រាជធានីភ្នំពេញ ៖ ប្រទេសកម្ពុជាត្រៀមខ្លួនក្លាយជាមជ្ឈមណ្ឌលបច្ចេក
វិទ្យាព័ត៌មាន(IT) ដ៏សំខាន់មួយដែលតភ្ជាប់បណ្ដាប្រទេសនានានៅក្នុងស
មាគមអាស៊ានមិនលើសពីឆ្នាំ២០១៥នោះឡើយនេះបើតាមការឲ្យដឹងរប
ស់ក្រុមហ៊ុនផ្ដល់សេវាសារគមនាគមន៍ឈានមុខគេមួយនៅកម្ពុជា។យោងតាមក្រុមហ៊ុន Ezecom ស្ថានភាពភូមិសាស្ត្ររបស់កម្ពុជាដែលនៅចំបេះដូង
របស់អាស៊ាន ធ្វើឲ្យប្រទេសនេះស្ថិតនៅចំទីតាំងដ៏ល្អបំផុត ដើម្បីទទួលបាន
ផលប្រយោជន៍ពីផែនការ មេ ICT (បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា) ឆ្នាំ២០១៥ របស់អង្គការតំបន់មួយនេះ។កម្ពុជាក៏នឹងដើរតួនាទីចម្បងមួយនៅ
ក្នុងការតភ្ជាប់បណ្ដាប្រទេសនានានៅក្នុងតំបន់ឥណ្ឌូចិនផងដែរ។ ផែនការនោះ រួមមានការចែងអំពីការបង្កើត’ច្រករបៀងអ៊ីនធើរណេតឥតប្រើខ្សែនៅទូទាំងអាស៊ាន ព្រមទាំងគំនិតផ្ដួចផ្ដើមដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធនធាន ICT នៅក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។អគ្គនាយកក្រុមហ៊ុន Ezecom
លោកផូល ប្លង់ស៍-ហ័រហ្គែន (Paul Blanche-Horgan) មានប្រសាសន៍ដូច្នេះថា «ប្រទេសកម្ពុជាបាន តភ្ជាប់បណ្ដាញជាមួយប្រទេសថៃ វៀតណាម និងឡាវ ដែលនៅជិតខាងរួចជាស្រេចហើយ។ ជាងនេះទៅទៀត កម្ពុជាក៏ត្រូវបានភ្ជាប់ជាមួយបណ្ដាប្រទេសនៅលើពិភពលោកតាមរយៈច្រកទ្វារ អ៊ីនធើរណេតអាស៊ី
អាមេរិក»។លោកប្លង់ស៍-ហ័រហ្គែន បន្ថែមថា «ជាមួយនឹងការតភ្ជាប់បណ្ដាញទាំងនេះ កម្ពុជានឹងដើរតួនាទីដ៏ចម្បងនៅក្នុងការជួយសមាគមអាស៊ានសម្រេច
បាននូវគោលដៅ ICT ឆ្នាំ២០១៥ របស់ខ្លួន»។សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលមានសមាជិក១០ប្រទេស បានបញ្ចេញផែនការមេ ICT ឆ្នាំ២០១៥ (គោលដៅឆ្នាំ២០១៥) របស់ខ្លួននៅឯកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍ និង IT អាស៊ានលើកទី១០(TELMIN លើកទី១០) នៅក្នុងទីក្រុងកួឡាឡាំពួរកាលពីឆ្នាំកន្លងទៅ។ ផែនការនេះដាក់ចេញនូវយុទ្ធសាស្ត្រវិស័យ ICT របស់អាស៊ាន ក្នុងគោលបំណងប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា ដើម្បីជួយដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។យោងតាមលោកប្លង់ស៍-ហ័រហ្គែន ការ បង្កើតច្រករបៀងអ៊ីនធើរណេត
ឥតប្រើខ្សែ’នៅទូទាំងតំបន់អាស៊ាន អាចបង្កើតការងារថ្មីបន្ថែមទៀតសម្រាប់
ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់នៅ កម្ពុជា។ ជាមួយគ្នានេះ វិនិយោគទុនអន្តរជាតិក៏នឹងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ពីព្រោះក្រុមហ៊ុនដែលផ្ដល់សេវា IT នឹង’មករកស៊ី’នៅក្នុងប្រទេសកម្ពុជា។លោកប្លង់ស៍-ហ័រហ្គែន មានប្រសាស
ន៍ថា«ជាមួយនឹងការតភ្ជាប់បណ្ដាញនេះ ការសន្ទនា និងកិច្ចព្រមព្រៀងឆ្លង
ដែននឹងកើតមានឡើង ដែលនឹងវិវឌ្ឍទៅជាក្រុមហ៊ុន និងការងារ។ សហគ្រា
សខ្នាតតូច និងមធ្យម (SMEs)នឹងទទួលបានផលប្រយោជន៍យ៉ាងប្រាកដ ខណៈដែលការតភ្ជាប់បណ្ដាញក្នុងតំបន់ចាប់ផ្ដើមបើកចំហទីផ្សារ និងឱកាស
នៅក្នុងតំបន់»។ លោកបាន បន្ថែមថា ជាពិសេសយើងនឹងឃើញមជ្ឈមណ្ឌលឆ្លើយទូរស័ព្ទ និងមជ្ឈមណ្ឌលប្រតិបត្តិការធុរកិច្ចត្រូវបានបង្កើតឡើងជាហូរហែ។ក្រុមហ៊ុន Ezecomដែលមានខ្សែកាបអុបទិកគ្របដណ្ដប់ ៩៩%នៃប្រទេសកម្ពុជារួចជាស្រេចហើយនោះ ថ្មីៗនេះបានទិញយកក្រុមហ៊ុនខ្សែកាបអុបទិក Telcotec ។ ក្រុមហ៊ុននេះ ក៏កំពុងផ្ដល់សេវាតភ្ជាប់បណ្ដាញតាមខ្សែកាបអុបទិកនៅជុំវិញពិភពលោកស្រាប់ដែរ។Ezecom ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ ហើយចាប់តាំងពីពេលនោះមក បានក្លាយជាក្រុមហ៊ុនផ្ដល់សេវាគមនាគមន៍ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ Ezecom ផ្ដល់ សេវាខ្សែកាបអុបទិក WIMAX, ADSL និង ដំណោះស្រាយលើអីុនធើរណេតដល់ក្រុមហ៊ុន និងអតិថិជននៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងផ្ដល់សេវាទិន្នន័យល្បឿនលឿន ដល់គ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា នៅ ត្រឹមឆ្នាំ២០១៥៕
របស់អាស៊ាន ធ្វើឲ្យប្រទេសនេះស្ថិតនៅចំទីតាំងដ៏ល្អបំផុត ដើម្បីទទួលបាន
ផលប្រយោជន៍ពីផែនការ មេ ICT (បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា) ឆ្នាំ២០១៥ របស់អង្គការតំបន់មួយនេះ។កម្ពុជាក៏នឹងដើរតួនាទីចម្បងមួយនៅ
ក្នុងការតភ្ជាប់បណ្ដាប្រទេសនានានៅក្នុងតំបន់ឥណ្ឌូចិនផងដែរ។ ផែនការនោះ រួមមានការចែងអំពីការបង្កើត’ច្រករបៀងអ៊ីនធើរណេតឥតប្រើខ្សែនៅទូទាំងអាស៊ាន ព្រមទាំងគំនិតផ្ដួចផ្ដើមដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធនធាន ICT នៅក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន។អគ្គនាយកក្រុមហ៊ុន Ezecom
លោកផូល ប្លង់ស៍-ហ័រហ្គែន (Paul Blanche-Horgan) មានប្រសាសន៍ដូច្នេះថា «ប្រទេសកម្ពុជាបាន តភ្ជាប់បណ្ដាញជាមួយប្រទេសថៃ វៀតណាម និងឡាវ ដែលនៅជិតខាងរួចជាស្រេចហើយ។ ជាងនេះទៅទៀត កម្ពុជាក៏ត្រូវបានភ្ជាប់ជាមួយបណ្ដាប្រទេសនៅលើពិភពលោកតាមរយៈច្រកទ្វារ អ៊ីនធើរណេតអាស៊ី
អាមេរិក»។លោកប្លង់ស៍-ហ័រហ្គែន បន្ថែមថា «ជាមួយនឹងការតភ្ជាប់បណ្ដាញ
បាននូវគោលដៅ ICT ឆ្នាំ២០១៥ របស់ខ្លួន»។សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលមានសមាជិក១០ប្រទេស បានបញ្ចេញផែនការមេ ICT ឆ្នាំ២០១៥ (គោលដៅឆ្នាំ២០១៥) របស់ខ្លួននៅឯកិច្ចប្រជុំរដ្ឋមន្ត្រីទូរគមនាគមន៍ និង IT អាស៊ានលើកទី១០(TELMIN លើកទី១០) នៅក្នុងទីក្រុងកួឡាឡាំពួរកាលពីឆ្នាំកន្លងទៅ។ ផែនការនេះដាក់ចេញនូវយុទ្ធសាស្ត្រវិស័យ ICT របស់អាស៊ាន ក្នុងគោលបំណងប្រើប្រាស់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា ដើម្បីជួយដល់ការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ឥតប្រើខ្សែ’នៅទូទាំងតំបន់អាស៊ាន អាចបង្កើតការងារថ្មីបន្ថែមទៀតសម្រាប់
ពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់នៅ កម្ពុជា។ ជាមួយគ្នានេះ វិនិយោគទុនអន្តរជាតិក៏នឹងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ពីព្រោះក្រុមហ៊ុនដែលផ្ដល់សេវា IT នឹង’មករកស៊ី’នៅក្នុងប្រទេសកម្ពុជា។លោកប្លង់ស៍-ហ័រហ្គែន មានប្រសាស
ន៍ថា«ជាមួយនឹងការតភ្ជាប់បណ្ដាញនេះ ការសន្ទនា និងកិច្ចព្រមព្រៀងឆ្លង
ដែននឹងកើតមានឡើង ដែលនឹងវិវឌ្ឍទៅជាក្រុមហ៊ុន និងការងារ។ សហគ្រា
សខ្នាតតូច និងមធ្យម (SMEs)នឹងទទួលបានផលប្រយោជន៍យ៉ាងប្រាកដ ខណៈដែលការតភ្ជាប់បណ្ដាញក្នុងតំបន់ចាប់ផ្ដើមបើកចំហទីផ្សារ និងឱកាស
នៅក្នុងតំបន់»។ លោកបាន បន្ថែមថា ជាពិសេសយើងនឹងឃើញមជ្ឈមណ្ឌលឆ្លើយទូរស័ព្ទ និងមជ្ឈមណ្ឌលប្រតិបត្តិការធុរកិច្ចត្រូវបានបង្កើតឡើងជាហូរហែ។
No comments:
Post a Comment