ថ្ងៃទី០៥-០១-២០១២ ដកស្រងdap-news
ភ្នំពេញ ៖ ជនពិការ នៅទូទាំងប្រ
ទេស នឹងលែងព្រួយបារម្ភ ទៀត
ហើយ ព្រមទាំងមានជីវភាព សម
រម្យ ដោយ សារក្រសួង សង្គមកិច្ច នឹងអនុវត្តន៍គម្រោង សាកល្បងដើម្បី
ប្រើប្រាស់ មូលនិធិជនពិការ សម្រាប់ជួយដល់ជនពិកាដែលគេប៉ាន់ប្រមាណ
ថាមានប្រមាណជិត២សែននាក់នៅទូទាំងប្រទេស។រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទា លោក អ៊ិត សំហេង បានឲ្យដឹងថា មូល និធិ
នេះជា គ្រឹះស្ថានសាធារណៈរដ្ឋបាលដែលបង្កើដកស្រងឹតឡើងស្របទៅនឹង
ច្បាប់ស្ដីពីការការពារ និងលើក កម្ពស់ជនពិការ។លោកថា ឆ្នាំ ២០១២នេះ
ក្រសួងអាចសាកល្បង ដើម្បីអនុវត្តន៍ទៅលើការប្រើប្រាស់ មូលនិធិជនពិការ នេះ ដោយឧបត្ថម្ភគោលនយោបាយចំនួន២ម៉ឺនរៀលក្នុងមួយខែសម្រាប់ជន
ពិការ ធ្ងន់ធ្ងរ ២ម៉ឺនរៀល ក្នុងរយៈពេល ៦ខែសម្រាប់ជនពិការមធ្យម និង២ម៉ឺន
រៀលក្នុងមួយខែ រយៈពេល១ត្រីមាស សម្រាប់ ជនពិការមានកម្រិត ស្រាល។ ក្នុងការអនុវត្តគម្រោងសាកល្បងមូលនិធិមិនទាន់មានចំណូលនៅឡើយទេ ដូច្នេះយើងប្រើប្រាស់ ថវិការបស់ក្រសួងជាមុនសិន។រដ្ឋមន្ត្រីបន្ថែមថា ចំពោះ
ចំណូលសម្រាប់ទ្រទ្រង់មូលនិធិជនពិការ ផ្អែកលើថវិកា រដ្ឋ ការប្រមូលវិភាគ
ទានពីស្ថាប័នរដ្ឋ និងនីតិបុគ្គលច្បាប់។មូលនិធិជនពិការនេះ សម្រាប់ជួយ
ឧបត្ថម្ភគោលនយោបាយ ដល់ជនពិការ ចំនួន៣ប្រភេទ ជនពិការ រស់នៅ
ក្នុង ស្ថានភាពធ្ងន់ធ្ងរ ជនពិការគ្មានទីពឹង និងជនពិការរស់នៅក្នុងសហគមន៍ ហើយមូលនិធិជន ពិការក៏ជាស្ថាប័ន មួយសម្រាប់គ្រប់គ្រងទៅលើមជ្ឈមណ្ឌល
ស្ដារលទ្ធភាពពលកម្មដែលមាន ១១ កន្លែងនៅទូទាំងប្រទេសផង ដែរ៕
No comments:
Post a Comment