ថ្ងៃទី០៥-០១-២០១២: ដកស្រងdap-news.
បាងកក៖ អ្នកនាំពាក្យក្រសួង ការបរទេសថៃ បានថ្លែងថា ករណីកម្ពុជា
នាំតំណាងអន្តរជាតិ តំបន់ប្រាសាទ ព្រះវិហារ មិនសិ្ថតនៅក្នុងក្របខណ្ឌ អង្គការយូណេស្កូនោះទេ។លោក ថានី ថងភក្តី អ្នកនាំពាក្យក្រសួងការបរទេសថៃ ត្រូវបាន
សារព័ត៌មាន INN ដកស្រង់នៅថ្ងៃ ព្រហស្បតិ៍ ទី៥ ខែមករា នេះថា មានមជ្ឈដ្ឋាមួយចំនួន ពិតជាមាការ
យល់ប្រឡំ និងមិនបានដឹងច្បាស់អំពី ការ អនុវត្តន៍ផែនការផ្សេងៗ ដែលពាក់ ព័ន្ធនឹងការចុះត្រួតពិនិត្យ តំបន់ប្រាសាទព្រះវិហារ របស់អ្នកជំនាញ ការអន្តរជាតិមួយចំនួន ដែលភាគីកម្ពុជាបានអញ្ជើញ ចុះមក
ត្រូតពិនិត្យនៅតំបន់ខាងលើ។ លោកបន្តថា អ្នកជំនាញអន្តរជាតិជាច្រើន បានធ្វើដំណើរទៅកាន់តំបន់
ប្រាសាទ ព្រះវិហារ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១១ កន្លងទៅនេះ ដែលរដ្ឋាភិបាលកម្ពុជា ជាអ្នករៀបចំ
និង បានដាក់លិខិតអញ្ជើញ អ្នកជំនាញជាច្រើនប្រទេស រួមទាំងអង្គការយូណេស្កូក្នុងនោះមានប្រទេស
ថៃផងដែរ។ការចុះត្រួតពិនិត្យនេះដែរ ធ្វើឡើងខណៈដែលតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនទាន់មានការ
បកស្រាយ សាលក្រម ក្នុងសំណុំរឿងប្រាសាទព្រះវិហារឆ្នាំ ១៩៦២ ដូច្នេះហើយភាគីថៃបានមិនបានបញ្ជូន
អ្នក ជំនាញចុះទៅកាន់តំបន់ប្រាសាទព្រះវិហារនោះទេ តែភាគីថៃ បានទំនាក់ទំនងទៅកាន់ទីស្នាក់ អង្គការ យូណេស្កូ ប្រចំាំប្រទេសថៃ ដើម្បីទទូលបានការបញ្ជាក់ពីUNESCO ថាតើ ការចុះត្រួតពិនិត្យតំបន់ ប្រាសាទ
ព្រះវិហារនេះ ពិតជាមិនស្ថិតនៅក្នុងផែនការ និង ក្របខណ្ឌ UNESCO នោះទេ។ យ៉ាងណាក៏ ដោយ សម្រាប់
ការចុះត្រួពិនិត្យនៅតំបន់ដែលចូលរួមពីទីភ្នាក់ងារ UNESCO ប្រចាំប្រទេសកម្ពុជា និង អ្នកជំនាញអន្តរជាតិ
នោះ វាគ្រាន់តែធ្វើឡើងតាមការអញ្ជើញរបស់ភាគីកម្ពុជាតែប៉ុណ្ណោះ ចំពោះ ភាគីថៃនៅតែប្រកាន់គោលជំហរ
ដដែល គឺគោរព និង អនុវត្តន៍តាមការបង្គាប់របស់ ICJ ក្នុងនោះភាគីថៃ ធ្វើលិខិតទៅកាន់ភាគីកម្ពុជាកាលពីថ្ងៃ
ទី១២ ខែធ្នូ កន្លងទៅនេះ ដើម្បីបញ្ជាក់ឥរិយាបថរបស់រដ្ឋាភិបាលថៃ អំពីបញ្ហាប្រាសាទព្រះវិហារ៕
No comments:
Post a Comment