ថ្ងៃទី១១-០១-២០១២: ដកស្រងbayontv
ភ្នំពេញ៖ តំណាងអង្គការមូលនិធិ អាស៊ីប្រចាំនៅកម្ពុជាលោកហ្គាវិន ឌ្រីដបានគាំទ្រគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញផលិត ស្រូវ និងការនាំចេញអង្ករឲ្យបាន១លានតោនក្នុងមួយឆ្នាំ។ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសលោក ហ្គាវិន ឌ្រីដ ចូលជួបសំដែងការគួរសម និងពិភាក្សាការ
ងារជាមួយរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម លឹម គានហោ នៅទីស្តីការក្រសួងកាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១២ ស្ដីពីគោលនយោ
បាយ ជំរុញផលិតស្រូវនិងការនាំចេញអង្ករឲ្យគ្រប់មួយលានតោនក្នុងមួយ ឆ្នាំ។
ក្នុងកិច្ចជំនួបពិភាក្សានោះ លោក ហ្គាវិន ឌ្រីដ បានគាំទ្រនូវគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញផលិតកម្មស្រូវ និងនាំអង្ករចេញ ហើយមូលនិធិអាស៊ី ឯកភាព និងធ្វើតាមដើម្បីជួយលើកកម្ពស់កិច្ចខិតខំប្រឹងប្រែង រប
ស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងវិស័យកសិកម្ម និងការនាំចេញអង្ករ។ ឯកឧត្តម
លឹម គានហោ មានប្រសាសន៍ថា លោកអរគុណដល់មូលនិធិនេះ ដែលបច្ចុ
ប្បន្ន បានគាំទ្រនូវនយោបាយនាំស្រូវ-អង្ករចេញ ក្រសួងធនធានទឹក ក៏ទទួល
បានគ្រឿងចក្រ ធុនធ្ងន់ និងរថយន្ដចំនួន ១១៤ គ្រឿង ប្រើប្រាស់២៤ខេត្ត-ក្រុង គ្រឿងចក្រទាំងនេះ ជាជំនួយឥតសំណង់របស់រាជរដ្ឋាភិបាលជប៉ុន ក្នុងកម្ម
វិធីកែលម្អស្ថានភាពទប់ ស្ដាត់គ្រោះធម្មជាតិ ដែលបង្កឡើងដោយការប្រែ
ប្រួលអាកាសធាតុ។ គ្រឿងចក្រទាំងនេះ ប្រើប្រាស់ជីកប្រឡាយថ្នាក់ ទី១ ថ្នាក់ទី២ទាញយកទឹកប្រើប្រាស់ឲ្យអស់លទ្ធភាពទឹក៕
No comments:
Post a Comment