ថ្ងៃទី០៥-០១-២០១២: ដកស្រង dap-news
កំពង់ចាម ៖ នៅចំពោះមុខ ប្រជាពលរដ្ឋ ជាច្រើនកុះករ ក្នុងទីក្រុងកំពង់
ចាម ខេត្ដ កំពង់ចាម រដ្ឋបុរសកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំលឹក នូវប្រវត្ដិដ៏ជូរចត់ម្ដង វិញទៀតនិងជាថ្ងៃដ៏ជោគជ័យសម្រាប់ជន រួមជាតិ
កម្ពុជា ដែលរួចផុតពីរបបដ៏ឃោរ ឃៅគឺថ្ងៃ៧មករា ដែលថ្ងៃនេះហើយជា
ថ្ងៃ ប្រជាពលរដ្ឋខ្មែរ រស់រានមានជីវិតលើកទី២ ឡើងវិញ ។នៅក្នុងមិទ្ទីញ
អបអរសាទរ គម្រប់ខួប ៣៣ឆ្នាំនៃថ្ងៃ៧មករា នាព្រឹកថ្ងៃទី៥ ខែ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃ៧មករា មិនបានយក នរណាម្នាក់ធ្វើជា សត្រូវនោះឡើយ ពោល ថ្ងៃ៧មករានេះ បាននាំឱ្យ
ប្រជាពលរដ្ឋខ្មែរ ដែលនៅរស់រាន មានជីវិតរួចផុត ពីកណ្ដាប់ដៃ ដ៏ឃោរ
ឃៅរបស់ប៉ុលពត ដោយមានការចូលរួមជួយរំដោះពីកងទ័ពរបស់ប្រទេស
វៀតណាម ។សម្ដេចតេជោ បានបន្ដទៀតថា បើទោះ បីកម្ពុជា បានរួច
ផុតពីសម័យខ្មែរក្រហមក៏ ពិតមែន ហើយរហូតឈានដល់ការបោះ ឆ្នោត
នាឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ ប៉ុន្ដែប្រទេសកម្ពុជា នៅបន្សល់សង្គ្រាមស៊ីវិល ក្នុងតំបន់ត្រួតត្រា ២ ម្ខាងគ្រប់គ្រង ដោយរដ្ឋាភិ
បាល ជាប់ឆ្នោត និងម្ខាងទៀត គ្រប់គ្រងដោយពួកប៉ុលពត។ ដូច្នេះហើយ ទើបសម្ដេចបានដាក់ចេញនូវ គោលនយោបាយឈ្នះឈ្នះ ហើយឈានដល់ ការឯកភាពជាតិទាំងស្រុង រដ្ឋាភិបាលមួយ ការគ្រប់គ្រងតែមួយ នៅឆ្នាំ១៩៩៩ ។ជាមួយគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា បន្ទាប់ពីភាពក្រី
ក្រកើន ឡើង១០០ភាគរយ ក្រោយថ្ងៃរំដោះ៧មករា ប៉ុន្ដែភាពក្រីក្រនេះ បានថយចុះមកនៅត្រឹម ៤៧ភាគរយ ក្នុងឆ្នាំ១៩៩៨ ។សម្ដេចតេជោ ហ៊ុន
សែន ក៏បានរិះគន់ សារជាថ្មី ទៅកាន់ក្រុមនយោបាយប្រឆាំង ដែលយក
ថ្ងៃទី២៣ ខែតុលា ថាជាថ្ងៃកំណើត ប៉ុន្ដែបើគ្មានថ្ងៃ៧មករា ក៏គ្មានថ្ងៃ២៣
តុលាដែរ ។សូមបញ្ជាក់ថា ជនរួមជាតិកម្ពុជា ដែល កំពុងរស់ក្នុងសង្គមមួយ ដែលពោរពេញទៅ ដោយស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍ និងចូលរួម អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣៣ ថ្ងៃរំដោះប្រជាពលរដ្ឋឱ្យរួចផុត ពីកណ្ដាប់ដៃដ៏ឃោរឃៅរបស់ប៉ុលពត ថ្ងៃ ៧មករា បើទោះបី ក្រុមបក្ស
ប្រឆាំងនៅតែបន្ដយកថ្ងៃ ៧មករាធ្វើជាសត្រូវរបស់ខ្លួនក៏ដោយ ៕
No comments:
Post a Comment