ថ្ងៃទី០៥-០១-២០១២: ដកស្រង www.nokorwatnews.com
ខេត្ដកំពត ៖ ភ្នំចំនួន២ គឺភ្នំជុប
ស្ថិត ក្នុងស្រុកទឹកឈូ និងភ្នំល
ក ស្ថិតក្នុង ស្រុកកំពង់ត្រាចបា
ននិងកំពុងកាប់ ជីកពង្រាបយកអាចម៍ដីយ៉ាង អនាធិបតេយ្យគ្មានច្បាប់ទម្លាប់ត្រឹម ត្រូវទេ ។ អាជីវកម្មថ្មសំណង់នៅ តំបន់ភ្នំជុប ភូមិវត្ដពោធិ
ឃុំថ្មី ស្រុក ទឹកឈូខេត្ដកំពត ដែលជាតំបន់ហាម ឃាត់របស់ក្រសួងឧស្សាហកម្មរ៉ែ និងថាមពលកំពុងរលាយបណ្ដើរៗ ហើយ ចំណែកភ្នំលក់
កំពុងត្រូវ គេដាក់គ្រឿងចក្រជីកកកាយដូចគ្នាដែរ។ ការអនុញ្ញាតឱ្យក្រុម
ហ៊ុនធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យបែបនេះពិតជាមាន ការឃុបឃិតពី
មន្ដ្រីជំនាញថ្នាក់ក្រសួង រហូតដល់ខេត្ដទើបធ្វើទៅបានដោយរលូន សូម្បី
តែទីតាំងនេះមានរ៉ែចម្រុះពិសេស រ៉ែដែកនិងធ្យូងថ្ម ទោះបីជារដ្ឋបានហាម ឃាត់ក៏ដោយ ។
មន្ដ្រីអាជ្ញាធរមួយរូបបាន បញ្ជាក់ឱ្យ ដឹងថា នៅចំណុចភ្នំលកស្ថិតក្នុងភូមិ
លកឃុំឫស្សីស្រុកខាងលិចស្រុកកំពង់ ត្រាច ខេត្ដកំពតវិញ ក៍មានក្រុមហ៊ុន
ជីក កាយដីភ្នំធម្មជាតិយ៉ាងអនាធិបតេយ្យ គ្មានច្បាប់ទម្លាប់ដែរ គឺគេធ្វើអស់រយៈ ពេលច្រើនថ្ងៃមកហើយគ្មានមន្ដ្រីជំនាញ ពាក់ព័ន្ធចុះត្រួតពិនិត្យឡើយ។ ប្រភព ដដែលបានប្រាប់ឱ្យដឹងថា តំបន់ភ្នំលក ជាកន្លែងឈ្មួញជីកដីភ្នំលក់ងាយស្រួល ជាងគេបំផុតព្រោះអាជ្ញាធរឃុំស្រុកមួយ ចំនួន និងមន្ដ្រីជំនាញពាក់ព័ន្ធចាំយកតែ លុយមិនបាច់មានច្បាប់ក៍ជីកភ្នំបាន ដោយងាយ ។
មជ្ឈដ្ឋានមួយចំនួនមានជំនឿថា លោកស៊ុយ សែម នឹងចាត់វិធានការ យ៉ាងតឹងរ៉ឹងចំពោះបញ្ហានេះដោយមិន ទុកឱ្យក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ត្រឹមត្រូវធ្វើអាជីវកម្មថ្មសំណង់យ៉ាង អនាធិបតេយ្យនៅភ្នំជុបនិងក្រុមហ៊ុនជីក ដី
នៅភ្នំលក ពិសេសចំពោះប្រធានមន្ទីរ ឧស្សាហកម្ម រ៉ែ និងថាមពលខេត្ដកំពត រួមទាំងប្រធាននាយកដ្ឋានរ៉ែថ្មសំណង់ ដែលបានអនុញ្ញាតឱ្យអាជីវកម្មមិនមាន ច្បាប់គ្រប់គ្រាន់សម្រាប់ធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យឡើយ ។
ទាក់ទិនករណីកាយដីភ្នំលកនេះ ត្រូវ មន្ដ្រីជំនាញឆ្លើយថា អត់ដឹង ចំណែកអាជ្ញា ធរឃុំស្រុកបានប្រាប់ថាដីភ្នំលកនេះមាន ប្លង់កម្មសិទ្ធិមានម្ចាស់ត្រឹមត្រូវដែលគេ អាចជីកដីលក់បាន បើយ៉ាងដូច្នេះមែន នោះភ្នំលកនឹងត្រូវរលាយជាមិនខានឡើយ ៕
No comments:
Post a Comment