
Friday, January 6, 2012
ជនជាតិរុស្ស៊ីម្នាក់ស្លាប់ដោយសារជំងឺរលាកលំពែង
ថ្ងៃទី០៤-០១-២០១២: ដកស្រង nokorwatnews.com
ខេត្ដព្រះសីហនុៈ សេចក្ដីរាយការណ៍បានឱ្យដឹងថា ជនជាតិរុស្ស៊ីម្នាក់បានស្លាប់ បន្ទាប់ពី ម៉ូតូឌុបមួយគ្រឿងបានដឹកយក ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងព្រះសីហនុ ប៉ុន្ដែក្រុម គ្រូពេទ្យមិនអាចជួយសង្គ្រោះអាយុជីវិតរួចមក ។សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។ ប្រភពថាជនរងគ្រោះត្រូវគេដឹកតាមម៉ូតូឌុបមួយគ្រឿង ចេញពីគ្លីនិកឯកជនសេតេ ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ដែលនេះទំនងជាជនរងគ្រោះមានសភាពធ្ងន់ពេក ទើបគ្រូ ពេទ្យគ្លីនិកនេះមិនហានទទួល ទើបបញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែក ហើយស្លាប់បែបនេះ។ប្រភពព័ត៌មានពីគ្រូពេទ្យ

ប្រចាំការក្នុងមន្ទីរពេទ្យបង្អែកក្រុង ឈ្មោះ យន់ សេង បានប្រាប់សមត្ថកិច្ចថា ក្រោយពីពិនិត្យ ពិច័យជាក់លាក់រួចមកទើបរកឃើញថា ជនរងគ្រោះមានជំងឺរលាកលំពែងយ៉ាងធ្ងន់ ដូច្នេះហើយទើបក្រុមគ្រូពេទ្យគ្មាន លទ្ធភាពជួយសង្គ្រោះអាយុជីវិតបុរសជនជាតិរុស្ស៊ីរូបនេះ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment