ថ្ងៃទី១១-០១-២០១២: ដកស្រង bayontv
ភ្នំពេញ៖ មន្រ្តីពន្ធដារនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ក្តីរំពឹងថា ចំណូលបានមកពីការប្រមូលពន្ធអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ក្នុង
ឆ្នាំ២០១២ នេះ នឹងមានការ កើនឡើងបន្ថែមទៀត បន្ទាប់ពីក្រុមមន្រ្តីពន្ធដារទទួលបានលទ្ធផលតាមការគ្រោងទុក ចំពោះការប្រមូលពន្ធអចលនទ្រព្យ
នៅលើកដំបូងក្នុងឆ្នាំ២០១១កន្លងទៅ ។ លោកអោម ចនប្រធាននាយកដ្ឋានច្បាប់ វិវាទ និងស្ថិតិនៃអគ្គនាយកដ្ឋានពន្ធដារ ចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នៅថ្ងៃអង្គារទី១០ ខែមករានេះថា ការបង់ពន្ធអចលនទ្រព្យក្នុងប្រទេសកម្ពុជា នៅឆ្នាំ ២០១១ គឺមានចំនួន ១១៣.៨០០ (១ សែន ១ ម៉ឺន៣ពាន់៨០០អចលនទ្រព្យ) ដោយនាំចំណូលជូនជាតិបានចំនួនប្រហែលជា ១២ លាន ដុល្លារអាមេរិក ។ លោកអោម ចនអះអាងថា ម្ចាស់អចលនទ្រព្យដែលបានបង់ពន្ធក្នុងឆ្នាំ២០១១ មានចំនួនយ៉ាងច្រើន ហើយចំនួននោះ គឺបានប្រហាក់ប្រហែលតាមផែនការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ លោក អោម ចនក៏បានបង្ហាញនូវជំនឿជឿជាក់របស់លោកថា ចំណូលនៃការប្រមូលពន្ធអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២ នេះ នឹងមានការកើនឡើងបន្ថែមទៀត ក៏ប៉ុន្តែលោកពុំទាន់ហ៊ានសន្និ
ដ្ឋានថានឹងកើនឡើងចំនួនប៉ុន្មានភាគរយនោះទេ បើប្រៀបធៀបនឹងការប្រមូ
លពន្ធអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១១ កន្លងទៅ ។ជា
បន្តទៅទៀតនោះ លោកប្រធាននាយកដ្ឋានច្បាប់ វិវាទ និង ស្ថិតិរូបនេះ ក៏បាន
ជម្រុញឲ្យម្ចាសអចលនទ្រព្យដែលជាប់កាតព្វកិច្ចបង់ពន្ធទាំងឡាយត្រូវធ្វើការ
បង់ពន្ធឲ្យបានរួសរាន់ ដោយ លោកពន្យល់លាយឡំនឹងការព្រមានយ៉ាងដូច្នេះ
ថា:ប្រទេសកម្ពុជា បានកំណត់អំពីការយកពន្ធលើអចលនទ្រព្យ ដោយដាក់
បញ្ចូលនៅក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១០ កន្លងទៅ ហើយបើយោងតាមច្បាប់នេះ ពន្ធដែល ត្រូវប្រមូលពីអចលនទ្រព្យដែលសំដៅ
ដល់ដី ផ្ទះ អគារ និង សំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដី នោះ គឺតម្រូវតែលើអចលនទ្រព្យណាដែលមានតម្លៃលើសពី ១០០ លានរៀលប៉ុណ្ណោះ ហើយពន្ធ នេះ ត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១ ភាគរយលើតម្លៃអចលនទ្រព្យ។បើយោ
ងតាមច្បាប់ដដែលនេះ បានឲ្យដឹងថា ពន្ធនេះត្រូវបានលើកលែងចំពោះ អច
លនទ្រព្យមួយចំនួន មានដូចជាអចលនទ្រព្យដែលជាដីធ្លីកសិកម្ម អចលនទ្រ
ព្យដែលជា កម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬ ស្ថាប័នរាជរដ្ឋាភិបាល និង អចល
នទ្រព្យជាកម្មសិទ្ធិរបស់ បេសកកម្មការទូត ឬ កុងស៊ុលបរទេសជាដើម៕
No comments:
Post a Comment