Friday, January 13, 2012

​ប្រកាសអាសន្ន​ស៊ូណាមី​​លុបចោល​វិញ​​នៅ​ឥណ្ឌូណេស៊ី​​​ក្រោយ​រញ្ជួយ​ដី​​​ខ្លាំង​មួយ

ថ្ងៃទី១១-០១-២០១២: ដកស្រង kohsantepheapdaily
​​

រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ី​​​​បានលុបចោល​​​ការ​ ប្រកាសអាសន្ន​​ស៊ូណាមី ​កាលពីយប់ថ្ងៃទី​​​​១០ មករា ក្រោយ​​ការ​រញ្ជួយដី​​មាន​កម្លាំង​​​​៧,៣រីស្ទ័រ ក្នុង

ដែន​ទឹក​នៃកោះ​ស៊ូម៉ាត្រា​។ យោងតាម​​មជ្ឈមណ្ឌល​​​សិក្សា​​​​ការរញ្ជួយដី​​​​អា

មេ​រិក ​USGS ថា ការរញ្ជួយដី​នេះកើត​មាន​ក្នុង​​​​​មហាសមុទ្រ​ឥណ្ឌា​​នាវេលា

ម៉ោង​​​​២​និង​​​ ៣៧​នាទី​​​រំលងអធ្រាត្រ​​ម៉ោងក្នុងស្រុក នៅ​កន្លែង​មួយ​​ចម្ងាយ​​៤

 

២០​គីឡូម៉ែត្រ ​​​ភាគនិរតី​​ទីក្រុង​​​បាន​ដា​អាសេ ។ ចំណុច​កណ្តាល​​របស់​វា​​​ស្ថិត

នៅ​​ជម្រៅ​​២៩គីឡូម៉ែត្រ ​​ក្រោមដី ។ ​នៅ​ទីក្រុង​​បាន​ដា អាសេ ស្ថិតនៅ​​ចុង​​​ខាងជើង​​កោះស៊ូម៉ាត្រា មាន​ភាពជ្រួល​ច្របល់​​​ពេលមានការ​​​ប្រកាសអាសន្ន​​

ស៊ូ​ណាមី ​​ក្រោយ​ការ​រញ្ជួយដី​ដ៏ខ្លាំង​នេះ​។ ​​ប្រជាជន​​នាំគ្នា​​​​ប្រញាប់ប្រញាល់​​​រត់​ចាកចេញ​ ពីអគារ​ទាំង​ឡាយ ។ ប្រជាជន​នៅតែមានអារម្មណ៍​​នឹកឃើញ​​​ស៊ូណា

មី​យ៉ាង​សែន​​ទារុណ​កាលពីខែ​ធ្នូ ឆ្នាំ​​២០០៤ ​ក្រោយ​ការរញ្ជួយ​ដី​​​ខ្លាំង​មួយក្នុង

ដែន​ទឹក​​​ខេត្តអាសេ បណ្តាល​ឱ្យ​មនុស្សស្លាប់​​ជាង​​​​២២៥.០០០​នាក់ ​​នៅ​គ្រប់​ទី​កន្លែង​ស្ថិត​​នៅ​ជាប់​​មហាសមុទ្រ​​​ឥណ្ឌា ក្នុង​នោះ​​មនុស្សជិត​​​​១៧០.០០០​​ពាន់​នាក់​​ស្លាប់ ក្នុង​ខេត្ត​អាសេ ​​របស់​​ឥណ្ឌូណេស៊ីតែមួយគត់ ។​ ពុំទាន់​មាន​​​សេចក្តី

រាយការណ៍​​​ពីជនរង​គ្រោះ​​​​ ឬ​ការខូចខាត​​​នានា​នៅឡើយ​​​ក្រោយ​ការ​រញ្ជួយ​​ដី​ខ្លាំងនេះ ៕​

No comments: