Friday, January 13, 2012

អគ្គី​ភ័យ​ឆេះ​ហាង​លក់ដូរ​នៅ​តាម​មាត់​សមុទ្រ​ឆ្នេរ​អូរ​ឈើទាល​ សំណាងល្អ​ពន្លត់​ទាន់​ពេលវេលា​

ថ្ងៃទី១២-០១-២០១២: ដកស្រងnokorwatcenter

ខេត្ត​ព្រះ​សីហ​នុ​ ៖​ នៅ​វេលា​ម៉ោង​ប្រមាណ​៥​ជិត​ភ្លឺ​ ថ្ងៃ​ទី​១២​ខែមករា​នេះ​ មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​តូប​លក់ដូរ​មួយ​នៅ​តាម​មាត់សមុទ្រ​ឆ្នេរ​ អូ​ឈើទាល​ តែ​សំណាងល្អ​ណាស់​មិន​បណ្តាល​ឲ្យឆេះ​រាលដាល​ដល់​តូប​អ្នក​ដ៏​ទៃ​ឡើយ​ ដោយសារ​តែ​រថយន្ត​ពន្លត់​អគ្គី​ភ​យ័រ​បស់​ស្នងការ​ដ្ខា​ន​នគរបាល​ខេត្ត​ ព្រះ​សីហ​នុ​ចំនួន​ ២​គ្រឿង​ និង​ម្ចាស់​តូប​ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ជិតខាង​បាន​ជួយ​ធ្វើ​ អន្តរាគមន៍​ទាន់​ពេលវេលា​។​
​លោក​វរសេនីយ៍ត្រី​ហ៊ឹ​ម​ សុធា​រ៉ា​នាយ​រង​ ការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​ខេត្ត​ព្រះ​សីហ​នុ​បានអោយ​ដឹង​ថា​ ៖​ក្នុង​កិច្ច​ប្រតិបត្តិការ​ពន្លត់អគ្គីភ័យ​នេះ​ ដឹកនាំ​ដោយ​លោក​វ​រះ​សេនីយ៍​ទោ​ បេ​ ស៊ីវ​ណ្ណា​ នាយការិយាល័យ​បង្ការ​និង​ពន្លត់អគ្គីភ័យ​    ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ ប៉ុន្តែ​ប្រើ​ទឹក​អស់​តែ​មួយ​ឡាន​ទេ​ភ្លើង​ក៍បាន​ថមថយ​និង​រលត់​អស់​ទៅ​ ដោយ

ពេល​នោះ​មាន​ប្រជាពលរដ្ឋ​និង​ម្ចាស់​តូប​ដែល​នៅ​ក្បែរៗ​គ្នា​ បាន​ចូលរួម​ជួយ​យ៉ាង​សស្រាក់

សស្រាំ​ផង​ដែរ​ ។​ លោក​ ហ៊ឹ​ម​ សុធា​រ៉ា​ បាន​បន្ត​ថា​ ការ​សង្គ្រោះ​អគ្គី​ភ័យ​នៅ​ពេល​នេះ​  យើង​ធ្វើ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​ល្អ​ណាស់​មិន​បណ្តាល​អោយ​ឆេះ​ រាលដាល​ដល់​តូប​ដទៃ​ឡើយ​ ពីព្រោះ​តូប​លក់ដូរ​នៅ​តាម​តំបន់​មាត់សមុទ្រ​ទាំងអស់​ រាប់រយ​តូប​សុទ្ធតែ​សឹង​ប្រក់​ស្បូវ​   ប្រសិនបើ​សង្គ្រោះ​មិន​បាន​ទាន់​ពេលវេលា​ទេ​នោះ​ នឹង​អាច​កើត​នូវ​សោក​វិនាសកម្មយ៉ាង

ធ្ងន់ធ្ងរ​មិន​ខាន​ឡើយ​។​ ក្រោយ​ពី​សង្គ្រោះ​បាន​ទាន់​ពេល​ដូចនេះ​ប្រជាពលរដ្ឋ​និង​ម្ចាស់​តូប​ ទាំងឡាយ​ ជា​ជនបរទេស​ផង​នោះ​ នាំ​គ្នា​សប្បាយ​រីករាយ​ឡើង​វិញ​ ។​​លោក​អនុសេនីយ៍ទោ

​ សុ​ខន​ ស៊ី​មន​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស​ង្គា​ត់​លេខ​៤​ ក្រុងព្រះសីហនុ​ បាន​បញ្ជាក់​ថា​៖​ តូប​នេះ​ឈ្មោះ​កល្យាណ​សាក​មាន​ម្ចាស់​ឈ្មោះ​ ហួត​ ណា​រ៉ែ​ន​ ភេទ​ស្រី​ អាយុ​ ៣២​ឆ្នាំ​ ។​ហើយ​អគ្គី​ភ័យ​នេះ​ផ្តើម​ឡើង​ពី​ការ​ផ្ទុះ​សេ​ខ្សែភ្លើង​ពីព្រោះ​ប​ ណ្តុំ​បា​រ៉ែត​ភ្លើង​ឆេះ​ខ្លោច​ទាំងអស់​តែ​មិន​មានការ​ខូចខាត​ធ្ងន់ធ្ងរ​ ទេ​ ឆេះ​តែ​ដំបូល​ស្បូវ​ប៉ុណ្ណោះ​ ៕

No comments: