម​  គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​អាយុជីវិត​រួច​មក​ ។​សង្កាត់​លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​ ប្រភព​ថាជន​រង​គ្រោះ​ត្រូវ​គេ​ដឹក​តាម​ម៉ូតូឌុប​មួយ​គ្រឿង​ ចេញពី​គ្លីនិក​ឯកជន​សេ​តេ​ ស្ថិត​នៅ​ភូមិ​៣​ សង្កាត់​លេខ​២​ ដែល​នេះ​ទំនងជា​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់​ពេក​ ទើប​គ្រូ​ ពេទ្យ​គ្លីនិក​នេះ​មិន​ហាន​ទទួល​  

ទម្លាក់​គល់ឈើ​ជាង​២​ពាន់​គល់​ក្នុង​តំបន់​អភិរក្ស​មេ​ពូជ​ត្រី​អន្លង់​ព្រីង​

ថ្ងៃទី០៤-០១-២០១២: ដកស្រងnokorwatnews.com

ខេត្ដតាកែវ​ ៖​ សហគមន៍​បា​ស្រែ​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​ បាន​ចុះ​អនុវត្ដ​គម្រោង​ទម្លាក់​គល់ឈើ​ជាង​២​ពាន់​គល់​នៅ​ក្នុង​តំបន់​ អភិរក្ស​ពូជ​ត្រី​ មេ​អន្លង់​ព្រីង​ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​ ជា​ពិសេស​លោក​អ៊ឹម​ ផាត​ នាយ​រង​ផ្នែក​ជលផល​អង្គរបុរី​ តំណាង​ឱ្យ​លោក​គឹ​ម​ សា​រិ​ទ្ធ​ នាយ​ខណ្ឌ​ជលផល​ខេត្ដតាកែវ​ ក៏​មាន​

កោះហៅ​អ្នក​កាប់​អុស​ឲ្យ​បង់ប្រាក់​ដាក់​ខែ​

ថ្ងៃទី០៤-០១-២០១២: ដកស្រងnokorwatnews

ខេត្តកំពតៈ​ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ ម៉ាក់​ប្រាំង​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា​ មន្ត្រីអង្គ

ការការពារ​ព្រៃឈើ​ និង​អភិរក្ស​សត្វ

ព្រៃ​នៅ​កម្ពុជា​ ប្រចាំ​ខេ​ត្ក​កំពត​ ដើរ​ជំរិ

ត​ទារប្រាក់​ ប្រជាពលរដ្ឋ​កាប់​អុស​បាត​អាង​វា​រី​អគ្គិសនី​លើ​ភ្នំ​កំចាយ​និង​ជំរិត​ ទារប្រាក់​បទល្មើស​ព្រៃឈើ​រួម​ទាំង​ផល​នេសាទ​ដឹក​តាម​រថយន្ត​ឲ្យ​បង់លុយ​

Thursday, January 5, 2012

គ្រោះ​ថ្នាក់​ចរាចរណ៍ពីរ​ករណីក្នុង​ពេល​តែ​មួយ​​7​នាក់​រង​របួស​ធ្ងន់​និង​ស្រាល

ថ្ងៃទី០៤-០១-២០១១២ ដកស្រងkohsantepheapdaily

ខេត្ត​កំពត ៖​ ​​មាន​ឧ​ប្ប​ត្តិហេតុ​​២​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ ដែល​​បាន​កើត​

ឡើង​ក្នុង​​ពេល​តែ​មួយ​ដែល​ករណី​ទី​១​​បាន​​កើត​ឡើង​​វេលា​ ម៉ោង​​១​និង​៤៥​​នាទីរសៀល ថ្ងៃ​ទី​៣​ មករា ដោយ​រថយន្ត​ម៉ាក HINO  ​ប្រ​​ភេទ​យី​ឌុបកង់​១៦

មួយ​គ្រឿង​​ក្បាល​ពណ៌​​ខៀវ​ ទ្រុង​ពណ៌​ស បាន​​បុកម៉ូតូ​​ C100 ​កូរ៉េ យ៉ាងពេញ​

ទំ​ហឹង​​បណ្តាល​​​ឱ្យ​​​ម៉ូតូ​ជាប់​នៅ​ក្រោម​​​រថ​យន្ត​​​​អូស​​ ចម្ងាយ​​ជាង​១០​ម៉ែត្រ ​ទើប​​

កើត​កូន​នៅ​លើ​រថ​យន្ត​ក្រុង​ភ្នំពេញ​សូរិយា

ថ្ងៃទី០៣-០១-២០១២: ដកស្រងkohsantepheapdaily
ខេត្ត​ព្រះសីហនុ​ ៖ នៅ​លើ​រថយន្ត​ក្រុង​វេលា​ម៉ោង​ប្រមា
ណ​១២ និង​៣០​នាទី​រសៀលថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១១ កន្ល
ង​មក​ មានហេតុ​ការណ៍​នឹកស្មាន​មិ​ន​ដល់​មួយ​បាន​កើត​
ឡើង​ ដោយ​មាន​ទារក​ម្នាក់​បាន​ប្រសូតដោយ​សុ​វត្ថិ​ភាព
​​នៅ​លើ​រថ​យន្ត​ ខណៈ​ពេល​ធ្វើ​ដំណើរ​ពី​ភ្នំ​ពេញ​ឆ្ពោះ​ទៅ​
ខេត្ត​ព្រះ​សីហ​នុ នៅ​ពេល​មក​ដល់​ចំណុច​មុខ​មណ្ឌល​សុខ​ភាព​រាម​ដែល​ស្ថិត​ក្នុង​ភូមិ​ថ្មធំ​ ឃុំ​រាម
ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសី​ហនុ ។តាម​ការ​ឱ្យ​ដឹង​ពី​ស្ត្រី​ជា​ម្តាយ​ទារក​ឈ្មោះ​យិន​ សាមុំ អាយុ៣៥ឆ្នាំ

Wednesday, January 4, 2012

ជំងឺ​វិកល់​ច​រឹត​រើ​ ចាប់​បោក​ចៅប្រុស​អាយុ​ជាង​១​ឆ្នាំ​ស្លាប់​

ថ្ងៃទី០៣-០១-២០១២: ដកស្រងnokorwatnews

ខេត្ត​ព្រះ​សីហ​នុ​៖​ សេចក្តីរាយការណ៍​ពី​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​វ័យ​ចំណាស់​ អាយុ​៥២​ឆ្នាំ​ម្នាក់​បាន​ចា

ប់​ចៅ​បង្កើត​របស់​ ខ្លួន​បោក​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​ បន្ទាប់​

ពី​ជំងឺ​វិកលចរិត​រើ​ឡើង​វិញ។ ហេតុ

បងថ្លៃ​​កាប់​ប្អូន​ថ្លៃ​​២​កាំបិត​ផ្គាកចំ​កណ្តាល​ក្បាល​នៅ​ក្នុង​ជម្លោះ​​ប្រមាថ​ម្តាយ​ក្មេក

ថ្ងៃទី០៣-០១-២០១២: ដកស្រងkohsantepheapdaily

ខេត្តកំពត ៖ បុរស​ម្នាក់​ត្រូវ​បងថ្លៃ​កាប់​២​កាំបិត​ផ្គាកចំ​កណ្ដាល​ក្បាល ខណៈត្រឡប់​មក​ពី​ផឹក​ស្រវឹង​ឈ្លោះប្រកែក​ជា​មួយ​ប្រពន្ធ​ហើយ​មើល

ងាយ​​ ម្ដាយក្មេក​ធ្វើ​ឱ្យ​បងថ្លៃ​ទ្រាំ​មិន​បាន​ក៏​ស្ទុះ​ហក់​ទៅ​កាប់​តែ​ម្ដង។ ហេតុការណ៍នេះ​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ថ្ងៃ​ទី​១ មក​រា នៅ​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក។

Tuesday, January 3, 2012

ឆ្នាំ​២០១១​ជា​ឆ្នាំ​ដែល​ប្រទេស​ចិន​ បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋ​កិច្ច​លំដាប់​ទី​២​ លើ​ពិភព​លោក​

ថ្ងៃទី៣០-១២-២០១១: ដកស្រងbayontv

ចិន​៖ ​កាល​ពី​ឆ្នាំ​២០១០​កន្លង​ ទៅ ​តម្លៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ចិន​ មាន​កម្រិត​លើស​ពី​ប្រទេស​ជប៉ុន​ ហើយ​ក្នុង​ឆ្នាំ​២០១១​នេះ​ ប្រទេស​ចិន​ក៏​ ទទួល​បាន​ចំណាត់​ថ្នាក់​ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​ទី​ពីរ​លើ​ពិភព​ លោក​ ខណៈ​ដែល​សហ​រដ្ឋ​អាមេរិក​នៅ​បន្ត​រក្សា​តំណែង​ ជា​មហា​អំណាច​សេដ្ឋកិច្ច​លំដាប់​ទី​មួយ​ដដែល​នោះ​។

ការរុករករ៉ែ ប្រេងឧស្ម័ន នៅតំបន់ សមុទ្រប្លុក A មិនទាន់បង្ហាញ របាយការណ៍ នៃផលប៉ះពាល់

ថ្ងៃទី៣០-១២-២០១១: ដកស្រងdap-newas


ភ្នំពេញៈ មន្ត្រីក្រសួងបរិស្ថាន និងបណ្តាញសង្គម ស៊ីវិលដែល

ធ្វើការលើការសិក្សាស្តីពីផលប៉ះពាល់

ការធ្វើអាជីវកម្មរ៉ែនៅប្រទេសកម្ពុជា បានទទូចឲ្យក្រុមហ៊ុន Chevron របស់សហរដ្ឋអាមេរិក ចេញរបាយ

កាណ៍ស្តីពីផលប៉ះពាល់ មុននឹងប្រតិបត្តិការសកម្មភាពខ្លួន ខណៈដែលក្រុម

ហ៊ុនរុករករ៉ែដ៏ធំមួយនេះ បានប្រកាសនាពេលកន្លងមកថា ខ្លួននឹងធ្វើការរុក

រកធនធានរ៉ែប្រេង ឧស្ម័ននតំបន់សមុទ្រក្នុងប្លុកAស្ថិតនៅក្នុងខេត្តព្រះសីហនុ

ក្នុងឆ្នាំ២០១២ ខាងមុខ។

កម្ពុជា​-​ថៃ​ប្ដេជ្ញា​ខិតខំ​ទប់ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​

ថ្ងៃទី៣០-១២-២០១១: ដកស្រងnokorwat

ភ្នំពេញ​ ៖​ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​ គួរសម​របស់​លោក​រដ្ឋមន្ដ្រីក្រសួង​ការ​ បរទេស​ថៃ​ ស៊ូ​រ៉ា​ពុង​ តូ​វិច​ក្រ​ឆៃ​កុ​ល​ ជាមួយនឹង​សម្ដេច​អគ្គមហាសេនាបតី​ តេ​ជោ​ហ៊ុន​ សែន​ នៅ​វិមាន​សន្ដិភាព​ កាលពី​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០១១​ ភាគី​ ទាំង​២​កម្ពុជា​-​ថៃ​បាន​សន្យា​ថា​ នឹង​ប្ដេជ្ញា​ រួម​គ្នា​ខិតខំ​ទប់ស្កាត់​អំពី​បញ្ហា​បទល្មើស​ ឆ្លង​ដែន​នានា​ ពិសេស​ការ​ឆ្លង​ដែន​ចូល​ ទៅ​កាប់​ឈើ​ខុសច្បាប់​របស់​ពលរដ្ឋ​ខ្មែរ​ ការ​ជួញដូរ​មនុស្ស​ ជួញដូរ​គ្រឿងញៀន​ ជាដើម​។​

​កម្ពុជា​សល់​អង្ករ​លើស​ឆ្នាំទៅ​មិ​ញ​ធ្វើ​ឱ្យ​គោលនយោបាយ​​នាំ​អង្ករ​ចេញ​១​លាន​តោន​នៅ​ឆ្នាំ​២០១៥​អាច​សម្រេច​បាន​

ថ្ងៃទី៣០-១២-២០១១: ដកស្រងnokorwatnews
ភ្នំពេញៈ​ ដោយ​ផ្អែក​លើ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ផលិតផល​ស្រូវ​ប្រចាំឆ្នាំ​ដែល​ចេញ​ដោ
យ ​ក្រសួងកសិកម្ម​រុក្ខា​ប្មាញ់​ និង​នេសាទ​នោះ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ 
បាន​មាន​ប្រសាសន៍​ កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ថា​ តួលេខ​បណ្ដោះអាសន្ន​នៃ​វិស័យ​កសិកម្ម​សម្រា
ប់​ឆ្នាំ​នេះ​បាន​ធ្វើ​ឱ្យ​គោល​ នយោបាយ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់​ថា​នៅ​ត្រឹម​ឆ្នាំ​២០១៥​ 
ជា​ឆ្នាំ​ ដំបូង​នៃ​ការ​នាំ​អង្ករ​ចេញ​ឱ្យ​បាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​ នោះ​ពិតជា​សម្រេច​បានជា​មិន​ខាន​

​នាវា​ផ្ទុក​យន្តហោះ​​​​ចិនចេញ​​ធ្វើការ​សាកល្បង​​​​ក្នុង​សមុទ្រ​

ថ្ងៃទី២៩-១២-២០១១: ព័ត៌មានអន្ដរជាតិៈ ដកស្រង kohsantepheapdaily


​អ្នកនាំពាក្យ​​​​ក្រសួងការពារ​ជាតិ​ចិន លោក

យ៉ាង យូជុន​ ប្រកាស​កាលពីថ្ងៃទី​​២៨ ធ្នូ ​ថា

នាវា​​ផ្ទុក​​យន្តហោះ ចិន​នាពេល​​​នេះ​កំពុង​​​​ចេញ​​ធ្វើ​ការ​សាកល្បង​​​ខាង​វិទ្យា​​សាស្ត្រ​​​ នានា​ក្នុង​សមុទ្រ។​ អ្នកនាំពាក្យ​​​​រូបនេះ​​​គូសប

ញ្ជាក់​​​ក្នុងសន្និសីទ​​​សារព័ត៌មាន​​​មួយថា បន្ទាប់ពី​​​សម្រេច​បាន​បណ្តា​ទិសដៅ​​​​ដែលបាន​​កំណ