ថ្ងៃទី១១-០១-២០១២: ដកស្រង kohsantepheapdaily
ខេត្តកំពត ៖ ជនសង្ស័យពីរនាក់ត្រូវបាននគរបាលយុត្តិធម៌ក្រុងកំពត នៃអធិការដ្ឋាននគរបាលក្រុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នង ការដ្ឋាននគរបាលខេត្ត នៅរសៀលថ្ងៃទី១០ មករា ២០១២ ពីបទប្រព្រឹត្តអំពើហិង្សាប្លន់ទៅលើជនរងគ្រោះ ។
យោងតាមពាក្យបណ្តឹងរបស់ពីជនរងគ្រោះឈ្មោះអ៊ឹង ឆាវ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអម្ពិល ក្រុងកំពត បានដាក់ពាក្យបណ្តឹ
ងទៅអធិការដ្ឋាននគរបាលក្រុងដោយរៀបរាប់ ថា កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី៩ មករា ២០១២ មានជនសង្ស័យពីរនាក់ ម្នាក់កាន់ម៉ាឡេត ម្នាក់កាន់ដំបង បានសំឡុតគំរាមឱ្យខ្លួនប្រគល់ទូរស័ព្ទ និងលុយដែលមាននៅខ្លួនប៉ុន្មានទាំងប៉ុន្មាន ប្រគល់ឱ្យគេទាំងអស់ ។ ក្រោយពីមានពាក្យបណ្តឹងពីជនរងគ្រោះសមត្ថកិច្ចក៏បានស្រាវជ្រាវ ចាប់បានជនសង្ស័យពីរនាក់ ដើម្បីសួរនាំនៅអធិការដ្ឋានក្រុង ។ជនសង្ស័យបានឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពដូចការចោទមែន ។ ប៉ុន្តែជនរងគ្រោះប្រគល់ឱ្យតែទូរស័ព្ទដៃម៉ាក KOKIA ស៊ីមពីរមួយគ្រឿង ប៉ុណ្ណោះចំពោះលុយដែលជននេះគំរាមទារយកជនរងគ្រោះពុំបានឱ្យ ទេ ។ សមត្ថកិច្ចនគរបាលក្រុងមួយរូបបានប្រាប់កោះសន្តិភាពថា ជនសង្ស័
យមិនមែនមានតែបក្សពួកពីរនាក់នេះទេ គឺបក្សពួករបស់ពួកគេមានពីរទៅបីនាក់ទៀត ដែលសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ។ ជនសង្ស័យទាំងពីរនាក់១-
ឈ្មោះម៉េង ម៉ាន់ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកំពង់កណ្តាល ឃុំជុំគ្រឿង ស្រុកទឹកឈូ ទី២-ឈ្មោះង៉ែត ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ។ជនទាំងពីរនេះត្រូវបាន
កម្លាំងសមត្ថកិច្ចនគរបាលក្រុងភ្ជាប់ សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តនៅវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១០ មករា ឆ្នាំ២០១២ នេះ ដើម្បីចាត់ការតាមនីតិវិធី ៕
No comments:
Post a Comment