Friday, January 6, 2012

កងរាជអាវុធហត្ថ​​ឡោមព័ទ្ធ​​​ផ្ទះជួល​​មួយ​កន្លែង​​​ឃាត់ខ្លួន​​មនុស្ស​​​៣នាក់​​​ពីបទ​ចែកចាយ និងប្រើប្រាស់​គ្រឿងញៀន​

ថ្ងៃទី០៥-០១-២០១២: ដកស្រងkohsantepheapdaily.com.kh

ខេត្តព្រះសីហនុ​​​​​ ៖ ក្រោមបទបញ្ជាររបស់លោកឧត្តមសេនីយត្រី
ហៀង និន មេបញ្ជា​ការ​កងរាជអាវុធហត្ថខេត្ត បានបញ្ជាអោយ
លោកវរ​សេនីយ៍ឯក​ហេង ប៊ុនទី មេបញ្ជាការរងកង​រាជ​អាវុធហត្ថនិងជានាយសេនាធិការនៃ​កងរាជ​អាវុធ​ហត្ថ ខេត្តព្រះសីហនុ ក្រោមកិច្ចសហការ​ជាមួយលោក​ប៊ូ ប៊ុន​ហាង ព្រះរាជអាជ្ញា​អម​សាលាដំបូងខេត្ត ​ចុះ​ឡោមព័ទ្ធផ្ទះ​ជួល​មួយ​កន្លែង​​​ឆែកឆេរ និង​ឃាត់ខ្លួន​​មនុស្សចំនួន៣នាក់ ក្នុងនោះស្រី២នាក់ ​កាលពី​វេលាម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី៥ ​មករា​២០១២នៅចំណុច​ផ្ទះជួលស្ថិតក្នុង ក្រុម២ ភូមិ​៣ សង្កាត់៤ ក្រុងព្រះសីហនុ ​ពីបទ​ចែកចាយនិងប្រើប្រាស់​គ្រឿង​ញៀន  ។

លោកវរ​​សេនីយ៍ឯក​ហេង ប៊ុនទី ​បានអោយ​ដឹងភ្លាមៗនោះថា
មុនស្សចំនួន៣នាក់ដែល​​ឃាត់​ខ្លួន​​ពេលនេះ គឺ​​សមត្ថកិច្ច​បានធ្វើការ​តាម​ដាន​ជា​យូរ​មកហើយ ប៉ុន្តែគ្មានឱកាស ទើប​នៅព្រឹកថ្ងៃ​ទី​៥ មករា នេះ ​កម្លាំង​​សម្ងាត់​បានរាយការណ៍​ថា មុខសញ្ញា​កំពុង​នៅ​​ជុំ​គ្នា ថែមទាំងមានវត្ថុតាង​ទៀត​​ផង​។​ ខណៈ​​នោះ​លោក ក៏បានរាយការណ៍​ទៅ​លោក​ប៊ូ ប៊ុន​ហាង ព្រះរាជអាជ្ញា​អមសាលា​តំបូង​​ខេត្ត​​ដើម្បី​ធ្វើការ​ឆែកឆេ​រ រហូត​ឈាន​ដល់​​​ការ​ចាប់​ខ្លួន និង​ដកហូត​​វត្ថុតាង​មួយ​ចំនួន​។ ជនសង្ស័យទាំង៣នាក់មានទី​១-​ឈ្មោះ​ឡា ឌូ​តាយ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​ ជន​ជាតិ​វៀត​ណាម ​ទី២-​ឈ្មោះ​មឿន កញ្ញា ភេទស្រី អាយុ​២៣​​​ឆ្នាំ ជន​ជាតិ​ខ្មែរ ទី៣-ឈ្មោះ​មឿន សូលីដា ភេទ​ស្រី អាយុ​២០ ឆ្នាំជនជាតិខ្មែរ ​អ្នកទាំង​​៣​មានទីលំនៅផ្ទះជួល​កន្លែង​ចាប់ខ្លួន​។ ​ក្នុង​ការ​ឆែក​ឆេរ សមត្ថ​កិច្ច​បាន​រកឃើញ​វត្ថុតាង​មួយ​ចំនួន​​រួម​មាន ម៉ាទឹកកក​ចំនួន​៣៧កញ្ចប់តូច ថ្នាំគ្រាប់​ពណ៌​ផ្កាឈូក​ចំនួន​១២​កញ្ចប់តូច ទូរស័ព្ទ​ដៃចំនួន​៣​គ្រឿង ម៉ូតូ​ចំនួន​៣​គ្រឿង​​ម៉ាក​វ៉េវ ​ពណ៌​ផ្កា​ឈូក​​១​គ្រឿង ម៉ាក​វីវ៉ា ពណ៌​ក្រហម​១​​គ្រឿង និង​ម៉ាក​អ៊ែរ​ប្លែត ពណ៌​ខ្មៅ១គ្រឿង ។
បច្ចុប្បន្ន​ជនសង្ស័យទាំង៣ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅកាន់
ទីបញ្ជាការ ដ្ឋានកងរាជអាវុធខេត្តដើម្បីសាកសួ និង​កសាងសំណុំរឿងបញ្ជូន
ទៅសាលាដំ​បូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់៕

No comments: