Friday, January 13, 2012

ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ការអនុវត្ត​គោល​នយោបាយ​របប​ធានា​រ៉ាប់រង​ហានិភ័យ​ការងារ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​

ថ្ងៃទី១១-០១-២០១២: ដកស្រង kpt-news

កំពត៖ ​នា​ព្រឹក​ថ្ងៃទី​១១​ខែមករា​ឆ្នាំ​២០១២​នៅ​វេលា​ម៉ោង​

៨​ព្រឹក​សាល​ប្រជុំ​ សាលា​ខេត្ត​កំពត​បាន​រៀបចំ​ពិធី​ប្រជុំ​ផ្ស​ព្វផ្សាយ​ស្ដីពី​នីតិវិធី​ អនុវត្ត​គោល​នយោបាយ​រ៉ាប់រង​ហានិ

ភ័យ​ការងារ​និង​បេឡា​ជាតិ​របប​សន្តិសុខ​ សង្គម​ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ​ជួង ស៊ីវ​វុ​ទ្ធ ​ដំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់​ឯកឧត្តម ​ខូ​យ ឃុន​ហ៊ួ​រ ​អភិបាល​ខេត្ត​កំពត​ ព្រមទាំង​មាន​វត្តមាន​ចូលរួម​ដោយ​ឯក​ឧត្តម អ៊ុក សម​វិឡា ​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម   ​ជាតិ​ព្រមទាំង​មន្ត្រី​រាជកា​រនិង​នាយក​ នាយរង ក្រុមហ៊ុន​រោង​ចក្រ​សហគ្រាស​ជុំវិញ​ខេត្ត​ប្រមាណ​ជាង​មួយ​រយ​នាក់​ផង​ដែរ​។  ជា​កិច្ច​ចាប់ផ្ដើម​លោក ដួង សុ​វ៉ាន ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះ

បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​អាន​របាយការណ៍​នូវ ​សកម្មភាព​ការងារ​ដែល​បាន​អនុ

វត្ត​កន្លងមក​ជូន​អង្គ​មិ​ទិ្ទ​ញ​តាំង​នាម​ ថ្នាក់ដឹកនាំ​ប្រធាន​មន្ទីរ​ការងារ​និងបណ្ដុះ

បណ្ដាល​វិជ្ជាជីវៈ​ដោយ​ អនុវត្ត​ទៅតាម​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជ​រដ្ឋា​ន​ភិ​បា

ល​ក្នុង​អា​ណិ​ ត្ត​ទី២មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វី​ជ្ជា​ជីវៈ​បាន​ចុះ​រៀបចំ​មិ​ 

ទ្ទិញ​អបអរសាទ​ទិ វា០១ ឧស​ភាព និង​ទិវា​ពិភពលោក​ពលកម្ម​កុមារ​ថ្ងៃទី

១២ខែមិថុនា​និង​ចុះ​ផ្សព្វផ្សាយ​ពី​ ច្បាប់​ការងារ​ច្បាប់​អន្តោ​ប្រវេស​ន៍​ព្រមទាំង​

ធ្វើ​អធិការកិច្ច​បាន​ចំនួន៥៨គ្រឹះស្ថាន​និង​បានបញ្ចប់​ គំរោង​សកម្មភាព​ឈ្មោះ​ប្រកាស​ខេត្តកំពត​ឆ្ពោះទៅរក​ការលុបបំបាត់​គ្មាន​ពល​ កម្ម​កុមារ​ក្នុង​វិស័យ​ផលិត​អំបិល​ខេត្តកំពត។ឯកឧត្តម ជួង ស៊ីវ​វិ​ទ្ធ អភិបាលរង​ខេត្ត​បាន​មានប្រ

សាសន៍​ថ្ងៃនេះ​តាងនាម​ឲ្យ​ឯកឧត្តម​អភិបាលខេត្ត​ ខ្លួន​ខ្ញុំ​ផ្ទាល់​មាន​មោទន

ភាព​និង​សេចក្ដី​សោម​មន​ស្សរី​ករាយ​យ៉ាង​ ក្រៃលែង​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ការអនុវត្ត​ គោលនយោបាយ​រ៉ាប់រង​ហានិភ័យ​ការ

ងារ​នៃ​បេឡា​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ ការងារ​និង​បណ្ដុះបណ្ដាល​វី​ជ្ជា​

ជីវៈ​នេះ​ជា​កាលានុវត្តភាព​មួយ​ដ៏​ ល្អប្រសើរ​នៅ​ការលើក​កំពស់​សុខមាលភាព​កម្ម​ករ​និយោជិត​ស្របតាម​យុទ្ធសាស្ត្រ ​ចតុកោណ​ដំណាក់​ការ​ទី២របស់​ប្រមុខ​រាជរដ្ឋាភិបាល។ឯកឧត្តម ជួង ស៊ីវ​វុ​ទ្ធ​បាន​បន្តទៀតថា បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​គឺជា​អង្គភាព​មួយ​ជា​គ្រិះ​ស្ថាន​សាធារណៈរដ្ឋបាល​ដែលមាន​បេសកម្ម​

បម្រើសេវា​សាធារណៈ​ដែលមាន​លក្ខណៈ​សង្គម​គឺ​ បង្កើតឡើង​ដោយ​អនុក្រឹ

ត្យ​លេខ១៦អនក្រ.បក​ចុះ​ថ្ងៃទី០២ខែមីនា​ ឆ្នាំ២០០៧ដើម្បី​អនុលោម​តាមច្បាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទ​បញ្ញា​ត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ។បេឡា​ជាតិ ​របប​សន្តិសុខ​សង្គម​ស្ថិតនៅក្រោម​អាណា

ព្យាបាល​បច្ចេកនៃ​ក្រសួង​ការងារ​និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​និង​ព្យាបាល​ហិរញ្ញវត្ថុ​ក្រសួង​សេដ្ឋកិច្ច​និង​ ហិរញ្ញវត្ថុ​និង​មាន​ក្រុមប្រឹក្សាភិបាល​ដែល​ចូល

រួម​ដោយ​ត្រីភាគី​ រដ្ឋាភិបាល​តំណាង​និយោជក​និង​តំណាង​កម្មករនិយោជិត​ក្នុងការ​អនុវត្ត​ជំហាន​ ទី១នូវ​របប​ធានារ៉ាប់រង​ហានិភ័យ​ការងារ​គ្រិះ​ស្ថាន​បាន

កំណត់​វិសាលភាព​ អនុវត្ត​ចំពោះ​សហគ្រាស​និង​គ្រឹះស្ថាន​មាន​កម្មករនិយោ

ជិត៨ឡើងទៅ​ត្រូវមាន​ កាតព្វកិច្ច​ចុះបញ្ជី​ការ​និង​បង់​ភាគទាន​នៅ​បេឡា​របប​សន្តិសុខ​សង្គម​ ដើម្បី​ទទួល​ការធានារ៉ាប់រង​ហានិភ័យ​ដែល​ការបង់​ភាគទាន​នេះ​ជា​កាតព្វកិច្ច​ ដោយឡែករ​បស់​និយោជក​គឺ​មិន​តម្រូវ​ឲ្យ​កាត់​ប្រាក់ខែ​ឈ្នួល​ពី​ កម្មករនិយោជិត​ឡើង៕

No comments: