Friday, January 6, 2012

កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​មនុស្ស​ស្លាប់​ដោយ​ជំងឺ​គ្រុនចាញ់​មុន​គោលដៅ​សហស្សវត្ស​

ថ្ងៃទី០៥-០១-២០១២: ដកស្រង.bayontv

ភ្នំពេញ៖ ​លោកវេជ្ជបណ្ឌិត​ច ម៉េង​ចួ ​នាយក​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​បាន​មាន​ប្រសា​សន៍​ថា​ យើង​ទទួល​បាន​ជោគជ័យ​លើ​ការ​កាត់បន្ថ

យ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​គ្រុន​ចាញ់ ​មុន​គោលដៅ​សហស្សវត្ស​ឆ្នាំ​២០១៥។
លោក​បាន​បន្ត​ថា តាម​ទិសដៅ សហស្សវត្ស​បានកំណត់​ថា ធ្វើយ៉ាងណា​កាត់

បន្ថយ​អត្រា​ស្លាប់​ក្នុងចំណោម​អ្នកជំងឺ​ដោយសារ​គ្រុនចាញ់​ ឲ្យ​បាន​ត្រឹម០,៤០

ភាគរយ​នៅក្នុង​ឆ្នាំ២០១៥ខាងមុខ។ ប៉ុន្តែ​នៅក្នុង​ឆ្នាំ ២០១១នេះ​យើង​បាន​កាត់

បន្ថយ​អត្រា​ស្លាប់​ដោយ​ជំងឺគ្រុនចាញ់​ នៅត្រឹម០,១៥ភាគរយ​ប៉ុណ្ណោះ កាលពី​ឆ្នាំ២០១០មាន០,២៥ភាគរយ ដូច្នេះ​អត្រា​ស្លាប់​ថយចុះ៤២ភាគរយ។ នេះ​មាន

ន័យថា​យើង​ទទួលបាន​ជោគជ័យ​មុន​គោលដៅ​កំណត់។ចំណែក​អ្នក​អត្រា​

ស្លាប់​ក្នុងចំណោម​ប្រជាពលរដ្ឋ ១០០០០០ដែល​បាន​កំណត់ថា ឲ្យ​បាន ០,៧៨

ភាគរយ​នៅ​ឆ្នាំ ២០១៥នោះ​ក៏​យើង​សម្រេច​បានដែរ គឺ​អត្រា​មនុស្ស​ស្លាប់មាន​ចំនួន​តែ០,៥៩ភាគរយ រីឯ​អត្រា​ជំងឺគ្រុនចាញ់​នៅ​មិនទាន់បាន​ជោគជ័យ​នៅ

ឡើយ​ទេ ប៉ុន្តែ​សង្ឃឹម​នៅ​ឆ្នាំ ២០១៥ យើង​ពិតជា​ទទួលបាន​ជោគជ័យ១០០

ភាគរយ ដែល​បច្ចុប្បន្ន​យើង​មាន​អត្រា​ជំងឺ​គ្រុន​ចា​ញ់៤,១ភាគរយ ហើយ​ទិស

ដៅ សហស្សវត្ស២ភាគរយ។ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​បាន​កំ

ណត់ថា នៅ​ឆ្នាំ ២០១៥ធ្វើយ៉ាងណា​កុំ​ឲ្យ​ការស្លាប់​ដោយសារ​ជំងឺគ្រុនចាញ់​ជា​បញ្ហា​អាទិភាព​ ឆ្នាំ២០២០ ធ្វើ​យ៉ាងណា​ឲ្យ​ជំងឺគ្រុនចាញ់​ក្លាយជា​បញ្ហា​សុខភា

ព​សាធារណៈ​ចំបង និង ឆ្នាំ២០២៥ លុបបំបាត់​ជំងឺគ្រុនចាញ់​ឲ្យ​អស់ទាំង​ស្រុង​តែម្ដង។លោក វេជ្ជបណ្ឌិត ច ម៉េង​ចួ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រ

យៈ១១ខែ ឆ្នាំ ២០១១នេះ អ្នកជំងឺ​គ្រុនចាញ់​មានការ​កើនឡើង​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ ឆ្នាំ២០១០ កន្លងទៅ ប៉ុន្តែ​អត្រា​ស្លាប់​មាន​ការថយចុះ។
លោក​បាន​លើកឡើងថារ​បាយ​ការណ៍​មក​បញ្ជាក់​ថា រយៈពេល១១ខែ ឆ្នាំ

២០១១កន្លងទៅ​ចំនួន​ករណី​ឈឺ​ដោយសារ​ជំងឺគ្រុនចាញ់​មក​ទទួល​ការព្យា

បាលនៅ​សេវា​ សាធារណៈ​មាន​ចំនួន៥៧,០៨០ ករណី និង​ស្លាប់៨៣នាក់។ ចំនួន​នេះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ២០១០ឃើញថា មាន​ករណី​ជំងឺគ្រុនចាញ់​កើនឡើង១១ភាគរយ(ឆ្នាំ២០១០មានតែ៥១,៣២៤នាក់) និង ស្លាប់មាន​ការថយចុះ៣៥ភាគរយ(ឆ្នាំ២០១០មាន១២៨នាក់)៕

No comments: