Thursday, January 5, 2012

គ្រោះ​ថ្នាក់​ចរាចរណ៍ពីរ​ករណីក្នុង​ពេល​តែ​មួយ​​7​នាក់​រង​របួស​ធ្ងន់​និង​ស្រាល

ថ្ងៃទី០៤-០១-២០១១២ ដកស្រងkohsantepheapdaily

ខេត្ត​កំពត ៖​ ​​មាន​ឧ​ប្ប​ត្តិហេតុ​​២​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ ដែល​​បាន​កើត​

ឡើង​ក្នុង​​ពេល​តែ​មួយ​ដែល​ករណី​ទី​១​​បាន​​កើត​ឡើង​​វេលា​ ម៉ោង​​១​និង​៤៥​​នាទីរសៀល ថ្ងៃ​ទី​៣​ មករា ដោយ​រថយន្ត​ម៉ាក HINO  ​ប្រ​​ភេទ​យី​ឌុបកង់​១៦

មួយ​គ្រឿង​​ក្បាល​ពណ៌​​ខៀវ​ ទ្រុង​ពណ៌​ស បាន​​បុកម៉ូតូ​​ C100 ​កូរ៉េ យ៉ាងពេញ​

ទំ​ហឹង​​បណ្តាល​​​ឱ្យ​​​ម៉ូតូ​ជាប់​នៅ​ក្រោម​​​រថ​យន្ត​​​​អូស​​ ចម្ងាយ​​ជាង​១០​ម៉ែត្រ ​ទើប​​កល់​ជាប់​​ទៅ​មុខលែង​រួច​​​​​អ្នក​បើក​បរ​រថយន្ត​​​​រត់​គេ​ច​ខ្លួន​​ បាត់។ រី​ឯ​ម្ចាស់​​ម៉ូតូ C100 ​កូរ៉េ​ សំណាង​ល្អ​បាន​ខ្ទាត​ចេញ​ផុត​ពីមុខ​រថយន្ត​គ្រាន់​តែ​រង​​របួស​​ដៃ​ស្តាំ​ តិច​តួច​ប៉ុណ្ណោះ​រួច​ទៅ​មន្ទីរ​ពេទ្យ​រុំ​របួស​ ហើយ​​ត្រ​ឡប់​មក​​​កន្លែង​កើត​ហេតុ​វិញ​ ដើម្បី​​ចរចា​​​​ជា​មួយ​អ្នក​តំណាង​ម្ចាស់​រថយន្ត ។

មន្ត្រី​ប៉ូលិស​​​​ចរាចរ​​ឱ្យ​ដឹ​ង​ថា ​តាម​សម្តី​ជន​រង​គ្រោះ​​ជា​ម្ចាស់​ម៉ូតូ​បាន​​ប្រាប់​ថា គាត់​ឈ្មោះ​សុខ ខុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​ជា​ក​សិក​រ​​រស់​នៅ​ភូមិ​​​មាត់​​ពាម ​ឃុំ​ម៉ាក់​ប្រាង្គ​ ស្រុក​ទឹក​ឈូ បាន​​ជិះ​​ម៉ូតូ C100 ​កូរ៉េ ពណ៌​ក្រ​ហ​ម​ ​​ក្នុង​គោល​ដៅ​​​ពី​ជើង​ទៅ​ត្បូង​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ​។ លុះ​ដល់​ចំណុច​​ខាង​ជើង​ស្ពាន​ព្រះ​​ពន្លា​​ចម្ងាយ​​៣០​ម៉ែត្រ គាត់​បើក​ភ្លើង​ស៊ី​ញ៉ូ ​​​បត់​​​ឆ្វេង​​បម្រុង​ចូល​ចាក់​​សាំង​ក៏​ស្រាប់​តែ​រថយន្ត​យី​ឌុប​​បើក​មក ​ពី​​ត្បូង​បាន​បុក​​​​ពេញ​ទំ​ហឹង​​បណ្តាល​ឱ្យ​គាត់​ខ្ទាត​ចេញ​ផុត​​​​កង់​ រថយន្ត​មក​កណ្តាល​ថ្នល់​​​ រី​ឯម៉ូតូ​ចូល​​​ក្រោម​រថយន្ត​​​អូស​ជាង​​១០​ម៉ែត្រ​ ទើប​​ឈប់ ។
ក្រោយ​ពី​កើត​ហេតុ​​​ខ្លួន​បាន​ជិះម៉ូតូ​​មួយ​ទៀត ​ទៅ​មន្ទីរពេទ្យ​ខ្លួន​​ឯង ដើម្បី​រុំ​របួស​ ។ ប្រ​ភព​បន្ត​​ថា ពេល​រុំ​របួស​រួច​ម្ចាស់​​ម៉ូតូ​​បាន​មក​​ជួប​ជា​មួយ​​សមត្ថ​កិច្ច​​​ប៉ូលិស ​ចរាចរ​ និង​​តំណាង​ម្ចាស់​រថយន្ត​​ក្រោយ​មក​ភាគី​ទាំង​ពីរ​បាន​ចរចា​គ្នា​ឱ្យ​ភាគី​ ខាង​រថយន្ត​ជួយ​​​​ចេញ​ប្រាក់២៥០​ដុល្លារ ​សម្រាប់​ព្យា​បាល​ និង​​​ធ្វើ​ម៉ូតូ​​ ដើម្បី​បញ្ចប់​បញ្ហា​ ។
ករណី​មួយ​ទៀត ​​បាន​កើត​ឡើង​​នៅ​វេលា​ម៉ោង​១​និង​៤៥នាទី ​​រសៀល​ ក្នុង​​​​ថ្ងៃ​ដដែល​នៅ​ខាង​ជើង​កន្លែង​​កើត​ហេតុ​រថយន្ត​បន្ត​បុក​ម៉ូ​តូ​​ ចម្ងាយ​​៣០​ម៉ែត្រ​ពី​គ្នា​​ ដោយ​មាន​ម៉ូតូ​ពីរ​គ្រឿង​​​បើក​ស្រ​ប​ទិស​គ្នា​​គឺ​ម៉ូតូ​​​មុខ​ម៉ាក​គុប​​ ៧០​ ពណ៌​ស្លែ​​ ឌុប​គ្នា​ពីរ​នាក់​បើក​បរ​ដោយ​​​​ឈ្មោះ​ពៅ​​ រដ្ឋា ភេទ​ប្រុស ​អាយុ​២២​​ឆ្នាំ​ ​ជា​កម្ម​ករ​​​សត្ត​ឃាត​ក្រុង​កំពត ។ ម៉ូតូ​​ដែល​​បើក​ពី​ក្រោយ​ម៉ាក​សេ ១២៥ ពណ៌​ខ្មៅ សេ៊រី២០១០ ​ជិះ​គ្នា​បួន​​នាក់ បើក​បរ​ដោយ​ឈ្មោះ​​ម៉េង សំណាង​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កសិករ​ ស្រុក​កំណើត​​នៅ​ស្រុក​​ទឹក​ឈូ ​ជូន​ប្អូន​ ជីដូន​មួយ​​ទៅ​​​ផ្ទះ​នៅ​​ខេត្ត​កែប ។ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​ ដោយ​សារ​ម៉ូតូ​​​ម៉ាក​គុប​៧០​ដែល​​បើក​ពី​មុខ​មិន​ពាក់​មួក​​សុវត្ថិ​ភាព ​ចៃ​ដន្យ​ឃើញ​នៅ​ពី​មុខ​ចម្ងាយ​​ប្រ​ហែល​ជាង​​៣០​ម៉ែត្រ ​មានម៉ូតូ​និង​រថយន្ត​​ដែល​បុក​គ្នា​នោះ​ឈប់​នៅ​ខាង​​ស្តាំ​​ដៃ​ ដោយ​មាន​​​ទាំង​ប៉ូលិស ​កំពុង​​ពិនិត្យ​​ហេតុ​ការណ៍​​ផង​​អ្នក​បើក​​ម៉ូតូ​​គុប​នឹក​ស្មាន​ថា ​ប៉ូលិស​​​​​ចាំ​ចាប់​អ្នក​​ជិះ​ម៉ូតូ​​អត់​ពាក់​មួក​សុវត្ថិ​ភាព​​ក៏​​ ស្លន់​ស្លោ​បត់​ម៉ូតូ​ត្រ​ឡប់​ក្រោយ​ទាំង​​​ប្រ​ថុច​ញ៉ុញ ដើម្បី​​គេច​ពី​​ប៉ូលិស​ក៏​ពន្លះ​​ម៉ូតូ​​ដែល​បើក​មក​ពី​ក្រោយ​​​ធុន​ C125 ​យ៉ាង​ពេញ​ទំ​ហឹង​បណ្តាល​ឱ្យ​អ្នក​ជិះ​នៅ​លើ​ម៉ូតូ​ទាំង​បួន​​​​នាក់​រង​ របួស​ធ្ងន់​​ម្នាក់ និង​ស្រា​​ល​បី​នាក់​ ចំណែក​ម៉ូតូ​​ដែល​បង្ក​ហេតុ​​​ព្រម​ទាំង​​អ្នក​​ជិះ​ទាំង​ពីរ​ពុំ​មាន​របួស​ និង​ខូច​ខាត​​ម៉ូតូ​ទេ ។
អ្នក​រង​របួស​ស្រាល​បី​​នាក់​​ខាង​ម៉ូតូ​​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ​១​-ឈ្មោះ​​ម៉េង សំណាង ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ ​អ្នក​បើក​​ ២-ឈ្មោះ​ផេង ខឿន ភេទ​ស្រី អាយុ​១៨​ឆ្នាំ របួស​ស្រាល មាន​ទី​លំនៅ​​ភូមិ​​​កែវ​ក្រ​សាំង​​ សង្កាត់​កែប​​ក្រុង​​​កែប ខេត្ត​កែប ៣-ឈ្មោះ​ស ភិន ភេទប្រុស​ អាយុ​១២​ឆ្នាំ ជា​សិស្ស​ មាន​ទី​លំ​នៅ​ភូមិ​ដុះ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹក​ឈូ រង​របួស​ស្រាល​ និង​កុមារា​ម្នាក់​ឈ្មោះ​​ប៊ី អាយុ​​៥​ឆ្នាំ រង​របួស​ធ្ងន់​ ត្រូវ​​​ក្បាល​ហូរ​ឈាម​​តាម​ច្រ​មុះ​ត្រូវ​បាន​បង​ប្អូន​យក​ទៅ​សង្គ្រោះ​​នៅ ​មន្ទីរ​ពេទ្យ​​កំពត ។
ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ទាំង​ពីរ​ករណី​​​នេះ​ ខូច​ម៉ូតូ​ C100 ​កូរ៉េ​​ទាំង​ស្រុង​​មួយ​គ្រឿង ​ប៉ុន្តែ​ប្រ​ភព​​ពី​អ្នក​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា ពួក​គាត់​​ទាំង​សង​ខាង​​បាន​សម្រួល​​គ្នា​នៅ​មុខ​សមត្ថ​កិច្ច​​បញ្ចប់​រឿង​​ នេះ​អស់​​ហើយ ។ ចំណុច​​កើត​ហេតុ​​ទាំង​ពីរ​​ករណី​​​គឺ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣ ​កំពត់​-​ភ្នំពេញ ​ក្នុង​​ភូមិ​ព្រៃ​ត្នោត ​ឃុំ​កំពង់​ក្រែង​ ស្រុក​ទឹក​ឈូ ៕

No comments: