Friday, January 6, 2012

ប្រតិភូ​ក្រសួង​ធនធាន​ទឹក​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​អភិវឌ្ឍន៍​នូវ​គម្រោង​ប្រព័ន្ធ​ស្រោច​ស្រព​ស្ទឹង​កែវ​ ខេត្ត​កំពត​

ថ្ងៃទី០៥-០១-២០១២: ដកស្រងbayontv

កំពត៖ ​ឯកឧត្តម ​វេង ​សុខុន ​រដ្ឋ​លេខា​ធិការ​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម​ បាន​ចុះ​ត្រួត​ពិនិត្យ​លទ្ធ​ផល​នៃ​គម្រោង​ប្រព័ន្ធ​ស្រោច​ស្រព ​ស្ទឹង​កែវ ​ខេត្ត​កំពត ​កាល​ពី​ថ្ងៃ​ទី​០៣ ​ខែមករា ​ឆ្នាំ​ ២០១២​។គម្រោង​សិក្សា ​និង​ស្ដារ​ឡើង​វិញ​ប្រព័ន្ធ

ស្រោច​ស្រព​ ស្ទឹង​កែវ ​នេះ​គឺ​ត្រូវ​បាន​អនុវត្ត​ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ឥណ​ទាន​សម្បទាន​រវាង​ សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន ​និង​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ ដែល

ត្រូវចំណាយ​ទឹក​ប្រាក់​សារុប​ចំនួន​ ៤២.៦១៨.៨៨០​ដុល្លា​អាមេរិក​។ ​ហើយ​គោល​បំណង​ចំ​បង​របស់​គម្រោង​នេះ ​គឺ​ធ្វើ​ការ​សិក្សា ​និង​ស្ដារ​ឡើង​វិញ ​ដើម្បី​យក​ទឹក​មក​ប្រើ​ប្រាស់​ ស្រោច​ស្រព​លើ​ផ្ទៃ​ដីកសិកម្ម​ចំនួន​២២,៦៤៤​ហិកតា ​និង​សម្រាប់​ដោះ​ទឹក​ជំនន់ ​គម្រោង​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ពី​ថ្ងៃ​ទី០១ ​ខែឧសភា ​ឆ្នាំ

២០១១​ ហើយ​គ្រោង​បញ្ចប់​ក្នុង​រយៈ​ពេល​១០​ខែ​សូម​បញ្ជាក់​ថា ​គម្រោង​អភិ

វឌ្ឍន៍​ប្រព័ន្ធ​ស្រោច​ស្រព​ស្ទឹង​កែវ ​រួម​មាន៖ ​សារុប​ប្រឡាយ​តូច​-ធំ​​ប្រវែង

​៨៤,២០គីឡូ​ម៉ែត្រ ​ការងារ​ផ្លូវ​គមនាគមន៍​សរុប​ប្រវែង​៩៨,០០គីឡូម៉ែត្រ ​មាន​សំណង់​បញ្ចាល់​ទឹក​កាត់​ស្ទឹង​មួយ​កន្លែង​ប្រវែង ​៦៨៩ម៉ែត្រ ​មាន​សំណង់​តូច-ធំ​ចំនួន​១៦៣​សំណង់​គម្រោង​នេះ​ គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ដី​កសិកម្ម​ចំនួន​២២.៦៤៤​ហិកតា ​ក្នុង​នោះ​អាច​ស្រោច​ស្រព​ផ្ទៃ​ដី​ស្រែ​ចំការ​ និង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ​ចំនួន​១១,២០០​ហិកតា​៕

No comments: