Friday, January 6, 2012

យុទ្ធ​ជន​ស្ម័គ្រ​​ចិត្ត​៥២​រូប ​ត្រូវ​បញ្ជូន​​ទៅ​ហ្វឹក​ហ្វឺន​​នៅ​កំពង់​ស្ពឺ

ថ្ងៃទី០៥-០១-២០១២ ដកស្រងkohsantepheapdaily

ខេត្តកំពត ៖ នៅសាលា​​ខេត្ត​កំពត ​កាលពី​​វេលា​ម៉ោង​៧​និង​៣០​នាទី​ថ្ងៃទី​៥ មករា ២០១២ ​មាន​រៀបចំ​​ពិធី​​ជួប​ជុំ​​យុទ្ធ​ជន​ស្ម័គ្រ​ចិត្ត​ចូល​បម្រើ​​កង​ទ័ព​​ ផ្នែក​

កង​រថក្រោះ​​ចំន​ួន​៥២​នាក់ ក្រោម​អធិបតី​​ភាព​លោក​សូត្រ ​យា អភិ​បាល​​ខេ

ត្ត​កំពត និង​លោក​ឧត្តម​សេនីយ៍​ត្រី អ៊ុង ​វណ្ណ​រិទ្ធ ​មេ​បញ្ជា​ការ​​ប្រតិ​បត្តិ​​ការ​​សឹក​

រង​​កំពត ។លោក​សូត្រ យា បាន​សម្តែង​​ការ​កោត​សរសើរ​​ចំពោះ​ទឹក​ចិត្ត​​យុទ្ធ​ជ

ន​​ស្ម័គ្រ​​ទាំង​អស់​ ​ដែល​ព្រម​ចូល​បម្រើ​ការ​ក្នុង​កង​យុទ្ធ​ពល​​ខេមរ​ភូមិន្ទ​​ក្នុង​​បុព្វ​ហេ

តុរក្សា​ការពារ​ជាតិ​មិន​​ឱ្យ​សត្រូវ​​ឈ្លាន​ពាន​​លើ​អធិបតេយ្យ​​​របស់​ ជាតិ​បាន​ឡើ

យ។ យុទ្ធ​ជន​ស្ម័គ្រ​​ចិត្តទាំង​​នេះ​បើ​តាម​ផែន​ការ​របស់​ខេត្ត​កំពត កំណត់ត្រឹម​​៥០​​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​​ដោយ​ទឹក​ចិត្ត​ចង់​បម្រើ​​ជាតិ ទើប​​កើន​ដល់​៥២​នាក់​លើ​ផែន​ការ ។ ​ខេត្ត​ក៏សម្រេច​យក​ទាំង​៥២​នាក់ ដើម្បី​បំពេញ​​នូវ​ទឹ​កចិត្ត​ស្រឡាញ់​ជាតិ​ចង់​បម្រើ​ជាតិ​របស់​យុទ្ធ​ជន​​ ។ ​នៅ​ក្នុង​ឱកាស​​នោះ​ដែរ​ គេ​សង្កេត​​ឃើញ​​ទឹក​មុខ​សប្បាយ​រី​ករាយ​​របស់​យុទ្ធ​ជន​​​ស្ម័គ្រ​​ច​ ិត្តទាំង​​៥២​រូប ក៏​ព្រោះ​​តែ​គេ​គិតថា គេ​បាន​បំពេញ​កាតព្វ​កិច្ច​​ជា​ពល​​រដ្ឋ​ម្នាក់ ។

នៅព្រឹក​​ថ្ងៃដដែល​បន្ទាប់​ពី​សំណេះ​សំណាល​​រួច​យុទ្ធ ​ជន​ស្ម័គ្រ​ចិត្តទាំង​​៥២​រូប​ត្រូវ​បាន​​បញ្ជូន​ទៅ​ហ្វឹក​ហ្វឺន​នៅទី​ បញ្ជា​ការ​ដ្ឋាន​កងរថ​​ក្រោះ​​ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ៕

No comments: