Thursday, January 12, 2012

ស្ថានភាព កុមារកម្ពុជា ត្រូវការ យកចិត្តទុកដាក់ បន្ថែមទៀត

ថ្ងៃទី០៥-០១-២០១២: ដកស្រងdap-news

ភ្នំពេញៈ កុមារខ្មែរ បានទទួល

ការយកចិត្តទុកដាក់ ពីរាជរដ្ឋា

ភិបាល និងអង្គការសង្គមស៊ីវិល

ជាតិ និងអន្តរជាតិជាច្រើន ក្នុងការ

ជំរុញឱ្យពួកគេ ទទួលបានការអប់រំ ការរស់រានមានជីវិត និងការចូលរួម

គ្រប់ផ្នែកទាំងអស់ នាពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ។អគ្គលេខាធិការ

នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ លោកស្រី ខៀវ បូរី បាននិយាយ ក្នុងពិធីផ្សព្វផ្សាយព្រឹត្តិបត្រស្ថានភាពកុមារ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០

១២ ដែលធ្វើឡើង នៅសណ្ឋាគារភ្នំពេញថា អគ្គលេខាធិការរដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ សហការជាមួយអង្គការ យូនី

សេហ្វ បានរៀបចំព្រឹត្តិបត្រស្ថានភាពកុមារ ដែលនឹងត្រូវ ចេញផ្សាយ

ជាភាសាខ្មែរ និងភាសាអង់គ្លេស យ៉ាងតិច២ដងមួយឆ្នាំ ក្នុងគោលបំ

ណង ដើម្បីពិនិត្យតាមដាន ចង្អុលបង្ហាញ ផ្នែកសំខាន់ នៃស្ថានភាពកុមារ

នាពេលបច្ចុប្បន្ន និងដើម្បីជួយជំរុញ ឱ្យមានការអភិវឌ្ឍន៍ គោលនយោបាយ និងវិធានការសមស្រប ប្រកបដោយការទទួលខុសត្រូវ សំដៅឱ្យកុមារទទួល

បាន នូវសិទ្ធិដ៏ពេញលេញ។
លោកស្រីបានបន្តថា «ប្រទេសកម្ពុជា បានដាក់ចេញ នូវយន្តការជាច្រើន ដើម្បីឱ្យកុមារបានទទួល នូវសិទ្ធិពេញលេញរបស់ខ្លួន ជាពិសេសសិទ្ធិជាមូលដ្ឋានទាំងបួន គឺ សិទ្ធិរស់រានជីវិត សិទ្ធិអភិវឌ្ឍន៍ សិទ្ធិទទួលការការពារ និងសិទ្ធិចូលរួម»។
ក្នុងព្រឹត្តិបត្រស្ថានភាពកុមារនេះ បានគូសបញ្ជាក់ផងដែរ ពីកង្វះខាត ចម្បងៗមួយចំនួន ដែលទាមទារឱ្យមាន ការដោះស្រាយសមស្រប ពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ដូចជា នៅតាមសាលាបឋមសិក្សាជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅមានការខ្វះខាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ទឹកស្អាត និងអនាម័យ ហើយមានសាលារៀន ជាច្រើនទៀត នៅមិនទាន់មានបន្ទប់ទឹក ដាច់ដោយឡែក និងមានសុវត្ថិភាព សម្រាប់កុមារី និង ទឹកស្អាតទទួលទាន ហើយច្រើនជាង ៣ភាគ៤ នៃសាលាបឋមសិក្សាទាំងនោះ មិនមានកន្លែងលាងដៃ ដាច់ដោយឡែក ដែលមានសាប៊ូ។
ក្នុងព្រឹត្តិបត្រនេះ ក៏បានគូសបញ្ជាក់ពី តម្រូវការ មានវិធានការ ឱ្យបានតឹងរឹង ដើម្បីការពារកុមារ ជាពិសេសកុមារីពីទម្រង់ផ្សេងៗ នៃការរំលោភទម្រង់ផ្លូវភេទ ជាពិសេសកុមារី។ ប្រការទាំអស់នេះ  រួមបញ្ចូលទាំងការដាក់ពិន័យលើរូបរាងកាយសិស្ស ពីសំណាក់លោកគ្រូ អ្នកគ្រូ និងការដែលកុមារ ប្រើប្រាស់គ្រឿងញៀន និងបារី ។
តំណាងអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា លោក Richard Bridle យល់ឃើញថា «កង្វះខាតទាំងនេះ ស្នើឱ្យមានកិច្ចប្រឹងប្រែងបន្ថែមទៀត និងការគិតគូរសាជាថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ តាមការប៉ាន់ប្រមាណ របស់អង្គការយូនីសេហ្វ យើងឃើញថា មានសក្តានុពលដ៏ធំធេង នៅក្នុងកិច្ចសហប្រតិបត្តិការ ជុំវិញរបៀបវារៈ ដែលទាក់ទិនកុមារ នៅក្នុងប្រទេសកម្ពុជា។ របៀបវារៈនេះ គឺវាសំខាន់ ជាងភាពខុសប្លែកគ្នានានា ផ្នែកនយោបាយ និងមនោគមវិជ្ជា សម្រាប់ប្រទេសជាតិមួយ វាគ្មានអ្វីសំខាន់ជាងការធានាឱ្យបានថា កុមារនៅក្នុងប្រទេសនោះ ទទួលបានការយកចិត្តទុកដាក់ ដ៏ប្រសើរជាទីបំផុតនោះទេ»។
រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ លោក នឹម ថូត បានថ្លែងថា «ដើម្បីឆ្លើយតបនឹងតួនាទី និងភារកិច្ចរបស់ខ្លួន ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ ដោយមានការគាំទ្រពីអង្គការ យូនីសេហ្វ បានចាប់ផ្តើមបង្កើតព្រឹត្តិបត្រ ស្ថានភាពកុមារ គឺដើម្បីពិនិត្យតាមដាន និងបញ្ជាក់ពីស្ថានភាពបច្ចុប្បន្នសំខាន់ៗ ប្រកបដោយប្រសិទ្ធភាព សំដៅធានាឱ្យកុមារ ទទួលបាននូវសិទ្ធិពេញ លេញ របស់ខ្លួន។
ព្រឹត្តិបត្រនេះ បានផ្សព្វផ្សាយព័ត៌មាន ដោយផ្អែកលើលទ្ធផល នៃការចុះអង្កេត និងទិន្នន័យដែលមានស្រាប់ ហើយទិន្នន័យទាំងនោះ នឹងជួយឱ្យព័ត៌មាន ពីស្ថានភាពកុមារ នៅមូលដ្ឋាន កាន់តែទូលំទូលាយ ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ បានយល់ជ្រួតជ្រាប និងអាចឆ្លើយតបបាន ទៅនឹងតម្រូវការ ចាំបាច់ អំពីស្ថានភាពកុមារ ទៅតាមវិស័យរបស់ខ្លួន»។
គួរបញ្ជាក់ថា វឌ្ឍនភាព ក្នុងការអប់រំកម្រិតបឋមសិក្សា គឺបានបង្ហាញពីការកើនឡើង នៃការសាងសង់សាលារៀន ការបណ្តុះបណ្តាល និងការបញ្ជូនគ្រូបង្រៀន ដោយផ្តោត ជាពិសេសទៅតំបន់ជនបទ ដោយធានាឱ្យកុមារអាយុ ៦ឆ្នាំ បានចូលរៀន នៅកម្រិតបឋមសិក្សា និងការកាត់បន្ថយ ចំណាយរបស់ឪពុកម្តាយសិស្ស។ ចំណែក ឯការចុះបញ្ជី កំណើតវិញ បានកើនឡើងគួរឱ្យ កត់សម្គាល់ពី ៩៥ភាគរយ នៅឆ្នាំ២០០៨ ដល់៩៨ភាគរយ នៅឆ្នាំ២០១០៕

No comments: