ថ្ងៃទី១២-០១-២០១២: ដកស្រង kpt-news
កែប ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកបុរសជាកូនក៏ត្រូវទទួលរងរបួសផងដែរដោយសារជិះម៉ូតូបុក បង្គោលផ្លាកសញ្ញាសម្គាល់ផ្លូវ។
គ្រោះថ្នាក់នេះបន្ទាប់ពីកើតឡើង ត្រូវបានកូនបង្កើតរបស់បុរសរងគ្រោះ ប្រាប់ឲ្យដឹងថា ពីរនាក់ឪពុកនិងកូនធ្វើដំណើរតាំងពីនាយមកដល់អាយដើម្បីយក សំបុត្រអាពាហ៍ពិពាហ៍ទៅបញ្ជាក់ពីអាជ្ញាធរនៅផ្ទះខាងស្រី ស្ថិតក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ប៉ុន្តែមិនទាន់ដល់គោល
ដៅផងស្រាប់តែមកជួបរឿងអកុសលបែបនេះតែម្តង។គ្រោះថ្នាក់ដ៏រន្ធត់នេះបានកើតឡើងត្រង់ចំណុចខាងជើងវត្តភ្នំលាវ ចម្ងាយប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីវេលាម៉ោង ១៦
និង២០នាទីល្ងាច ថ្ងៃទី១១ខែមករា ឆ្នាំ២០១២ លើកំណាត់ផ្លូវលេខ១៣.៣២ ភ្នំលាវ -ព្រែកចាក ។លោកវរសេនីយ៍ត្រី ផូយ ប៊ុនធីនាយរងការិយាល័យចរា
ចរណ៍ខេត្តកែបបានប្រាប់កម្ពុជាថ្មីឲ្យដឹងថាបុរស ដែលស្លាប់ដោយសារជិះ
ម៉ូតូបុកបង្គោលបង្ហាញផ្លូវ ឈ្មោះ ចាប ចៀន ភេទប្រុស អាយុ៥៥ឆ្នាំ រីឯកូនប្រុសរួមដំណើរជាមួយ ឈ្មោះ ផុន ប្រុស អាយុជាង២០ឆ្នាំ។ទាំង២នាក់
មានទីលំនៅ ភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត។ លោក ផូយ ប៊ុនធី បានប្រាប់ទៀតថា បុរសរងគ្រោះនិងកូនប្រុសជិះម៉ូតូ១គ្រឿងម៉ាកសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ ២០០៩ពាក់ស្លាកលេខកំពត១សេ៨៨៦១ធ្វើដំណើរក្នុងទិស
ដៅពីជើងទៅត្បូងដោយប្រើ ល្បឿនហួសកំរិត លុះមកដល់ចំណុចគ្រោះថ្នាក់
ដែលជាកន្លែងផ្លូវកោងទំនងជាបុរសរងគ្រោះកាច់ ចង្កូតមិនទាន់ទើបជ្រុលទៅបុកជាមួយបង្គោលសម្គាល់សញ្ញាផ្លូវកោង ទាំងកំរោល បណ្តាលឲ្យបុរសរង
គ្រោះប្រកាចស្លាប់ភ្លាមៗតែម្តង ហើយក្នុងខណៈនោះកូនប្រុសដែលរួមដំណើរគ្រាន់តែរបួសមធ្យមប៉ុណ្ណោះ។បើតាមការឲ្យដឹងពីកូនប្រុសបង្កើតរបស់ជនរង
គ្រោះដែលស្ថិតក្នុងហេតុការណ៍នេះដែរបានប្រាប់ឲ្យដឹងថា មុនពេលកើត
ហេតុខ្លួននិងឪពុកបានជិះម៉ូតូមកពីលំនៅដ្ឋាន គោលបំណងយកសំបុត្រអាពា
ហ៍ពិពាហ៍ទៅ បញ្ជាក់នៅផ្ទះខាងស្រី ដែលស្ថិតនៅក្បែរវត្តដូនបុណ្យ ក្នុងឃុំស្វាយទងខាងត្បូងស្រុកកំពង់ត្រាច ខេត្តកំពត ។ប្រភពពីកូនប្រុសជនរងគ្រោះ
បានឲ្យដឹងផងដែរថា កាលពីចេញដំណើរពីផ្ទះខ្លួនជាអ្នកបើកបរម៉ូតូរហូតតែមកដល់ពាក់ កណ្តាលផ្លូវជនរងគ្រោះជាឪពុកបានសុំបើកវិញម្តង ហើយការ
បើកបរនេះឪពុក ខ្លួនមិនសូវជាស្ទាត់ជំនាញនោះទេ ទើបខ្លួនជាកូនឧស្សាហ៍កេះខ្នងឪពុកកុំឱ្យបើកលឿនពេក ប៉ុន្តែពេលមកដល់ចំណុចកើតហេតុមិនដឹងជាដូចម្តេចស្រាប់តែជនរងគ្រោះជា ឪពុកជ្រុលចង្កូតទៅបុកនឹងបង្គោលបង្ហា
ញផ្លូវយ៉ាងពេញទំហឹងតែម្តង ហើយក៏បានឆក់យកជីវិតគាត់ភ្លាមៗ ក្នុងមួយប៉ព្រិចភ្នែកបែបនេះ។ចំពោះហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ ក្រោយពីកើត
ឡើងប៉ូលីសចរាចរណ៍ខេត្តកែបបានមកអន្តរាគមន៍យករថយន្តសាម៉ុយប្រចាំ អង្គភាពរបស់ខ្លួនគោលបំណងមកជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ តែដោយសារឃើញបុរសចំណាស់នេះស្លាប់បាត់បង់ជីវិតទៅហើយនោះ ក៏ដឹកសពជនរងគ្រោះ ទៅកាន់លំនៅដ្ឋាន ហើយប្រគល់ទៅឲ្យក្រុមគ្រួសាររៀបចំចាត់ចែងធ្វើបុណ្យទានតាមប្រពៃណី។
មជ្ឈដ្ឋានមួយចំនួនបានលើកឡើងថា នេះជាគ្រោះអកុសលមួយដែលក្រុមគ្រួសារនេះបានទទួល ដោយអាចចាត់ទុកជាប្រផ្នូលមួយផងដែរ ព្រោះករណីគ្រោះថ្នាក់ខាងលើកើតឡើងដោយសាររត់ការឯកសារសំរាប់ពិធីរៀប អាពាហ៍ពិពាហ៍កូនប្រុសបង្កើតតែពុំទាន់បានរៀបរយផងស្រាប់តែមកជួប ហេតុការណ៍ដ៏អាក្រក់កើតឡើងយ៉ាងរន្ធត់បែបនេះតែម្តង ពិតជាគួរឲ្យសោកស្តាយបំផុត ណាមួយខានបានចូលរួមពិធីមង្គលការ កូនប្រុសស្រី ដែលនឹងត្រូវប្រព្រឹត្តិឡើងនាពេលឆាប់ៗខាងមុខនេះ៕
No comments:
Post a Comment