Friday, January 6, 2012

ទម្លាក់​គល់ឈើ​ជាង​២​ពាន់​គល់​ក្នុង​តំបន់​អភិរក្ស​មេ​ពូជ​ត្រី​អន្លង់​ព្រីង​

ថ្ងៃទី០៤-០១-២០១២: ដកស្រងnokorwatnews.com

ខេត្ដតាកែវ​ ៖​ សហគមន៍​បា​ស្រែ​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​ បាន​ចុះ​អនុវត្ដ​គម្រោង​ទម្លាក់​គល់ឈើ​ជាង​២​ពាន់​គល់​នៅ​ក្នុង​តំបន់​ អភិរក្ស​ពូជ​ត្រី​ មេ​អន្លង់​ព្រីង​ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​ ជា​ពិសេស​លោក​អ៊ឹម​ ផាត​ នាយ​រង​ផ្នែក​ជលផល​អង្គរបុរី​ តំណាង​ឱ្យ​លោក​គឹ​ម​ សា​រិ​ទ្ធ​ នាយ​ខណ្ឌ​ជលផល​ខេត្ដតាកែវ​ ក៏​មាន​វត្ដមាន​ក្នុង​ឱកាស​នោះ​ដែរ​។​
​មន្ដ្រី​អាជ្ញាធរ​បាន​បញ្ជាក់​ថា​ សហ​គម​ន៍​នេះ​បាន​បង្កើត​ឡើង​ដោយ​មានការ​យកចិត្ដទុកដាក់​និង​គាំទ្រ​យ៉ាង​ ខ្លាំង​ពី​អាជ្ញាធរ​ដែនដី​។​ សហគមន៍​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អភិរក្ស​តំបន់​អន្លង់​ព្រីង​ ដើម្បី​ថែរក្សា​មេ​ពូជ​ត្រី​ការ​អភិរក្ស​ តំបន់​អន្លង់​ព្រីង​ឱ្យ​ត្រី​បង្កាច់​ពូជ​បាន​ច្រើន​ឡើង​វិញ​ដើម្បី​ឆ្លើយ​ តប​នឹង​គោ​លន​យោ​បាយ​របស់​រាជរដ្ឋាភិបាល​។​
​តាម​សំដី​របស់​លោក​អ៊ឹម​ ផាត​បាន​ឱ្យ​ដឹងផង​ដែរ​ថា​ ការ​បង្កើត​សហគមន៍​នេះ​ឡើង​មាន​ផលប្រយោជន៍​ច្រើន​ណាស់​ ពិសេស​ការ​បង្កើន​ពូជ​ត្រី​និង​បរិមាណ​ត្រី​ឱ្យ​កើតកូន​កើត​ចៅ​កាន់តែ​ សម្បូរ​បែប​សម្រាប់​បម្រើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​តំបន់​និង​ ក្រៅ​តំបន់​។​ ជា​ពិសេស​ជួយ​ឱ្យ​បងប្អូន​មាន​ជីវភាព​ធូរធារ​មានការ​ងារ​ធ្វើ​កាត់​បន្ថយ​ ភាព​ ក្រីក្រ​ចូលរួម​ចំណែក​បម្រើ​ប្រទេស​ជាតិ​បាន​មួយ​ចំណែក​ធំ​។​
​លោក​អ៊ឹម​ ផាត​ បាន​បន្ថែម​ទៀត​ថា​ សហគមន៍​នេះ​បាន​កើតឡើង​គឺ​មានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ដែល​មានការ​លះ​បង់​ ខ្ពស់​គិត​ផលប្រយោជន៍​រួម​ជា​ធំ​។​
​នា​ឱកាស​នោះ​លោក​បាន​អំពាវនាវ​ផង​ដែរ ​ដល់​បងប្អូន​ប្រកប​មុខរបរ​នេសាទ​ទាំងអស់​ សូម​កុំមក​នេសាទ​ក្នុង​តំបន់​អភិរក្ស​អន្លង់​ព្រីង​ដែល​ជា​តំបន់​ហាម​ឃាត់​ នេះ​ឱ្យ​សោះ​ដើម្បី​កុំឱ្យ​រំខាន​ដល់​ការ​បង្កាត់​មេ​ពូជ​ត្រី​ពង​និង​កូន​៕

No comments: