Friday, January 6, 2012

កោះហៅ​អ្នក​កាប់​អុស​ឲ្យ​បង់ប្រាក់​ដាក់​ខែ​

ថ្ងៃទី០៤-០១-២០១២: ដកស្រងnokorwatnews

ខេត្តកំពតៈ​ តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ ម៉ាក់​ប្រាំង​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា​ មន្ត្រីអង្គ

ការការពារ​ព្រៃឈើ​ និង​អភិរក្ស​សត្វ

ព្រៃ​នៅ​កម្ពុជា​ ប្រចាំ​ខេ​ត្ក​កំពត​ ដើរ​ជំរិ

ត​ទារប្រាក់​ ប្រជាពលរដ្ឋ​កាប់​អុស​បាត​អាង​វា​រី​អគ្គិសនី​លើ​ភ្នំ​កំចាយ​និង​ជំរិត​ ទារប្រាក់​បទល្មើស​ព្រៃឈើ​រួម​ទាំង​ផល​នេសាទ​ដឹក​តាម​រថយន្ត​ឲ្យ​បង់លុយ​ ប្រចាំខែ​។​ផ្ទុយ​ពី​ឈ្មោះ​អង្គការ​ដែល​ស​សេរ​ថា​(​ការពារ​ព្រៃឈើ​និង​ អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​)​ ។​​ជាក់ស្តែង​នៅ​ថ្ងៃ​ទី​៣​ខែមករា​ឆ្នាំ ​ ២០១២​ ក្រុម​មន្ត្រី​អង្គការ​បាន​

ឲ្យ​នគរបាល​ប៉ុស្តិ៍​ ឃុំ​ ម៉ាក់​ប្រាំង​ស្រុក​ទឹកឈូ​កោះហៅ​អ្នកមាន​ម៉ាស៊ីន​យន្ត​និង​ប្រជាពលរដ្ឋ​កាប់ ​អុស​បាត​អាង​វា​រី​អគ្គី​ស​នី​ដែល​ចិន​អនុញ្ញាត​ឲ្យ​ចូល​កាប់​អុស​នោះ​ តំរូវ​បង់ប្រាក់​ប្រចាំខែ​ ក្នុង​ម៉ាស៊ីន​មួយ​គ្រឿង​ សំរាប់​មួយ​ខែ​ ១០.០០០០​រៀល​ និង​ប្រជាពលរដ្ឋ​កាប់​អុស​ពុះ​លក់​ម្នា

ក់​៦០.០០០​ រៀល​បើ​មិន​ព្រម​បង់ប្រាក់​ប្រចាំខែ​ឲ្យ​មន្ត្រី​អង្គការ​ប្រចាំ​ខេត្តកំពត​ នេះ​ទេ​ត្រូវធ្វើ​កិច្ចសន្យា​ជាមួយ​អង្គការ​បញ្ឈប់​សកម្មភាព​ឡើង​កាប់​អុស​ បាត់​អាង​វា​រី​អគ្គី​ស​នី​លើ​ភ្នំ​កំចាយ​ទៀត​។​  សកម្មភាព​និង​ទ​ង្វើ​ ទាំងអស់​ខាងលើ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរ​ដ្ន​ក្រីក្រ​

ដែល​ ប្រកបរ​បរកាប់​អុស​បាត​អាង​វា​រី​អគ្គី​ស​នី​លើ​ភ្នំ​កំចាយ​ មានការ​ក្តៅ​ ក្រហាយ​ចំពោះ​អង្គ

ការ​មួយ​នេះ​ សូ​ម្បី​តែ​ក្រុមហ៊ុន​ចិន​អនុញ្ញាត​ឲ្យ​ ប្រជាពលរដ្ឋ​ឡើង​យក​អុស​ ដើម្បី​សំអាត​បាត​អាង​កុំ​ឲ្យ​មាន​បញ្ហា​ នៅ​ពេល​បង្ហូរទឹក​តំណើរការ​ម៉ាស៊ីនភ្លើង​។​ម្យ៉ាងទៀត​ប្រជាពលរដ្ឋ​បាន​ បញ្ជាក់​បន្ថែម​ថា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក្រុម​មន្ត្រី​អង្គការ​មួយ​ នេះ​បាន​បំផុស​ឲ្យ​ប្រជាពលរ

ដ្ឋ​ណា​ដែល​មាន​បំណង​ចង់​ចូល​ធើ្វ​ការ​ជាមួយ​ អង្គការ​ត្រូវ​បង់ប្រាក់​មួយ​នាក់​សំរាប់​មន្ត្រី​ធម្មតា​៣០០​ដូ​ល្លា​រអា​ មេ​រិច​បើ​តំណែង​ជា​ប្រធាន​ក្រុម​តំលៃ​២០០០​ដូ​ល្លារ​ព្រោះ​តំណែង​ប្រធាន​ ក្រុម​ប្រាក់​១០០០​ដូ​ល្លារ​។​ ​បើ​តាម​ការ​សន្និដ្ឋាន​ទ​ង្វើ​រ​របស់ ​ អង្គការ​ខាងលើ​នេះ​ គឺជា​ករណី​បង្កើត​ឲ្យ​មាន​អំពើ​ពុក​រលួយ​ និង​ ឆបោក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​។​ ជុំវិញ​ករណី​ចោទប្រកាន់​ខាង​ លើ​នេះ​កាសែត​នគរវត្ត​បាន​ជួប​តាម​ទូរ​សព្ទ័​ជាមួយ​លោក​ សុខ​ ទី​ន​ ប្រធាន​ទីស្នាក់ការ​អង្គការ​ការពារ​ព្រៃឈើ​ និង​អភិរក្ស​សត្វព្រៃ​នៅ​ កម្ពុជា​ប្រចាំ​ខេត្តកំពត​លោក​បាន​បញ្ជាក់​ថា​ ចំពោះ​អ្នកមាន​ម៉ាស៊ីន​ ត្រង់​ស៊ី​ន័​រ​ ត្រូវ​បញ្ឈប់​សកម្មភាព​កាត់​អុស​  បើ​មិន​ឈប់​ត្រូវ​ដោះ​ ស្រាយ​ប្រាក់​ថ្លៃ​ម្ហូប​ប្រចាំខែ​។​ ចំណែក​មន្ត្រី​អង្គការ​ជ្រើសរើស​បុ​គ្គ​លិ​ក​តំរូវ​ឲ្យ​បង់ប្រាក់​យ៉ាងច្រើន ​នេះ​ពុំ​មាន​ទេ ​៕​

No comments: