Friday, January 13, 2012

មូល​និធិ​អភិវឌ្ឍន៍​បច្ចេក​វិទ្យា​ផ្តល់​ប្រាក់​ដើម្បី​ពង្រឹង​សហគ្រាស​ធុន​តូច ​និង​មធ្យម​នៅ​កម្ពុជា​

ថ្ងៃទី១១-០១-២០១២: ដកស្រង.bayontv

ភ្នំពេញ៖ តាម​រយៈ​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី ​ADB ក្រោម​គម្រោង​មូល​និធិ​អភិ

វឌ្ឍន៍​បច្ចេក​វិទ្យា​( Techno​logy Development Fund-TDF ) អគ្គនាយក​ឧស្សាហ​

កម្ម នៃ​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាម​ពល បាន​ជូនដំណឹង​ដល់​ម្ចាស់​រោង​ចក្រ​-​សិប្បកម្ម និង​  សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​គោល​បំណង​បង្កើន​ភាពប្រ

កួតប្រជែង​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ( SMEs ) ឲ្យ​មាន​ភាព​ប្រកួត​ប្រជែង​កាន់​តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា និង​  ការ​ណែ​នាំ​អំពី​ប្រព័ន្ធ​គ្រប់​គ្រង​លំដាប់​ថ្នាក់​ពិភព​លោក​។ សេចក្ដីជូនដំណឹង​ដែលទទួល

បាន​នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១២ បាន​ឲ្យ​ដឹងថា មូលនិធិ​អភិ​វឌ្ឍន៍​បច្ចេក

វិទ្យា ( TDF ) គឺជា​គម្រោង​សាកល្បង ដែល​ធ្វើឡើង​រួមគ្នា ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ក្រសួង​ឧស្សាហកម្ម រ៉ែ និង ​ថាមពល ក្នុង​គោលបំណង​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​(SMEs) ដែល​ស្ថិតនៅក្នុង​វិស័យ​កែច្នៃ​ម្ហូប​អាហារ ដោយ​ជួយ​ពួក​គេ​ឲ្យ​មាន​ភាព​ប្រកួតប្រជែង​កាត់​តែ​ប្រសើរឡើងតាមរយៈ​ការ​ អភិវឌ្ឍ​បច្ចេកវិទ្យានិង​ការ​ណែ​នាំ​អំពី​ប្រព័ន្ធ

គ្រប់គ្រង​លំដាប់ថ្នាក់​ ពិភពលោក​ ។   មូលនិធិ​នេះជា​មូលនិធិ​គ្មាន​សំណងដែល​នឹងត្រូវ​ផ្ដល់​ដល់​គម្រោង​របស់​  SMEs ណា​ដែល​មាន​​​លក្ខណៈសម្បត្តិគ្រប់

គ្រាន់​។ មូលនិធិ​នេះ នឹងត្រូវ​ផ្ដល់ជូន​តាម​លក្ខណៈ​ទូទាត់​ ជា​ដំណាក់​កាល ដែល​អាច​ផ្ដល់ជូន​ថវិកា​ចាប់ពី ៥.០០០ ដល់ ៣០.០០០​ដុល្លារ​អាមេរិក ដោយ​សហគ្រាស​ធុន​តូច និង ​មធ្យមត្រូវ​រួមចំណែក​បដិភាគ​យ៉ាងតិច​បំផុត ៥០% នៃ​ការចំណាយ​លើ​គម្រោង​នេះ​។ពិសេស​ជាងនេះទៅទៀត  មូលនិធិ​អភិវឌ្ឍន៍​បច្ចេកវិទ្យា នឹង​ផ្ដល់ជូន​សហគ្រាស​ណាដែល​មាន​​ម្ចាស់ ឬ​ អ្នកគ្រប់គ្រង​ជា​ស្ដ្រី​តាម​កូតា ៤០-៤៥% ​ ។​សេចក្ដីជូនដំណឹង​ដដែល​បញ្ជាក់ថា ម្ចាស់​រោងចក្រ​-​សិប្បកម្ម និង​ សហគ្រាស​ធុន​តូច និង​មធ្យម​​​​​ទាំងអស់​ដែល​ចង់​ទទួលបាន​ជំនួយ​គាំទ្រ​ពី​មូលនិធិ​អភិវឌ្ឍន៍​ បច្ចេកវិទ្យា មក​ទទួលយក​ឯកសា​រ​ពាក្យស្នើសុំ​នៅ​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មាធិការ​សហ​គ្រាស​ធុន​តូច និង​ មធ្យម​SMEs ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ  ហើយ​ពាក្យ​ស្នើសុំ​វិញ  គឺ​ចាប់ផ្តើម

ដាក់តាំងពី​ថ្ងៃទី​៣​រហូតដល់​ថ្ងៃទី​២០ខែមករា ឆ្នាំ​២០១២ ជា​កំណត់​ ៕

No comments: